**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ អនុប្រធានទទួលបន្ទុកផ្នែកម៉ូតូ ក្រុមហ៊ុន HONDA MOTOR CO., LTD. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**ឯកឧត្តម សរ សុវណ្ណ ត្រូវបានតែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី**ទីក្រុងសៀងហៃ ជម្លៀសមនុស្សរាប់សែននាក់ ខណៈព្យុះទីហ្វុង Pulasan បង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង**រុស្ស៊ីត្រៀមខ្លួនការពារផលប្រយោជន៍តំបន់អាក់ទិកចំពេលមានសមយុទ្ធណាតូ**ជម្លោះអ៊ីស្រាអ៊ែល-ហេសបូឡា កាន់តែតានតឹងឡើង ដែលបង្កឱ្យមានការភ័យខ្លាចនៃសង្គ្រាមក្នុងតំបន់**ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់រោងចក្រថ្មីមួយទៀតរបស់ក្រុមហ៊ុនមីនេបៀ ក្នុងតំបន់សេដ្ឋកិច្ចពិសេសដំបូងគេនៃខេត្តពោធិ៍សាត់**លោកជំទាវ​ ជូ​ ប៊ុនអេង ​ដឹកនាំកិច្ចប្រជុំពិនិត្យ​ និងពិភាក្សា​ ស្តីពី​ការអនុវត្តដែនការសកម្មភាពឆ្នាំ២០២៤​ និងលេីកទិសដៅការងារ​បន្តឆ្នាំ២០២៥**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ អញ្ជើញបើកសិក្ខាសាលាស្តីពី តួនាទី ភារកិច្ចរបស់មន្ត្រីនគរបាលយុត្តិធម៌ និងការទំនាក់ទំនងជាមួយស្ថាប័នតុលាការ**ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ណែនាំឲ្យសមត្ថកិច្ចតាមបន្ទាត់ព្រំដែន ពង្រឹងកិច្ចសហការល្អជាមួយភាគីថៃ ដើម្បីសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមជាក់ស្ដែងរបស់ពលករ**ប្រមុខរដ្ឋស្តីទី ចេញព្រះរាជក្រឹត្យកែសម្រួល និងតែងតាំងឯកឧត្ដម ហួត ហាក់ ជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្ដម សុខ សូកេន ជារដ្ឋមន្ត្រីក្រសួងអធិការកិច្ច**រដ្ឋបាលខេត្តកណ្តាល រៀបចំវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម នៅកម្រិតឃុំ-សង្កាត់**កងពលតូចអន្តរាគមន៍១២៨ ត្រៀមកម្លាំងរួចជាស្រេច ដើម្បីចូលរួមជួយសង្គ្រោះពលរដ្ឋ រងគ្រោះដោយគ្រោះមហន្តរាយ**អគ្គនាយករង ប.ស.ស. អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យសេចក្តីព្រាងអនុស្សរណៈ នៃការយោគយល់គ្នារវាងក្រសួងការងារ និងក្រសួងព័ត៌មាន**ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញត្រួតពិនិត្យវឌ្ឍនភាពការងារ របស់សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ឆ្នាំង**មេបញ្ជាការកងពលតូចលេខ៧០ អញ្ជើញបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលពលទាហាន ជំនាន់ទី៧**ថ្នាក់ដឹកនាំខេត្តក្រចេះ អញ្ជើញសូត្រមន្តរាប់បាត្រ និងវេរភត្តឆ្លង កាន់បិណ្ឌវេនទី៣ នៅមណ្ឌលវិបស្សនាធុរៈជ្រោយថ្ម ក្នុងសង្កាត់រកាកណ្តាល ក្រុងក្រចេះ**អូស្ត្រាលី នឹងបន្តគាំទ្រលើចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណ ដែលកម្ពុជាកំពុងអនុវត្ត ដើម្បីឆ្ពោះទៅការអភិវឌ្ឍសង្គមសេដ្ឋកិច្ច**បុរសជនជាតិអ៊ីស្រាអែលម្នាក់​ត្រូវ​ចាប់ខ្លួន​ពី​បទ​គ្រោង​សម្លាប់​លោក Netanyahu**សិស្សានុសិស្ស ២០០នាក់ នៃសាលាបឋមសិក្សាក្របីរៀល ទស្សនកិច្ចសិក្សា នៅប្រាសាទបន្ទាយសំរែ**ឯកឧត្ដម ប្រាក់ សំអឿន ត្រូវបានតែងតាំងជារដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី

ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ ចុះត្រួតពិនិត្យសម្ភារ របស់កងប្រតិបត្តិការរុករក និងសង្គ្រោះលេខ៧២១ ដើម្បីពង្រឹងសមត្ថភាព សម្រាប់ឆ្លើយតប គ្រោះមហន្ដរាយឱ្យមានប្រសិទ្ធភាព

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរដោយ ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោកប្រធាននាយកដ្ឋាន, និង តំណាងមកពីកងប្រតិបត្តការរុករក និងសង្រោះគ្រោះមហន្តរាយ ក្រសួងការពារជាតិ។

ក្នុងឱកាសចុះសួរសុខទុក្ខ និងត្រួតពិនិត្យសម្ភារសង្គ្រោះគ្រោះមហន្តរាយ របស់កងប្រតិបត្តិការរុករកនិងសង្គ្រោះលេខ៧២១ កងពលធំអន្តរាគមន៍លេខ៣ ដើម្បីត្រៀមក្នុងការឆ្លើយតបគ្រោះមហន្តរាយ នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ អនុប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានលើកទឹកចិត្តឱ្យកងកម្លាំងទាំងអស់ហ្វឹកហាត់ដុសខាត់ជំនាញឱ្យបានជាប្រចាំ ដើម្បីត្រៀមឆ្លើយតបគ្រោះធម្មជាតិ និងការសង្គ្រោះ លើមុខសញ្ញាផ្សេងៗទៀតជាយថាហេតុជូនប្រជាពលរដ្ឋ។

ឯកឧត្តមឧត្តមសេនីយ៍ឯកបាន បញ្ជាក់ថា ការហ្វឹកហាត់របស់កងកម្លាំងជាប់ជាប្រចាំនេះ ដើម្បីកងកម្លាំងអាចមានសមត្ថភាពគ្រប់គ្រាន់ និងមានយុទ្ធសាស្ត្រជួយសង្គ្រោះប្រជាពលរដ្ឋបានឆាប់រហ័ស និងមិនប៉ះពាល់ដល់អាយុជីវិត។

ឯកឧត្តមឧត្តមសេនីយ៍ឯកមានប្រសាសន៍ថា កងកម្លាំងត្រូវតែត្រៀមបម្រុងជាប់ជានិច្ច ព្រោះគ្រោះមហន្តរាយនឹងអាចកើតឡើងដោយ ពុំប្រាប់យើងមុននោះឡើយ ។ជាមួយគ្នានេះឯកឧត្តមឧត្តមសេនីយ៍ឯក ក៏បានកោតសរសើរចំពោះកងកម្លាំង ដែលបានចូលរួមយ៉ាងសកម្មក្នុងការចល័តកម្លាំង ជួយក្នុងបេសកកម្មឆ្លើយតបសង្គ្រោះប្រជាជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ កន្លងមក។

ឧត្តមសេនីយ៍ទោ សំ សៀ មេបញ្ជាការរង កងពលធំអន្តរាគមន៍លេខ៣ បានឱ្យដឹងថា កងប្រតិបត្តការរុករងនិងសង្គ្រោះលេខ៧២១ បានចូលរួមចំណែកយ៉ាងសកម្មក្នុងបេសកកម្មឆ្លើយតបសង្គ្រោះគ្រោះមហន្តរាយផ្សេងៗ ពិសេស គ្រោះទឹកជំនន់ ។

ឯកឧត្តម បានបញ្ជាក់ថា ទូក និងសម្ភារសង្គ្រោះផ្សេងៗ ដែល ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានផ្តល់ជូនកន្លងមកគឺត្រូវបានរក្សាទុកនិងថែទាំយ៉ាងល្អសម្រាប់ប្រើប្រាស់ក្នុងការជួយសង្គ្រោះប្រជាជន។ ចំពោះកងកម្លាំង ក៏ត្រូវបានបញ្ជូនឱ្យធ្វើការហ្វឹកហ្វឺនជាមួយកងពលផ្សេងៗ និងបានធ្វើការប្រជុំតាមប្រព័ន្ធវីដេអូជាមួយកងកម្លាំងសង្គ្រោះ របស់ក្រសួងគ្រប់គងគ្រោះអាសន្ន តាមប្រព័ន្ធវីដេអូ Zoom នៅទីស្តីការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីដាស់តឿន និងពង្រឹងសមត្ថភាពកងកម្លាំងផងដែរ៕

អត្ថបទដែលជាប់ទាក់ទង