**កម្ពុជាកំពុងពង្រឹងផែនការសកម្មភាពសម្រាប់ការអភិរក្ស និងស្តារសត្វក្តាន់ដែលកំពុងរងគ្រោះថ្នាក់ជិតផុតពូជនៅលើពិភពលោក**ផ្លូវជាច្រើនខ្សែនៅក្នុងស្រុកមោងឫស្សីកំពុងស្ថាបនា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្សនិងប្រជាពលរដ្ឋ**រដ្ឋមន្ត្រី ឈាង រ៉ា ណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ទីរសុខាភិបាលរាជធានី ខេត្ត បង្កើនការយកចិត្តទុកដាក់ខ្ពស់ ទៅលើការផ្តល់សេវាថែទាំសុខភាពដល់ស្រ្តី កុមារ អ្នកប្រើប្រាស់មូលនិធិសមធម៌ និងប.ស.ស.**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបង្ក្រាបករណីកាប់ប្រហារនៅស្រុកបាទី ខេត្តតាកែវ, ជនដៃដល់៣នាក់ត្រូវបានចាប់ខ្លួន ខណៈបក្ខពួកផ្សេងទៀតបន្ដស្រាវជ្រាវ**មន្ត្រីជំនាញរកឃើញគ្រឿងក្នុងជ្រូក និងឆ្អឹងជំនីជ្រូក ពុំមានអនុលោមភាពចំនួន ៧០០គីឡូក្រាម**ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា**តុលាការ សម្រេចផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ៣១ឆ្នាំ និងសងសំណងដល់ជនរងគ្រោះដែលស្លាប់ និងរងរបួសជាង២លានដុល្លារ**នគរបាលឃាត់ខ្លួនយុវជនចំនួន៤នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ**ក្រសួងបរិស្ថាន ទទួលកុំព្យូទ័រពីក្រសួងប្រៃសណីយ៍សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន**ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ណែនាំឲ្យមន្ត្រីចំណុះធ្វើបច្ចុប្បន្នភាពទិន្នន័យឲ្យបានច្បាស់លាស់ទាំងក្រុមហ៊ុនសន្តិសុខឯកជន និងទិន្នន័យវគ្គបណ្តុះបណ្តាល**យុវជនពីរនាក់ ម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ក្រោយដឹកដល់ពេទ្យ បន្ទាប់ពីពួកគេរពឹសដៃបំពានរាងកាយស្រីក្រមុំម្នាក់ នៅស្រុកព្រៃនប់**ទូតចិន៖ ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាអំពីការរៀបចំប្រព័ន្ធឌីជីថលគ្រប់គ្រងលើកិច្ចការអនុគ្រោះទោស និងដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំអង្គសិក្ខាសាលា​ស្តីពី​ការកសាង​ផែនការ​ការងារ​យេនឌ័រ​ សម្រាប់​គម្រោង​ដែលទទួលហិរញ្ញប្បទាន​ពីធនាគារ​អភិវឌ្ឍន៍អាស៊ី ​(ADB)**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជួបសំណេះសំណាល និងឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២,៤០០,០០០រៀល ដល់និស្សិតដែលបានបញ្ជប់កម្មសិក្សានៅស្នងការដ្ឋាន**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ អង្គភាពនគរបាលចរាចរណ៍ផ្លូវគោក តាមបណ្តារាជធានី ខេត្ត នឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទ ដែលអស់ពិន្ទុ ឬពិន្ទុសូន្យ**មន្ត្រីជំនាញកម្ពុជា ឡាវ និងវៀតណាម សន្យារួមគ្នាពង្រឹងការបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំលេីកដំបូងរបស់ក្រុមការងារទទួលបន្ទុករៀបចំ និងអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល**ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃប្រទេសឥណ្ឌា បង្ហាញសុទិដ្ឋិនិយមចំពោះទំនាក់ទំនងឥណ្ឌា-កម្ពុជា**ប.ស.ស. នៃក្រសួងការងារ បន្តប្រជុំពិភាក្សាជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកស្ដីពី “សុវត្ថិភាពរថយន្តដឹកកម្មករនិយោជិត”

ទំនើងណាស់ ម៉ោង៣ទៀបភ្លឺ នាំគ្នាបង្ហោះម៉ូតូ ពេញផ្លូវ ត្រូវបានជាប់សំណាញ់ អាវុធហត្ថរាជធានីភ្នំពេញ

ភ្នំពេញ៖ ថ្មីទៀតហើយក្មេងទំនើង១ក្រុមដែលមានរហស្សនាមថាក្រុម N.K.V (នាគវ័ន្ត) ចំនួន០៥នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌដូនពេញ ធ្វើការបង្ក្រាបខណៈដែលពួកគេនាំគ្នាបង្ហោះម៉ូតូដោយមិនគិតពីហានិភ័យ នៃអាយុជីវិតផ្ទាល់ខ្លួននិងសុវត្ថិភាពរបស់អ្នកធ្វើដំណើរតាមដងផ្លូវ តាំងពីនៅ ចំណុចបឹងកក់ ចំណុចសួនច្បារវត្តបុទុម  រហូតជាប់សំណាញ់ អាវុធហត្ថខណ្ឌដូនពេញនៅចំណុច ផ្លូវ១៣ កែងផ្លូវ ១៣០ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្នុងវេលាម៉ោង០៣:២០នាទីទៀបភ្លឺ ឈានចូល ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤។

ក្រោមការដឹកនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យលោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំកម្លាំងជំនាញនិងកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ រួមគ្នាបើកយុទ្ធនាការក្តៅធ្វើការបង្ក្រាបក្រុមក្មេងទំនើង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ យ៉ាងតឹងរឹងបំផុត ដោយចាប់ផ្តើម ពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២៤ គិតមកដល់ត្រឹមថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០២៤ មានរយៈពេល ១៤ថ្ងៃ បង្ក្រាបបាន ២៨លើក = ១៤៣នាក់
ក្នុងនោះរួមមាន៖
– ក្រុម AC = ១១នាក់ (មានប្រវត្តិ ប្រើ ដាវ កាំបិត ដុំថ្ម ធ្វើសកម្មភាព ដេញកាប់ និងគប់គ្នា នៅចំណុចផ្លូវ៩២ ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ)។

– ក្រុម លូ៥(៩៨) = ០៦នាក់ (មានការពាក់ព័ន្ធករណីក្រុមដេញកាប់គ្នានៅមុខរបងព្រលាន យន្តហោះ ពោធិ៍ចិនតុងនាយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤)។

– ក្រុម ZK (សាំងគីម) = ០១នាក់ (មានប្រវត្តិ ដេញកាប់ក្រុម JR (ចង្រិត) ឲ្យខូចម៉ូតូ ០២គ្រឿង នៅម្តុំស្ទឹងមានជ័យ និងធ្លាប់ដេញវាយសិស្សអនុវិទ្យាល័យទួលអំពិល)។

– ក្រុម EH = ០៣នាក់ (មានប្រវត្តិ ដេញវាយគ្នាដោយប្រើ ដុំថ្ម ខ្សែក្រវ៉ាត់ ជាមួយក្រុមទំនើងផ្សេងទៀត មិនស្គាល់ឈ្មោះ ក្នុងអំឡុងឆ្នាំ២០២១និងដើមឆ្នាំ២០២៤ នៅម្តុំអនុវិទ្យាល័យទួលអំពិល)។

– ក្រុម TTP (ទួលទំពូង) = ២១នាក់ (ប្រមូលផ្តុំគ្នា បង្ហោះម៉ូតូ នៅចំណុចផ្លូវលេខ៣៦០ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ)។

– ក្រុម DMS (ក្រុមដើមស្តៅ) = ០៨នាក់ (ពាក់ព័ន្ធ ឆក់ទូរស័ព្ទចំនួន០២លើក ចំណុចផ្លូវ ជាតិលេខ៣ និង ផ្លូវ៦០ម៉ែត្រ កាលពី៦ខែមុន, កាប់ប្លន់ ម៉ូតូចំនួន០៤លើក ចំណុចផ្លូវជាតិលេខ៣ ជិតដល់ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល, ចំណុចវត្តឬស្សីសាញ់, ចំណុចភូមិព្រែកកំពឹស និងចំណុចទួលពង្រ និងធ្លាប់ វាយកាប់គ្នា នៅសង្កាត់ព្រែកកំពឹស, ផ្សារអ៊ីអន៣, ផ្លូវ៦០ម៉ែត្រ, ផ្លូវលេខ ២១៧ ជិតស្រាបៀកម្ពុជា, ចំណុចលូប្រាំ និងម្តុំទួលពង្រ ដែលបណ្តាលឲ្យជនរងគ្រោះរងរបួស មានស្រាល និងមានធ្ងន់។

– ក្រុម N.K.V (នាគវ័ន្ត) = ០៥នាក់ (ពាក់ព័ន្ធប្រមូលផ្តុំគ្នា បង្ហោះម៉ូតូ តាមដងផ្លូវនាម៉ោង០៣ទៀបភ្លឺ នៅចំណុចបឹងកក់ ចំណុចសួនច្បារវត្តបុទុម និងនៅ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

– ៨៨ នាក់ផ្សេងទៀត ជាក្មេងទំនើងពុំមានឈ្មោះក្រុម និងមួយចំនួនជាសិស្សសាលា ដែលខ្លះពាក់ព័ន្ធករណីប្រមូលផ្តុំគ្នា ជក់គ្រឿងញៀន ជក់កញ្ឆា ជក់វ៉ែប លេងបៀ បង្ហោះម៉ូតូ កែច្នៃស៊ីម៉ាំងរថយន្តខុសបច្ចេកទេសបើកក្នុងល្បឿនលឿនបន្លឺសម្លេងខ្លាំងៗ ផឹកស៊ីចាក់ធុងបាស់ នៅតាមទីសាធារណៈពេលយប់អធ្រាត្រ។ល។

ដូច្នេះប្រសិនបើបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានឃើញទង្វើទំនើងទាំងឡាយ សូមទំនាក់ទំនងកងរាជអាវុធហត្ថរាជធានីភ្នំពេញតាមរយៈទូរស័ព្ទHotline លេខ១២៩១ អាវុធហត្ថរាជធានីភ្នំពេញនឹងរក្សារការសម្ងាត់ជូន៕

អត្ថបទដែលជាប់ទាក់ទង