ឯកឧត្ដម សាយ សំអាល់ អញ្ជើញជាអធិបតីក្នុងពិធីផ្ទេរតំណែងប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ
ភ្នំពេញ៖ ឯកឧត្ដម សាយ សំអាល់ សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ និងឯកឧត្ដម សោម សឿន សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈចាត់តាំងគណៈកម្មាធិការកណ្ដាល បានអញ្ជើញជាអធិបតីក្នុងពិធីផ្ទេរតំណែងប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ នាថ្ងៃអាទិត្យ ទី០៧ ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំធំទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្ត។
ក្នុងនោះ ឯកឧត្តម គួច ចំរើន ត្រូវបានផ្ទេរតំណែងពីប្រធានគណៈកម្មាធិការគណបក្សខេត្តព្រះសីហនុ ទៅជាប្រធានគណៈកម្មាធិការគណបក្សខេត្តកណ្ដាល និងសូមអបអរសាទរឯកឧត្តម ម៉ាង ស៉ីណេត ដែលត្រូវបានតែងតាំងដំឡើងឋានៈពីអនុប្រធានគណៈកម្មាធិការគណបក្សខេត្ត ទៅជាប្រធានគណៈកម្មាធិការគណបក្សខេត្តព្រះសីហនុ ៕