**អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជួបពិភាក្សាការងារជាមួយ ប្រធានក្រុមប្រឹក្សាធុរកិច្ចចក្រភពអង់គ្លេស-អាស៊ាន**ឧត្តមសេនីយ៍ឯក សុខ វាសនា ផ្ញើសារំលែកទុក្ខ ជូនក្រុមគ្រួសារនៃសព ចំពោះមរណភាពឧត្តមសេនីយ៍ឯក ឆាយ ប៊ុណ្ណា**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុង ថ្ងៃទី១**សម្ដេចតេជោ៖ បើគ្មានសន្តិភាពទេ ក៏គ្មានពិធីបុណ្យអុំទូកដែរ**ព្រះមហាក្សត្រ ស្តេចយាងជាព្រះរាជាធិបតី ព្រះរាជពិធីបុណ្យអុំទូក**ខេត្តសៀមរាប រៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ ឆ្នាំ២០២៤**ហ្វីលីពីនប្រកាសអាសន្នអំពីព្យុះ ដល់កម្រិតខ្ពស់បំផុត និង៊ជម្លៀស មនុស្សរាប់ពាន់នាក់**រដ្ឋមន្ត្រីសុខាភិបាល៖ គ្រូពេទ្យ បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវត្រៀមលក្ខណៈ ឱ្យបានគ្រប់ពេលវេលា ទាំងការសង្រ្គោះបឋម សង្គ្រោះបន្ទាន់ ក្នុងការកើតមាននិភ័យផ្សេងៗ ជាយថាហេតុណាមួយ**ការរៀបចំក្បួនដង្ហែប្រទីបទៅតាមលំដាប់លេខរៀង ថ្ងៃទី១ ថ្ងៃទី២ ក្នុងព្រះរាជពិធីបុណ្យអុំទូក ត្រូវនឹងថ្ងៃទី១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០២៤**កឋិនទានសាមគ្គី វត្តថ្មរមៀល ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ទទួលបានថវិកាចំនួន ៣ម៉ឺនដុល្លារ ប្រគេនដល់ព្រះភិក្ខុសង្ឃ**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចុះពង្រឹងផែនការ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ក្នុងព្រះរាជពិធីបុណ្យអុំទូក**បទវិភាគ៖តំបន់អាស៊ី-ប៉ាស៊ីហ្វិកមិនមែនជាក្តារអុកសម្រាប់ការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយទេ តែគឺជាគោលដៅដ៏ពេញនិយមសម្រាប់កិច្ចសហប្រតិបត្តិការនិងការបើកទូលាយ**និស្ស័យរបស់ Xi Jinping ជាមួយអាមេរិកឡាទីន**ភាពបើកចំហគឺជាខ្សែបន្ទាត់ជីវិតនៃកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មាននៃប្រទេសប៉េរូ**មន្ត្រីជាន់ខ្ពស់បរិស្ថាន៖ ការទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ ជាពិសេសសំណល់ប្លាស្ទិក គឺជាការបង្ហាញពីការយល់ដឹងរបស់ប្រជាពលរដ្ឋ**តើយន្តការ APEC មានសារៈសំខាន់បែបណាចំពោះសេដ្ឋកិច្ចពិភពលោក ?**ក្រសួងទេសចរណ៍ លុបអាជ្ញាបណ្ណភ្នាក់ងារទេសចរណ៍របស់ សកុណា ត្រាវែល (ខេមបូឌា) ឯ.ក**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំគណៈប្រតិភូ ចូលរួមកម្មវិធីសប្តាហ៍ទឹកអន្តរជាតិកូរ៉េ ឆ្នាំ២០២៤ នៅសាធារណរដ្ឋកូរ៉េ**ក្រសួងការងារ រៀបចំស្តង់បង្ហាញពីវិស័យធំៗចំនួន៣ សម្រាប់សាធារណជនទស្សនាក្នុងព្រះរាជពិធីបុណ្យអុំទូក 

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អញ្ជើញបិទវគ្គហ្វឹកហ្វឺន ជំនាញអាវុធហត្ថសម្រាប់ចេញទៅ បំពេញបេសកកម្មអង្គការសហប្រជាជាតិ

ភ្នំពេញ៖ នៅថ្ងៃទី៥ ខែកក្តដា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងឯកឧត្តម ហ្វាប្រីស អេចេន (Fabrice Étienne) ទីប្រឹក្សាទី១ អមស្ថានទូតបារាំងប្រចាំកម្ពុជា ជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញអាវុធហត្ថសម្រាប់ចេញទៅបំពេញបេសកកម្មអង្គការសហប្រជាជាតិ។

ហ្វឹកហ្វឺនខាងលើនេះ បានចំណាយពេលជិត ៤សប្តាហ៍(ចាប់ពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤) ដោយផ្តោតសំខាន់លើ ច្បាប់ បទបញ្ញត្តិ ក្រមសីលធម៌ រចនាសម្ព័ន្ធចាត់តាំងនានា ទាំងក្នុងតំបន់ប្រតិបត្តិការផ្ទាល់ និងនៅទីបញ្ជាការធំ របស់ អ.ស.ប ជាពិសេស បង្កើនការយល់ដឹងអំពីកាតព្វកិច្ច តួនាទី ទំនួលខុសត្រូវរបស់កងរាជអាវុធហត្ថ និងមេរៀនសំខាន់ៗ ដូចជា ប្រវត្តិរបស់ស៊ូដង់ខាងត្បូង ប្រវត្តិបេសកកម្ម UNMISS ជំនាញអន្តរាគមន៍លើជនបង្ក ឬជនសង្ស័យ របៀបផ្តិតយកក្រយ៉ៅដៃ ច្បាប់ប្រើប្រាស់កម្លាំងប្រដាប់អាវុធទប់ទល់សកម្មភាពអរិភាព (ROE) បច្ចេកទេសទប់ទល់បាតុករ ក្រមសីលធម៌អ្នកពាក់មួកខៀវ បទដ្ឋានប្រតិបត្តិការតាមបែបគតិយុត្តិរបស់អាវុធហត្ថ កិច្ចព្រមព្រាងរវាងសាមីប្រទេស និង អ.ស.ប ច្បាប់មនុស្សធម៌អន្តរជាតិ ច្បាប់ចរាចរណ៍ផ្លូវគោក ការប្រមូលភស្តុតាងនៅកន្លែងកើតហេតុបទល្មើសឧក្រិដ្ឋ បច្ចេកទេសគ្រប់គ្រងហ្វូងមនុស្ស/បាតុករ និតិវិធីឆែកឆេមនុស្ស និងរថយន្ត អនុវត្តលើទីលានអំពីការទប់ទល់ហ្វូងបាតុករ គូសគំនូសក្រូគីពីគ្រោះថ្នាក់ចរាចរណ៍ និតីវិធីស្គាល់ពីឥទ្ធិពលរំសេវផ្ទុះនីតិវិធីសង្គ្រោះបឋម SOP – 150 (ការណែនាំអំពីបទប្បញ្ញត្តិសម្រាប់បុគ្គលិកទាំងអស់ដែលបម្រើការជាប៉ូលីសយោធានៅក្នុង UNMISS) និងSOP 152: (ការឃាត់ខ្លួន ឃុំខ្លួន)។ វគ្គហ្វឹកហ្វឺននេះ មានសិក្ខាកាមចូលរួមសរុបចំនួន ២៣នាក់ក្នុងនោះមាននារីចំនួន ១៣នាក់៕

អត្ថបទដែលជាប់ទាក់ទង