**រាជរដ្ឋាភិបាល សម្រេចកែសម្រួលសមាសភាព អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ**លោក កើត ឆែ៖ ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក នៅភ្នំពេញ មានទេសចរអន្តរជាតិ និងពលរដ្ឋ ចូលរួមទស្សនាកម្សាន្តជាង ២លាននាក់**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ សន្ដិសុខ សណ្តាប់ធ្នាប់ ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក មានភាពល្អប្រសើរ ប្រជាពលរដ្ឋមកចូលរួមកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ ក្រោមម្លប់សន្តិភាព**មេដឹកនាំបក្សប្រឆាំងកូរ៉េខាងត្បូង លោក Lee Jae-myung ត្រូវបានកាត់ទោស ពីបទបំពានច្បាប់បោះឆ្នោត**ពិធីបុណ្យអុំទូក បានក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ ដ៏ទាក់ទាញ**ប្រធានាធិបតីរុស្ស៊ី នឹងពិនិត្យមើលបញ្ហាល្បឿនយឺត និងការរំខានមួយចំនួននៅលើ YouTube ក្នុងប្រទេសរបស់ខ្លួន**រដ្ឋាភិបាលក្រុងគៀវ បានយកចិត្តទុកដាក់លើសន្តិសុខជាជាងបញ្ហាទឹកដី**រួមគ្នាកសាងភាពជាដៃគូអាស៊ី-ប៉ាស៊ីហ្វិកដែលស្និទ្ធស្នាលគ្នា ជួយគ្នា និងទទួលផលប្រយោជន៍គ្នាទៅវិញទៅមក**ប្រជាជនសិង្ហបុរី ប្រមាណ ២,៩លាននាក់ មានអាយុចាប់ពី ២១ឆ្នាំឡើងនឹងទទួលសាច់ប្រាក់ចន្លោះពី ២០០ ទៅ ៦០០ដុល្លារសិង្ហបុរី **ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**លោក Donald Trump តែងតាំងលោកស្រី Gabbard ជាប្រធានចារកម្មអាមេរិក**អ៊ីរ៉ង់ ត្រៀមខ្លួនរួចជាស្រេច សម្រាប់ការចរចានុយក្លេអ៊ែរ**Tesla ប្រកាសប្រមូលរថយន្ត Cybertruck ២.៤៣១គ្រឿង ចូលរោងចក្រវិញ ដោយសារបញ្ហាអេឡិចត្រូនិច**លោក Trump និងលោក Joe Biden ពិភាក្សាគ្នា ២ម៉ោង អំពីបញ្ហាអ៊ុយក្រែន និងមជ្ឈិមបូព៌ា**ចិន​បង្ហាញ​យន្តហោះ​ចម្បាំង​បំបាំងកាយ​ថ្មី​ J-35A ក្នុង​កម្មវិធី​អាកាសចរណ៍ Zhuhai**រដ្ឋអាជ្ញាពិសេសអាមេរិក ស្នើឱ្យបញ្ឈប់ការកាត់ទោសលោក Trump ចំពោះការចាត់ថ្នាក់ខុសឯកសារ**លោក Donald Trump ជ្រើសរើសលោក Robert F. Kennedy វ័យ ៧០ឆ្នាំ ជារដ្ឋមន្រ្តីក្រសួងសុខភាព និងសេវាមនុស្សជាតិរបស់អាមេរិក**ម៉ាឡេស៊ី នឹងផ្ញើលិខិតតវ៉ាមួយទៅហ្វីលីពីនជុំវិញច្បាប់ដែនសមុទ្រថ្មី ដោយសារតែការទាមទារត្រួតស៊ីគ្នា នៅក្នុងសមុទ្រចិនខាងត្បូង**ប្រធានាធិបតីជាប់ឆ្នោត Donald Trump នឹងតែងតាំងបេសកជនពិសេសមួយរូប ដើម្បីដឹកនាំការចរចាស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន

ជនសង្ស័យចំនួន១៥នាក់ ពាក់ព័ន្ធនិង៣ករណីផ្សេងគ្នា ត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបបានជាបន្តបន្ទាប់

ភ្នំពេញ៖ កម្លាំងនគរបាលរាជធានីភ្នំពេញ ក្រោមការបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបង្ក្រាបជនសង្ស័យចំនួន១៥នាក់ បានជាបន្តបន្ទាប់។

ក្រោយបង្ក្រាបបាន នៅព្រឹកថ្ងៃទី៨ ខែកក្កដានេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានរៀបធ្វើសន្និសីទសារព័ត៌មានបង្ហាញមុខជាសាធារណៈ ដឹកនាំដោយលោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក អេង សោភា បានឱ្យដឹងថា ជនសង្ស័យទាំង១៥នាក់ ពាក់ព័ន្ធនឹង៣ករណី ត្រូវបានសមត្ថកិច្ចជំនាញ សហការជាមួយនគរបាលតាមបណ្តាខណ្ឌពាក់ព័ន្ធ បើកប្រតិបត្តិការ៤៨ម៉ោង ដើម្បីឈានដល់ការបង្ក្រាបបានជាបន្តបន្ទាប់ ដោយករណីបទល្មើសធំជាងគេក្នុងចំណោម ៣ករណីនេះ គឺក្រុមជនសង្ស័យមួយក្រុម បានធ្វើសកម្មភាពប្លន់ប្រដាប់អាវុធ នៅភោជនីយ៍ដ្ឋានមួយកន្លែងយីហោ «ខ្យល់ទន្លេ» ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីវេលាទាបភ្លឺថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤។

សូមបញ្ជាក់ថា កម្លាំងនគរបាល តែងបើកការចុះបង្ក្រាបជានិច្ចនូវរាល់ពេលមានសកម្មភាពបទល្មើសកើតមានឡើងក្នុងរាជធានីភ្នំពេញ ពិសេសបទល្មើសលួច ឆក់ ប្លន់ ប្រដាប់ដោយអាវុធ ដែលជាបទល្មើសបង្កភាពភ័យខ្លាច និងបង្កអសន្តិសុខ ក្នុងសង្គមជាតិ៕

អត្ថបទដែលជាប់ទាក់ទង