លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបិទ និងចែកវិញ្ញាបនបត្រប្រគេនជូនសិក្ខាកាម កម្មវិធីអប់រំព្រះពុទ្ធសាសនា នៅវត្តភ្នៀតសិម្ពលី រាជធានីភ្នំពេញ
ភ្នំពេញ៖ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គ និងចែកវិញ្ញាបនបត្រ ប្រគេន-ជូន សិក្ខាកាម កម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ ស្ថិតនៅវត្តភ្នៀតសិម្ពលី សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ៕