ក្រុមហាម៉ាស ទទួលយកសំណើរបស់សហរដ្ឋអាមេរិក លើកិច្ចពិភាក្សាស្ដីពីការដដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល
បរទេស៖ ក្រុមហាម៉ាស់បានទទួលយកសំណើររបស់សហរដ្ឋអាមេរិក ដើម្បីចាប់ផ្តើមកិច្ចពិភាក្សាស្តីពីការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល រួមទាំងទាហាន និងបុរស ១៦ថ្ងៃបន្ទាប់ពីដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងដែលមានគោលបំណងបញ្ចប់សង្រ្គាមហ្គាហ្សា នេះបើតាមប្រភពពីក្រុមហាម៉ាស់ជាន់ខ្ពស់បានប្រាប់រ៉យទ័រកាលពីថ្ងៃសៅរ៍។
ប្រភពបានប្រាប់រ៉យទ័រក្នុងលក្ខខណ្ឌអនាមិកថា ក្រុមសកម្មប្រយុទ្ធឥស្លាមបានទម្លាក់ការទាមទារដែលអ៊ីស្រាអែលធ្វើជាលើកដំបូងចំពោះបទឈប់បាញ់ជាអចិន្ត្រៃយ៍ មុនពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀង ហើយនឹងអនុញ្ញាតឱ្យការចរចាសម្រេចបានក្នុងរយៈពេលប្រាំមួយសប្តាហ៍ដំបូង ប្រភពបានប្រាប់រ៉យទ័រក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ពីព្រោះការពិភាក្សាមានលក្ខណៈឯកជន។
មន្ត្រីប៉ាឡេស្ទីនដែលស្និទ្ធនឹងកិច្ចខិតខំប្រឹងប្រែងសន្តិភាពដែលសម្របសម្រួលអន្តរជាតិបានឲ្យដឹងថា សំណើនេះអាចនាំទៅរកកិច្ចព្រមព្រៀងក្របខ័ណ្ឌមួយ ប្រសិនបើអ៊ីស្រាអែលទទួលយក ហើយនឹងបញ្ចប់សង្គ្រាមរយៈពេលប្រាំបួនខែរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា។
ប្រភពមួយនៅក្នុងក្រុមចរចារបស់អ៊ីស្រាអែលដែលបញ្ជាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបាននិយាយកាលពីថ្ងៃសុក្រថាឥឡូវនេះមានឱកាសពិតប្រាកដក្នុងការសម្រេចបានកិច្ចព្រមព្រៀង។ នោះគឺផ្ទុយស្រឡះទៅនឹងករណីកន្លងមកក្នុងសង្គ្រាមរយៈពេល៩ខែនៅតំបន់ហ្កាហ្សា ដែលនៅពេលអ៊ីស្រាអែលបាននិយាយថាលក្ខខណ្ឌភ្ជាប់ដោយក្រុមហាម៉ាសគឺមិនអាចទទួលយកបាន។
អ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនៅថ្ងៃសៅរ៍ដែលជាថ្ងៃសប្ប័ទរបស់ជនជាតិយូដានោះទេ។ កាលពីថ្ងៃសុក្រ ការិយាល័យរបស់របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានឲ្យដឹងថា ការពិភាក្សានឹងបន្តនៅសប្តាហ៍ក្រោយ ហើយបានសង្កត់ធ្ងន់ថា គម្លាតរវាងភាគីនៅតែមាន។
មន្ត្រីអាមេរិកម្នាក់បានបដិសេធមិនបញ្ជាក់ពីការសម្រេចចិត្តរបស់ក្រុមហាម៉ាស់ ដោយបន្ថែមថា មានការរីកចម្រើនពិតប្រាកដ ប៉ុន្តែនៅតែមានការងារជាច្រើនដែលត្រូវធ្វើ។
យោងតាមតួលេខផ្លូវការរបស់អ៊ីស្រាអែល បានឱ្យដឹងថា ជម្លោះនេះបានឆក់យកជីវិតប្រជាជនប៉ាឡេស្ទីនជាង ៣៨,០០០នាក់ នេះបើយោងតាមមន្ត្រីសុខាភិបាលតំបន់ហ្គាហ្សា ចាប់តាំងពីក្រុមហាម៉ាស់បានវាយប្រហារទីក្រុងភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំមុន ដោយបានសម្លាប់មនុស្ស ១,២០០នាក់ និងចាប់ចំណាប់ខ្មាំងប្រហែល ២៥០នាក់ នេះបើយោងតាមតួលេខផ្លូវការរបស់អ៊ីស្រាអែល។
ប្រភពពីក្រុមហាម៉ាស់បានឲ្យដឹងថា សំណើថ្មីធានាថាអ្នកសម្របសម្រួលនឹងធានានូវបទឈប់បាញ់បណ្តោះអាសន្ន ការផ្តល់ជំនួយ និងការដកទ័ពអ៊ីស្រាអែល ដរាបណាការចរចាដោយប្រយោលបន្តអនុវត្តដំណាក់កាលទីពីរនៃកិច្ចព្រមព្រៀង។