**លទ្ធផលកិច្ចប្រជុំពិភាក្សារបស់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើសេចក្តីព្រាងរបាយការណ៍ ស្តីពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា IDP ក្នុងឆ្នាំ២០២១-២០២៣**ក្រសួងបរិស្ថាន៖ យុទ្ធនាការ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» នឹងទទួលបានជោគជ័យ ដោយចំនួនពលរដ្ឋចូលរួមសំអាតកើនឡើងឥតដាច់**កត្តាសុខសន្តិភាព សិ្ថរភាពនយោបាយ និងសណ្តាប់ធ្នាប់ល្អប្រសើររបស់កម្ពុជា ជាផ្នែកដ៏សំខាន់ក្នុងការទាក់ទាញទេសចររុស្សីមកទស្សនាកកម្ពុជាកាន់តែច្រើនឡើង**ឯកឧត្តម ប៊ុន ហុន បន្តដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាលើ សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបង្រ្កាបល្បែងស៊ីសង**ឯកឧត្តម ស៊ុំ សំណាង នាំយកអំណោយសម្តេចធិបតី និងលោកជំទាវបណ្ឌិត ប្រគល់ជូនសាលាបឋមសិក្សាពងទឹក ស្ថិតនៅភូមិពងទឹក ឃុំរកាពរប្រាំ ស្រុកត្បូងឃ្មុំ**ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចុះទស្សនកិច្ចពិនិត្យការប្រមូលផលត្រីប្រហុកនៅដាយត្រី នៅស្រុកពញាឮ ខេត្តកណ្តាល**ការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការ ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ លើវិញ្ញាសាសរសេរលើកទី២ នឹងប្រព្រឹត្តទៅនាថ្ងៃទី១១ មករា នៅសាលាភូមិន្ទរដ្ឋបាល**គណៈកម្មការប្រឡងប្រជែង ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិបំពេញជួសឆ្នាំ២០២៤ ក្រសួងមហាផ្ទៃ ចេញសេចក្តីបំភ្លឺ ពាក់ព័ន្ធលទ្ធផលការប្រឡងប្រជែង សម្រាប់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ**មេដឹកនាំក្រុមឧក្រិដ្ឋកម្មជនជាតិជប៉ុនម្នាក់ ត្រូវបានអាជ្ញាធរអាម៉េរិកចោទប្រកាន់ ពីបទជួញដូរសារធាតុនុយក្លេអ៊ែរពីមីយ៉ាន់ម៉ា**លោក Zelensky ថាអំពើពុករលួយ និង ការបញ្ចុះបញ្ចូលសាជីវកម្ម របស់អាមេរិក គួរតែត្រូវបានស្តីបន្ទោស ចំពោះបញ្ហានៅអ៊ុយក្រែន**លោក Trump ថាប្រទេសដែលជាសមាជិក ណាតូ គួរតែចាប់ផ្តើមចំណាយ យ៉ាងហោចណាស់៥ភាគរយ នៃផលិតផលក្នុងស្រុក លើវិស័យការពារជាតិ**មេធាវីរបស់ លោក Yoon Suk Yeol បានបរិហារចំពោះកិច្ចខិតខំប្រឹង ប្រែងដើម្បីឃុំខ្លួនលោក Yoon ជុំវិញការដាក់ច្បាប់ អាជ្ញាសឹករយៈពេលខ្លី**Elon Musk ជួយលោក Trump ឱ្យឈ្នះការបោះឆ្នោតឡើងវិញ ពេលនេះលោកកំពុងឆ្ពោះទៅអឺរ៉ុប ដោយគាំទ្របក្សស្តាំនិយមជ្រុលរបស់អាល្លឺម៉ង់**រដ្ឋមន្ត្រីការបរទេសបារាំង ជំរុញឱ្យស្ថាប័នប្រតិបត្តិ EU ប្រើប្រាស់ច្បាប់ដែលមានស្រាប់ ដើម្បីបង្ក្រាបការជ្រៀតជ្រែកពីខាងក្រៅ**ទូតរុស្ស៊ី ប្រាប់ក្រុមប្រឹក្សាសន្តិសុខ UN ថា សកម្មភាពខុសច្បាប់ របស់អ៊ីស្រាអែល នៅស៊ីរី កំពុងបង្កការគំរាមកំហែង ដល់អនាគតរបស់ប្រទេសនោះ**នាយករដ្ឋមន្រ្តី Robert Fico ទទួលបានការធានាផ្គត់ផ្គង់ឧស្ម័ន សម្រាប់ប្រទេសស្លូវ៉ាគី អំឡុងពេលជួបប្រធានាធិបតី ពូទីន នៅមូស្គូ​**សភាលីបង់ កំពុងសម្លឹងរកការជ្រើសរើសឱ្យប្រមុខកងទ័ព លោក Joseph Aoun ក្លាយជាប្រធានាធិបតីរបស់ប្រទេស**ក្រុមប្រឹក្សារាជធានីភ្នំពេញ៖ ក្រោយបុណ្យធំៗចប់ យើងឃើញថា ទីក្រុងមានភាពស្អាត បរិស្ថានល្អ លែងមានសំរាមតាមផ្លូវ និងទីសាធារណៈទៀតហើយ**អភិបាលខេត្តកំពង់ចាម ជំរុញឲ្យមន្ត្រីជលផល បង្ក្រាបឲ្យបានទាំងវត្ថុតាង និងជនសង្ស័យ**អវកាសយានិក Shenzhou-18 ជួបជាមួយអ្នកសារព័ត៌មាន បន្ទាប់ពីត្រឡប់មកពីអវកាស

នគរបាលឃាត់ខ្លួនក្មេងទំនើង ៣នាក់ យកមកសួរនាំ ក្រោយធ្វើសកម្មភាពយកដុំថ្មគប់ និងយកកាំបិតកាប់ភ្ញៀវ ក្នុងហាងផឹកស៊ីមួយកន្លែង នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖ ក្មេងទំនើង៣នាក់ ត្រូវបានកម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជាបន្តបន្ទាប់យកមកសួរនាំ កាលពីថ្ងៃទីខែកក្កដា  ឆ្នាំ២០២៤ វេលាម៉ោង០៨ និង០០នាទី ក្រោយពីមានប្រជាពលរដ្ឋប្តឹងថា ក្មេងទំនើងទាំងនោះ បាននាំគ្នាយកយកដុំថ្មគប់ និងយកកាំបិតដេញកាប់ភ្ញៀវដែលកំពុងពិសារអាហារក្នុងហាងមួយកន្លែង ក្នងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បន្ទាប់ពីទទួលបានបណ្តឹងរបស់ជនរងគ្រោះ លោកឧត្តមសេនីយទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការដ្ឋានគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនគរបាលប៉ុសិ៍្តរដ្ឋបាលអូរជ្រៅ បានធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់មានឈ្មោះរើន រស្មី ភេទប្រុស អាយុ២០ឆ្នាំ ,ឈ្មោះយស សុវណ្ណដា ភេទប្រុស អាយុ១៧ឆ្នាំ និងឈ្មោះអេន លីណា ភេទប្រុស អាយុ១៧ឆ្នាំ យកមកសួរនាំ។

នៅចំពោះមុខនគរបាលសួរនាំ ជនសង្ស័យទាំង៣នាក់ បានសារភាពថា ពិតជាបានដេញកាប់មនុស្សម្នាក្នុងហាងផឹកស៊ីមួយកន្លែងមែន រឿងហិង្សានេះកើតឡើង គឺដោយសារឈ្មោះ សៃ សុផាន់ណា ភេទប្រុស អាយុ១៧ឆ្នាំជាបុគ្គលិកហាងខាងលើ មានជម្លោះពាក្យសម្តីជាមួយពួកគេ ដូចនេះហើយពួកគេមករកកាប់បុគ្គលិករូបនោះ តែគាត់បានរត់គេចចូលក្នុងបន្ទប់បាត់ ទើបកកាប់ត្រូវភ្ញៀវទៅវិញ។

បច្ចប្បន្នជនសង្ស័យទាំង៣នាក់(ក្មេងទំនើង) កំពុងស្ថិតក្នុងការសួរនាំរបស់នគរបាលជំនាញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង