**ព័ត៌មានបឋម៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ត បានបុកចំពីមុខយ៉ាងពេញទំហឹង បណ្តាលអោយរងការខូចខាតទាំងសងខាង**សត្វក្រៀល ឬកុកក្រៀល ត្រូវបានចាត់ទុកជាបក្សីដែលអាចហោះហើរបានខ្ពស់ជាងគេ ហើយមានកម្ពស់ខ្ពស់ជាងគេក្នុងចំណោមបក្សីទាំងអស់**នគរបាលប្រើឡានទឹកអស់ ​៦៣គ្រឿង​ ទើបគ្រប់គ្រងបានទាំងស្រុង ក្រោយឆ្លងចរន្តអគ្គិសនី​បណ្តាលឲ្យឆេះឃ្លាំងលក់គ្រឿងសម្ភារសម្រាប់សែន​មួយកន្លែង នៅខណ្ឌច្បារអំពៅ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជេីញបេីកការបោះជំរំយុវជនកាកបាទក្រហមកម្ពុជា​ ថ្នាក់ជាតិ​ និងអន្តរជាតិ​ ឆ្នាំ២០២៤​ រយៈពេល៤យប់​ ៥ថ្ងៃ​ នៅខេត្តឧត្តរមានជ័យ**ឯកឧត្តម សួស ប្រាថ្នា ដឹកនាំកិច្ចប្រជុំពិភាក្សានិងឆ្លងសេចក្ដីព្រាងរបាយការណ៍ស្ដីពីលទ្ធផលការងារប្រចាំខែវិច្ឆិកា និងទិសដៅការងារបន្ត របស់អគ្គនាយកដ្ឋានរដ្ឋបាល**គម្រោងវិនិយោគបន្ទាន់លើហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ជៀសការជន់លិចនៅភូមិសាស្រ្តរាជធានីភ្នំពេញ សម្រេចបានប្រមាណ ៣០%ហើយ**សិក្ខាសាលាសម្រាប់សមាជិកាសភា ស្តីពី «ស្ត្រី សន្តិភាព និងសន្តិសុខ៖ បច្ចេកទេស និងវិធីសាស្រ្តចរចា និងសម្រុះសម្រួលក្នុងក្របខ័ណ្ឌសភា» ត្រូវបានបិទបញ្ចប់ដោយជោគជ័យ**ឧត្ដមសេនីយ៍ទោ ហួត​ សុធី​ ដឹកនាំកិច្ចប្រជុំរៀបចំផែនការការពារ ទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត**វិវាទពាក់ព័នឹងការទាមទារការទទួលខុសត្រូវលើការបង្កឱ្យខូចខាតទ្រព្យសម្បត្តិមួយទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចាត់ទុកខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិ ជាការរំលឹកគំរូវីរភាពវីរយុទ្ធជន យុទ្ធនារីរៀមច្បង**អាជីវករផ្សារបឹងឈូក សម្តែងនូវការរំភើបរីករាយនិងថ្លែងអំណរគុណសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបានប្រកាសជួសជុលតូបដែលឆេះឡើងវិញ និងផ្ដល់សិទ្ធិឱ្យគ្រប់គ្រងបានមួយជីវិត**រដ្ឋមន្ត្រីក្រសួងការងារ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តក្វាងស៊ី ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើកកម្ពស់វិស័យ TVET កម្ពុជាកាន់តែប្រសើរ**វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ចុះអនុស្សរណៈយោគយល់គ្នាជាមួយ វិទ្យាស្ថាសិក្សាសុវត្ថិភាពនិងសន្តិសុខក្រៅប្រទេសរបស់ចិន**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យទៅលើការផ្ទៀងផ្ទាត់ និងសម្រេចលើលទ្ធផលជាប់ជាស្ថាពរ របស់បេក្ខជនប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ និងសិស្សន្ត្រីក្រមការ ជំនាន់ទី១១**ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ អញ្ជើញបិទសិក្ខាសាលាស្តីពី “កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈគាំទ្រវិស័យយុត្តិធម៌ និងកម្មវិធីកែទម្រង់ប្រព័ន្ធយុត្តិធម៌”**ឯកឧត្តម ឆែម សាវុធ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែវិច្ឆិកា របស់អគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ចូលរួមនិងធ្វើបទអន្តរាគមន៍ក្នុងសន្និសីទអន្តរជាតិលើកទី១៤ នៃរដ្ឋមន្រ្តីយុត្តិធម៌ ស្តីពី “ពិភពលោកគ្មានទោសប្រហារជីវិត” នៅទីក្រុងរ៉ូម ប្រទេសអុីតាលី**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញទៅទស្សនាសាលាមជ្ឈិមបក្ស នៃបក្សកុម្មុយនីស្តចិន នៅទីក្រុងប៉េកាំង**ឯកឧត្ដមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ចុះពិនិត្យស្ថានភាពអភិវឌ្ឍន៍ចលនាភូមិគំរូ ក្នុងក្របខ័ណ្ឌគម្រោងការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ**មជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារ ដែលជាជំនួយអភិវឌ្ឍន៍ផ្លូវការរបស់កូរ៉េ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ឯកឧត្តម ជា វុទ្ធី ជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សាលាបឋមសិក្សាសឡា ក្នុងសង្កាត់ស្ទឹងមានជ័យទី១

ភ្នំពេញ៖ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការវិនិយោគកម្ពុជា និងជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌមានជ័យ នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំក្រុមការងារចុះជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ព្រមទាំងក្មួយៗសិស្សានុសិស្សនៃសាលាបឋមសិក្សាសឡា ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ នៃខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីស្វែងយល់អំពីស្ថានភាពទូទៅ បញ្ហាប្រឈម ក៏ដូចជាសំណូមពរនានារបស់សាលា សំដៅរួមចំណែកជំរុញ និងលើកកម្ពស់បរិយាកាសសិក្សា និងការអប់រំក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ដោយផ្តោតជាសំខាន់ទៅលើផ្នែកគុណភាព ប្រសិទ្ធភាព និងបរិយាបន្ន ក្នុងការបណ្តុះបណ្តាលធនធានមនុស្សជំនាន់ក្រោយ ដែលនឹងក្លាយជាសសរទ្រូង និងកម្លាំងស្នូល សម្រាប់ការចូលរួមក្នុងកិច្ចអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចជាតិ ឱ្យកាន់តែមានភាពរីកចម្រើននាពេលអនាគត។

ពិធីនេះ បានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាក្រុមការងារ និងសមាជិកក្រុមប្រឹក្សាសង្កាត់ ព្រមទាំង លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស និងបុគ្គលិកសាលា សរុបប្រមាណជិត ១.៦០០ នាក់។

ក្នុងឱកាសនោះ ឯកឧត្តម ព្រមទាំងសហការីក្រុមការងារ ក៏បានអញ្ជើញចុះពិនិត្យតាមបន្ទប់សិក្សា និងសំណេះសំណាលជាមួយក្មួយៗសិស្សានុសិស្ស និងបានផ្តល់ជូននូវតុសិក្សាសរុបចំនួន ៣១ តុ, សម្ភារៈសិក្សារួមមាន សៀវភៅ និងប៊ិក ចំនួន ១.៦០០ ឈុត ព្រមទាំងថវិកាមួយចំនួន សម្រាប់ឧបត្ថម្ភជូនដល់ លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស បុគ្គលិកសាលា ព្រមទាំងបងប្អូនប្រជាការពារក្នុងមូលដ្ឋានផងដែរ។

ជាមួយគ្នានេះ តបតាមសំណូមពររបស់គណៈគ្រប់គ្រងសាលា និងក្មួយៗសិស្សានុសិស្ស ឯកឧត្តមប្រធានបានសន្យានឹងធ្វើការកៀរគរសប្បុរសជនជិតឆ្ងាយដើម្បីជួយក្រាលការ៉ូឡាក្នុងបរិវេណសាលាសម្រាប់ជំហានបន្ទាប់ និងការកសាងអគារសិក្សាមួយខ្នងបន្ថែមនៅពេលខាងមុខ ៕

អត្ថបទដែលជាប់ទាក់ទង