អាជ្ញាធរជាតិអប្សរា តែងតែយកចិត្តទុកដាក់ ចំពោះទេសចរគ្រប់រូបដែលមក ទស្សនានៅរមណីយដ្ឋានអង្គរ
ភ្នំពេញ៖ ក្រុមការងារភ្នាក់ងារទេសចរ និងភ្នាក់ងារសណ្តាប់ធ្នាប់របស់អាជ្ញាធរជាតិអប្សរា ដែលប្រចាំការនៅទីតាំងប្រាសាទសំខាន់ៗ និងទេសចរចូលទស្សនាច្រើន តែងតែជួយសម្រួលចរាចរណ៍ មើលការខុសត្រូវចំពោះយានយន្តគ្រប់ប្រភេទឱ្យចូលចតនៅចំណតបានត្រឹមត្រូវ រក្សាបាននូវសណ្តាប់ធ្នាប់ល្អ និងសុវត្ថិភាពដល់ភ្ញៀវទេសចរ។
អាជ្ញាធរជាតិអប្សរា សូមអំពាវនាវដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទ បើកបរដោយប្រុងប្រយ័ត្នខ្ពស់ និងគោរពច្បាប់ចរាចរណ៍នៅក្នុងរមណីយដ្ឋានអង្គរ ដើម្បីសុវត្ថិភាពទាំងអស់គ្នា ព្រោះនៅតាមទីតាំងទស្សនាមួយចំនួននៅកៀកនិងផ្លូវហើយមានភ្ញៀវទេសចរដើរឆ្លងកាត់ទស្សនា និងថតរូបជាប្រចាំ៕