ឆៀកចល័តនៅខេត្តកែប ប៉ៃលិន ស្ទឹងត្រែង កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ១២ កក្កដា
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថាសេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) ចល័ត កំពុងដំណើរការជូនបងប្អូនប្រជាពលរដ្ឋ នៅខេត្តកែប ប៉ៃលិន ស្ទឹងត្រែង ពីថ្ងៃទី ៨- ១២ ខែកក្កដា ឆ្នាំ២០២៤។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមម្ចាស់យានយន្តទាំងអស់ យករថយន្តទៅធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) តាមកាលកំណត់កុំបីខាន។
ព័ត៌មានទីតាំង៖ CMVIC : ០១២ ៩៩០ ២២៣ | ០៦៩ ៥៦៧ ៨២២ | ០៧១ ៧១៧ ៥៥៥៥ | (HK) : ០១៥ | ០៩០ ៣៨៩ ៨០០៕