**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

លោកជំទាវបណ្ឌិតពេជចន្ទមុន្នីហ៊ុនម៉ាណែត៖ការអប់រំសីលធម៌តាមឱវាទព្រះពុទ្ធសាសនាដល់កុលបុត្រ កុលធីតា គឺជាផ្នែកមួយនៃការចូលរួមកសាងអភិវឌ្ឍសង្គមជាតិ

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតលើកឡើងថា ការអភិវឌ្ឍប្រទេសមួយត្រូវការចំបាច់នូវធនធានមនុស្ស ពិសេសប្រកាន់យកនូវព្រហ្មវិហារធម៌ មេត្តា ករុណា តាមព្រះពុទ្ធឱវាទព្រះពុទ្ធសាសនា ដែលមានព្រះសង្ឃជាស្រែបុណ្យ ។
ការលើកឡើងបែបនេះ ក្នុងឱកាស លោកជំទាវបណ្ឌិតអញ្ជើញជាអធិបតី ពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ ដែលមានរយៈពេល៧ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី២៩ ខែមិថុនា ដល់ទី៧ ខែកក្កដា ឆ្នាំ២០២៤ នាបរិវេណវត្តភ្នៀតសិម្ពលី ស្ថិតនៅក្នុងសង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០២៤ ។
នាឱកាសនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានមានប្រសាសន៍ថា តាមរយៈការបើកវគ្គអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ដែលរៀបចំដោយ ព្រះសិរីកោសល សុំ សុខា ឧត្តមទីប្រឹក្សាគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា សមាជិកលេខាធិការដ្ឋាន គណៈសង្ឃនាយក ព្រះវិន័យធរគណរាជធានីភ្នំពេញ ព្រះគ្រូអនុគណខណ្ឌកំបូល ព្រះចៅអធិការ វត្តភ្នៀតសិម្ពលី និងជាព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ បដិបត្តិសមាធិ ធ្វើឲ្យចិត្តស្ងប់ជំរះនូវទុក្ខកង្វល់ ចេះអប់រំផ្លូវចិត្ត និងជាផ្នែកមួយនៃការចូលរួមកសាងអភិវឌ្ឍសង្គមជាតិប្រកបដោយគុណភាព។ នាឱកាសនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បាននាំយកសទ្ធាជ្រះថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគេននូវទេយ្យទាន និងបច្ច័យមួយចំនួនប្រគេន និងជូនដល់ សម្តេចសង្ឃ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ តាជី យាយជី សីលវ័ន ស័លវតី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាយរិទ្ធកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា ,យុវជន អ.ម.ត, យុវជនសសយក , និងយុវជនសមាគមន៏ក្មេងវត្ត ។
លោកជំទាវបណ្ឌិត បានលើកឡើងថា តាមរយៈយកម្មវិធីព្រះពុទ្ធសាសនា ផ្សារភ្ជាប់សង្គម របស់ក្រសួងធម្មការនិងសាសនា ដែលផ្សព្វផ្សាយយ៉ាងទូលំទូលាយ ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមអនុសាសន៍ណែនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ ព្រមទាំងបាននាំណែឲ្យក្រសួងធម្មការនិងសាសនា ដើម្បីបង្កើតវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរ។ ក្នុងនោះលោកជំទាវបណ្ឌិត បាន វាយតម្លៃខ្ពស់ចំពោះក្រសួងអប់រំយុវជន និងកីឡា ដែលបានរៀបចំដាក់បញ្ចូលកម្មវិធីសមាធិ ក្នុងកម្មវិធីសិក្សារបស់សិស្សានុសិស្ស ជាផ្នែកមួយន័យការអប់រំដ៏មានគុណភាព ធ្វើឲ្យក្មួយៗសិស្ស និស្សិត មានយល់ដឹកកាន់តែច្បាស់នូវអំពើ ខុស ត្រូវ ល្អ អាក្រក់ ពិសេសជៀសឆ្ងាយពីអំពើអបាយមុខផ្សេងៗផងដែរ ។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សូមស្នើរដល់គណៈសង្ឃនាយក បន្តសកម្មភាពបំបួសកុលបុត្រកុលធីតាខ្មែរដើម្បីអប់រំសីលធម៌ ចរិយាធម៌ និងគុណធម៌ឱ្យបានជាប់ជាប្រចាំ ហើយសូមឱ្យបន្តពង្រីកកម្មវិធីនេះ នៅគ្រប់រាជធានីខេត្ត ព្រោះកម្មវិធីនេះជាផ្នែកមួយ ជួយធ្វើឱ្យធនធាន ព្រះសង្ឃមានចំនួនកើនឡើងប្រកបដោយគុណវុឌ្ឍិពិត និងធានាបាននូវការរីកចម្រើននៃព្រះពុទ្ធសាសនា និងសូម សិក្ខាកាមដែលបួសហើយ ត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់ឱ្យបានខ្ពស់ ក្នុងការសិក្សានិងប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួនដើម្បីក្រេបយកចំណេះដឹងផ្នែកព្រះពុទ្ធសាសនា ហើ យយកទៅអនុវត្តនៅក្នុងជីវិតប្រចាំថ្ងៃ។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ជម្រាបជូនថា ជ្រកក្រោមម្លប់សន្តិភាពនិងការអភិវឌ្ឍន៏លើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជណាចក្រកម្ពុជា និងបន្តដឹកនាំលើមាគ៌ាដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានការរីកចម្រើនឥតឈប់ឈរទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ។
ពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាឱកាសនេះមានការនិមន្តនិងអញ្ជើញចូលរួមដោយ គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះចតុមុខមង្គល ព្រះមេគណរាជធានីភ្នំពេញ , សម្តេចសង្ឃ និង, ព្រះថេរានុថេរៈគ្រប់ព្រះអង្គ, ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា និងលោកជំទាវ សូ ភត្រ្តា ចាយបូរិន, , លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងឯកឧត្តម, ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីធនធានទឹកនិងឧតុនិយម និងលោកជំទាវ , ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ , និង ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា ព្រមទាំងឯកឧត្តម លោកជំទាវ ប្រជាពុទ្ធបរិស័ទជិតឆ្ងាយយ៉ាងច្រើនកុះករ។សូមជម្រាបជូនថា កម្មវិធីអប់រំសីលធម៌ ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា វគ្គទី១១ ឆ្នាំទី១១នាឱកាសនេះបានប្រារព្ធឡើងវិញបន្ទាប់ពីបានអាក់ខានរយៈពេល៤ឆ្នាំដោយសារជំងឺរាតត្បាតសកលកូវីត១៩ ដែលប្រារព្ធឡើងក្នុងគោលបំណងផ្សព្វផ្សាយការអប់រំសីលធម៌ព្រះពុទ្ធសាសនា អប់រំចិត្តគំនិត និងបដិបត្តិសមាធិ ដោយបានចាប់ផ្តើមពីថ្ងៃទី២៩ ខែមិថុនា ដល់ទី៧ ខែកក្កដា ឆ្នាំ២០២៤ មានការបំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ ក្នុងនោះសីលវតីចំនួន៣៧៦អង្គ/នាក់៕

អត្ថបទដែលជាប់ទាក់ទង