នាយទាហាន នាយទាហានរង និងពលទាហាន ដែលមានជីវភាពខ្វះខាត ទទួលបានអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នីហ៊ុនម៉ាណែត
ភ្នំពេញ៖ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ហេង សូម៉ាយ៉ាត្រា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ អញ្ជើញជាអធិបតីក្នុងពីធីប្រគល់ជូនអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នីហ៊ុនម៉ាណែត ដល់នាយទាហាន នាយទាហានរង និងពលទាហាន ដែលមានជីវភាពខ្វះខាត កំពុងបម្រើការនៅតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ចំនួន ៣៨នាក់។
ជានិច្ចកាលលោកឧត្តមសេនីយ៍ត្រី ហេង សូម៉ាយ៉ាត្រា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ តែងតែយកចិត្តទុកដាក់ ដល់នាយទាហាន នាយទាហានរង និងពលទាហាន ក្រោមឱវាទដែលជួបការលំបាកខ្វះខាតបានចុះសួរសុទុក្ខ នៅតាមមន្ទីរពេទ្យ ឬនៅតាមគេហដ្ឋានប្រកបដោយមនោសញ្ចេតនា នៃក្ដីអាណិតស្រលាញ់។
ជាចុងបញ្ចប់នៃកម្មវិធី នាយទាហាន នាយទានហានរង និងពលទាហាន បានគោរពថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅបំផុតចំពោះអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នីហ៊ុនម៉ាណែតដែលលោកទាំងទ្វេរតែងតែគិតគូរដល់យោធិន និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត៕