អគ្គនាយកអត្តសញ្ញាណកម្ម ដឹកនាំគណៈប្រតិភូ គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម សន្តិបណ្ឌិត អ៊ុក គឹមលេខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ
ភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ១កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដឹកនាំគណៈប្រតិភូ អញ្ជេីញចូលរួមពិធីគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម សន្តិបណ្ឌិត អ៊ុក គឹមលេខ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ជាឪពុកបង្កើត លោកឧត្តមសេនីយ៍ទោ អ៊ុក គឹមអធិការ ប្រធាននាយកដ្ឋានលិខិតឆ្លងដែន ដែលបានទទួលមរណភាព នាថ្ងៃព្រហស្បតិ៍ ១៣រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ២:១៨នាទីព្រឹក ក្នុងជន្មាយុ ៧៧ឆ្នាំ ដោយរោគាពាធ។
ពិធីគោរពវិញ្ញាណក្ខន្ធសពនេះ ប្រារព្ធនៅផ្ទះលេខ១៧ ផ្លូវលេខ៥៩២ ភូមិ១៣ សង្កាត់បឹកកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម អគ្គនាយករង លោកប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មជាច្រើនរូបទៀត ៕