**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ**លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីយកអ៊ុយក្រែន ជាទីលានសាកល្បងមីស៊ីលថ្មី**សម្តេច ហេង សំរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម**ទំនាក់ទំនងពាណិជ្ជកម្មចិន-អាមេរិក៖ បញ្ហាប្រឈម និងភាពធន់នៃសេដ្ឋកិច្ចចិនក្នុងអាណត្តិប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ**សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រទេសទាំងអស់ ស្ថាប័ន បុគ្គល រួមគ្នារក្សា និងស្វែងរកសន្តិភាពយូរអង្វែង**សម្តេចធិបតី៖ តួនាទីរបស់កម្ពុជា ក្នុងការថែរក្សាសន្តិភាពសកលលោក និងការរំដោះមីន ក្រោមឆ័ត្រ UN បានឆ្លុះបញ្ជាំង​ពីភាពធន់របស់កម្ពុជា ក្នុងការប្រឈមមុខទៅនឹងអតីតកាលដ៏លំបាក**ប្រធានរដ្ឋសភាវៀតណាម លើកឡើងអំពីការអភិវឌ្ឍន៍របស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការីកចម្រើនយ៉ាងឆាប់រហ័ស។**ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ចាប់ផ្តើមដំណើរការដំណាលគ្នា

ឯកឧត្តម ចាយ បូរិន អនុញ្ញាតឲ្យតំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា ចូលជួបសមែ្តងការគួរសម និងពិភាក្សាការងារ

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អនុញ្ញាតឲ្យលោកវេជ្ជបណ្ឌិត វីល ផាក(Will Parks )តំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា និងសហការី ចូលជួបសមែ្តងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងនាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ ២០២៤

លោកវេជ្ជបណ្ឌិត វីល ផាក(Will Parks )មានប្រសាសន៍ជម្រាបជូនឯកឧត្តម រដ្ឋមន្រ្តី អំពីសកម្មភាពការងារនាពេលកន្លងមក ដោយអង្គការយូនីសេហ្វប្រចាំកម្ពុជា ទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជាក្នុងការចូលរួមចំណែកអភិវឌ្ឍន៏កម្ពុជា តាមរយៈសកម្មភាពការងារសង្គមដោយផ្តោតទៅលើកុមារជាចំបង និងដើម្បីពិភាក្សាអំពីការប្តេជ្ញាចិត្ត និងការគាំទ្ររបស់ អង្គការយូនីសេហ្វចំពោះក្រសួងធម្មការ និងសាសនា ក្រោមក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ កម្មវិធីថ្មី ២០២៤-២០២៨ រវាងយូនីសេហ្វ និងរាជរដ្ឋាភិបាលកម្ពុជា។
ក្នុងនោះ លោកវេជ្ជបណ្ឌិត បានមានប្រសាសន៍បន្តថា គោលបំណងសំខាន់នៃជំនួបនាឱកាសនេះមាន៣ចំណុចសំខាន់៣គឺ
១.ស្នើរសុំឯកឧត្តម រដ្ឋមន្រ្តី ពិភាក្សាជាមួយក្រសួងពាក់ព័ន្ធ បញ្ចូលកម្មវិធីបង្កាអំពើហឹង្សាលើកុមារចូលក្នុងកម្មវិធីសិក្សារបស់ក្រសួងអប់រំ ។
២.ពិភាក្សាលើភាពសុខដុមនីយកម្មលើគ្រប់សាសនានៅកម្ពុជា ដូចជាការពង្រីកកម្មវិធីការពារកុមារតាមវត្តអារាម ពង្រីក កម្មវិធីជាមួយអ្នកដឹកនាំសាសនាផ្សេងទៀត ដូចជាឥស្លាមសាសនា-មូស្លីម និងគ្រិស្ទបរិស័ទ ទិវា អធិស្ឋាន និងសកម្មភាពសម្រាប់កុមារ។
៣.ស្នើរសុំ ឯកឧត្តម រដ្ឋមន្រ្តី ពិចារណាដាក់សំណើរទៅរដ្ឋាភិបាលបង្កើត ទិវាបួងសួងដើម្បីកុមារ ថ្នាក់ជាតិក្នុងប្រតិទិន។

ជាការឆ្លើយតប ឯកឧតម ចាយ បូរិន បានមានប្រសាសន៍ថា ក្រសួងធម្មការនិងសាសនា បានចូលជាសមាជិកគាំពារសង្គម ក្នុងនោះការងាររបស់ក្រសួងមិនត្រឹមតែគ្រប់គ្រងសាសនាទាំងអស់នៅកម្ពុជាឲ្យមានភាពសុខដុមនីយកម្មប៉ុណ្ណោះទេ គឺបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលបណ្តុះនៅមូលធនមនុស្សប្រកបដោយ គុណធម៌ សីលធម៌ តាមរយៈការសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការដាក់បញ្ចូលកម្មវិធីសមាធិអប់រំផ្លូវចិត្តក្នុងកម្មវិធីសិក្សារបស់ក្រសួងដល់សិស្សានុសិស្សរួចមកហើយ ។

ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ផងដែរថា ចំពោះសំណើររបស់លោកវេជ្ជបណ្ឌិតដែលបានលើកឡើងនាឱកាសនេះ ក៏ជាផែនការសកម្មភាពរបស់ក្រសួងកំពុងអនុវត្ត និងកំពុងប្រមូលនូវធាតុចូលសំខាន់ៗជាមុនសិន មុននឹងលើកផែនការជូនទៅរាជរដ្ឋាភិបាលជាអ្នកអនុម័ត។

ក្នុងឱកាសនេះ ឯកឧត្តម ចាយ បូរិន
សូមស្វាគមន៏ផងដែរចំពោះបណ្តាអង្គការ ស្ថាប័ន និង សមាគមន៍នានា ដែលមានបំណងចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជាតាមរយៈក្រសួងធម្មការនិងសាសនា ហើយបានធ្វើសកម្មភាពការងារសមស្របទៅនឹងច្បាប់ដែលរាជរដ្ឋាភិបាលកម្ពុជាបានកំណត់ ព្រមទាំងសូមជូនពរដល់លោកវេជ្ជបណ្ឌិត Will Parks តំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា និងសហការី ជួបតែសុខសុវត្ថិភាព និង សម្រេចគ្រប់ភារកិច្ចការងារបន្តទៀត ៕

អត្ថបទដែលជាប់ទាក់ទង