ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា ដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសពិសេសទទួលបន្ទុកលើការកំណត់និយាមការ និងការរៀបចំផែនទីលម្អិតសម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ
នារសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសពិសេសទទួលបន្ទុកលើការកំណត់និយាមការ និងការរៀបចំផែនទីលម្អិតសម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ នៅទីស្តីការក្រសួង។
កិច្ចប្រជុំនេះបានធ្វើឡើងដើម្បី ប្រកាសពីសមាសភាព តួនាទី និងភារកិច្ចរបស់ក្រុមការងារ និងពិនិត្យលើវឌ្ឍនភាពការងាររួមមាន យន្តការអនុវត្ត ទិសដៅ និងផែនការអនុវត្តការងារលើគម្រោងព្រែកជីកហ្វូណនតេជោ របស់ក្រុមការងារពិសេស ៕