**ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធនឹងការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ**តំណាង ICAPP កោតសរសើរកម្ពុជាដែលបន្តរក្សាបាននូវសន្ដិភាព និងស្ថិរភាព ខណៈពេលប្រទេសមួយចំនួនក្នុងតំបន់ និងពិភពលោកកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់**ក្រសួងការពារជាតិរុស្ស៉ី អះអាងពីការចាប់យកបានភូមិមួយទៀត នៅភាគខាងកើតអ៊ុយក្រែន ដែលជាជ័យជម្នះថ្មីមួយទៀតនៃសង្រ្គាមជាង ៣៣ខែ**ក្រសួងរ៉ែ ចេញសេចក្តីប្រកាសព័ត៌មានស្តីពី របាយការណ៍សង្ខេបពីលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥**មេដឹកនាំផ្តាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចោទអាម៉េរិកថា កំពុងអុចភ្លើងសង្គ្រាមនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ**ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិកលោក ដូណាល់ ត្រាំជ្រើសតាំងរដ្ឋមន្រ្តីយុត្តិធម៌ថ្មី ក្រោយបេក្ខជនដំបូងលាលែងពីតំណែង**រដ្ឋមន្ត្រីការពារជាតិជប៉ុន បានប្រាប់សមភាគីចិនថា លោកមាន “ការព្រួយបារម្ភជាខ្លាំង” អំពីសកម្មភាពយោធាកាន់តែខ្លាំងក្លា នៅជិតប្រទេសជប៉ុន**ប្រធានាធិបតីថ្មីរបស់ប្រទេសម៉ិកស៊ិក ខ្នះខ្នែង ដោះស្រាយបញ្ហាអន្តោប្រវេសន៍ ជាមួយលោក ដូណាល់ ត្រាំ**មហាសន្និ បាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាសុី បើកសម័យប្រជុំពេញអង្គវគ្គ២ ក្រោមប្រធានបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សា»**ឯកឧត្ដម ហ៊ុន ម៉ានី តំណាងគណបក្សប្រជាជនកម្ពុជា និងលោកស្រី Sun Haiyan តំណាងគណបក្សកុម្មុយនីស្តិចិន ដឹកនាំសម័យប្រជុំពេញអង្គវគ្គ១ មហាសន្និ បាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៉ី**អនុប្រធានរដ្ឋឡាវ កោតសរសើរការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា**មេដឹកនាំហេសបូឡា ថាអុីស្រាអែល មិនអាចដាក់លក្ខខណ្ឌសម្រាប់បទឈប់បាញ់ ខណៈបេសកជនអាមេរិក លោក Amos Hochstein ធ្វើដំណើរពីលីបង់ទៅអ៉ីស្រាអែល ដើម្បីព្យាយាមបញ្ចប់សង្រ្គាម**រដ្ឋមន្ត្រីការពារជាតិចិន លោក Dong Jun បដិសេធជួបជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក**ឯកឧត្តម កែវ រតនៈ៖ ក្រសួងរ៉ែ បន្ដឧបត្ថម្ភធនប្រមាណ ១២៥លានដុល្លារ តាមរយៈអគ្គិសនីកម្ពុជា ដើម្បីធ្វើយ៉ាងណារក្សាតម្លៃអគ្គិសនីឲ្យមានស្ថិរភាព**ប៉ូលិសប្រេស៉ីល ចោទអតីតប្រធានាធិបតី លោក Bolsonaro និងក្រុមមន្រ្តី ប៉ុនប៉ងធ្វើរដ្ឋប្រហារបដិសេធការបោះឆ្នោតឆ្នាំ២០២២**សិង្ហបុរីប្រហារជីវិតអ្នកទោសជួញដូរគ្រឿងញៀន សរុប៣នាក់ ក្នុងរយៈពេលត្រឹម១សប្តាហ៍ ស្របពេលដែល UN អំពាវនាវឱ្យបញ្ឈប់**ឯកឧត្តម ម៉ៅ ហាវណ្ណាល់ ចូលរួមធ្វើការចុះហត្ថលេខាលើពិធីសារទី៥ ស្តីពីសិទ្ធិ អូនស្តុបអូវើ រវាងចំណុចនានានៅក្នុងរង្វង់ដែនដីនៃរដ្ឋសមាជិកអាស៊ានណាមួយផ្សេងទៀត**កម្ពុជារៀបចំប្រារព្ធពិធីនាំចេញគ្រាប់ស្វាយចន្ទីទៅសហគមន៍អឺរ៉ុបលើកដំបូង**រដ្ឋមន្ត្រីក្រសួងរ៉ែ៖ វិស័យរ៉ែបានធ្វើវិភាគទាន ជាចំណូលមិនមែនសារពើពន្ធកើនដល់ប្រមាណជិត ៩០លានដុល្លារ សម្រាប់ឆ្នាំនេះ**រដ្ឋមន្ត្រី កែវ រតនៈ៖ នាពេលដ៏ខ្លីខាងមុខនេះ ក្រសួងរ៉ែ មានផែនការស្នើសុំរាជរដ្ឋាភិបាល គាំទ្រគម្រោងវិនិយោគរោងចក្រចម្រាញ់ប្រេងកាត ក្នុងប្រទេសជំហានទី១

កងទ័ពជើងគោកកម្ពុជា និងកងស្វ័យការពារជប៉ុន ប្តេជ្ញាពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការយោធា ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ បានជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ យ៉ាស៊ូណូរិ ម៉ូរីស៊ីតា (Yasunori Morishita) មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

ក្នុងជំនួបនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ យ៉ាស៊ូណូរិ ម៉ូរីស៊ីតា (Yasunori Morishita) បានវាយតម្លៃខ្ពស់ចំពោះ ចំណងមិត្តភាពរវាង ប្រទេសទាំងពីរ ដែលបាន បង្កើតឡើងតាំងពីឆ្នាំ១៩៥៣ ហើយក្នុងរយៈពេល៧០ឆ្នាំ នៃចំណងការទូតនេះ មានការរីកចម្រើនជាលំដាប់ ដែលមានកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រហូតដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» កាលពីឆ្នាំ២០២៣ កន្លងទៅ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានថ្លែងអំណរគុណដល់ រាជរដ្ឋាភិបាលជប៉ុន កងស្វ័យការពារជប៉ុន និងប្រជាជនជប៉ុន ក្នុងការជួយស្វែងរកសន្តិភាព និងរក្សាសន្តិភាព ដោយបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពមកកាន់ប្រទេសកម្ពុជា ក្នុងឆ្នាំ១៩៩២ ហើយចាប់ពីពេលនោះមក ប្រទេសជប៉ុនគឺជាដៃគូដែលមិនអាចខ្វះបាន ក្នុងដំណើរការកសាង អភិវឌ្ឍន៍ របស់ប្រទេសកម្ពុជា។

សមភាគីទាំងពីរ ក៏បានផ្លាស់ប្តូរយោបល់អំពីស្ថានការណ៍ទាំងក្នុងតំបន់ និងពិភពលោក ហើយបានបេ្តជ្ញាបន្តពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការយោធា ជាអាទិ៍៖ ការផ្លាស់ប្តូរយោធិនគ្រប់កម្រិត, ការបណ្តុះបណ្តាលធនធានមនុស្ស, ការធ្វើលំហាត់រួមគ្នា និងកិច្ចសហប្រតិបត្តិការលើការបោសសម្អាតមីន ៕

អត្ថបទដែលជាប់ទាក់ទង