**លោក Donald Trump តែងតាំងលោកស្រី Gabbard ជាប្រធានចារកម្មអាមេរិក**អ៊ីរ៉ង់ ត្រៀមខ្លួនរួចជាស្រេច សម្រាប់ការចរចានុយក្លេអ៊ែរ**Tesla ប្រកាសប្រមូលរថយន្ត Cybertruck ២.៤៣១គ្រឿង ចូលរោងចក្រវិញ ដោយសារបញ្ហាអេឡិចត្រូនិច**លោក Trump និងលោក Joe Biden ពិភាក្សាគ្នា ២ម៉ោង អំពីបញ្ហាអ៊ុយក្រែន និងមជ្ឈិមបូព៌ា**ចិន​បង្ហាញ​យន្តហោះ​ចម្បាំង​បំបាំងកាយ​ថ្មី​ J-35A ក្នុង​កម្មវិធី​អាកាសចរណ៍ Zhuhai**រដ្ឋអាជ្ញាពិសេសអាមេរិក ស្នើឱ្យបញ្ឈប់ការកាត់ទោសលោក Trump ចំពោះការចាត់ថ្នាក់ខុសឯកសារ**លោក Donald Trump ជ្រើសរើសលោក Robert F. Kennedy វ័យ ៧០ឆ្នាំ ជារដ្ឋមន្រ្តីក្រសួងសុខភាព និងសេវាមនុស្សជាតិរបស់អាមេរិក**ម៉ាឡេស៊ី នឹងផ្ញើលិខិតតវ៉ាមួយទៅហ្វីលីពីនជុំវិញច្បាប់ដែនសមុទ្រថ្មី ដោយសារតែការទាមទារត្រួតស៊ីគ្នា នៅក្នុងសមុទ្រចិនខាងត្បូង**ប្រធានាធិបតីជាប់ឆ្នោត Donald Trump នឹងតែងតាំងបេសកជនពិសេសមួយរូប ដើម្បីដឹកនាំការចរចាស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន**ចិន អនុញ្ញាតឱ្យហ្វីលីពីន ធ្វើបេសកកម្មផ្គត់ផ្គង់ទៅតំបន់ថ្មប៉ប្រះទឹកមានវិវាទ**ក្រុមហេបូឡាហ៍ បើកការវាយប្រហារ លើស្នាក់ការកណ្តាលក្រសួងការពារជាតិ អ៊ីស្រាអ៊ែល ជាលើកដំបូង**រុស្ស៊ី នឹងចាត់វិធានការឆ្លើយតប ការដាក់ពង្រាយមូលដ្ឋានការពារមីស៊ីល របស់អាមេរិក ក្នុងទឹកដីប៉ូឡូញ**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក ឧបត្ថម្ភទំនុកបម្រុងថ្លៃព្យាបាល ស្នាក់នៅ និងហូបចុក ជូនអ៊ំស្រីម្នាក់មានជំងឺឫសដូងបាតកំរិតទី៤**អ្នកនាំពាក្យក្រសួងបរិស្ថាន អំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសកីឡាករ កីឡាការិនី ចំណុះទូកទាំងអស់ បន្តចូលរួមរក្សាអនាម័យ នៅកន្លែងសម្រាក និងស្នាក់នៅ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ**សំរាមនិងសំណល់ផ្សេងៗ រួមទាំងសំណល់ប្លាស្ទិកចំនួនប្រមាណ៣៨០០តោន ត្រូវបានប្រមូលទុកដាក់នៅទីលានចាក់សំរាម នៅថ្ងៃទី១នៃព្រះរាជពិធីបុណ្យអុំទូក**ឯកឧត្ដម យក់ ប៊ុនណា ដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំផែនការ ប្រើប្រាស់ក្របខណ្ឌមន្រ្តីរាជការស៊ីវិល មន្រ្តីជាប់កិច្ចសន្យា និងគ្រូជាប់កិច្ចសន្យា របស់ក្រសួង ស្ថាប័ន សម្រាប់ឆ្នាំ២០២៥**ករណីឃាតកម្ម ក្នុងស្រុកមោងប្ញស្សី ទីបំផុតត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនជនដៃដល់បានហើយ**ឯកឧត្តមបណ្ឌិត កៅ ថាច ទទួលធ្វើជាវាគ្មិនក្នុងកិច្ចពិភាក្សាលើប្រធានបទ “ការពង្រឹងការអភិវឌ្ឍប្រកបដោយចីរភាព”**រដ្ឋបាលខេត្តព្រៃវែង ប្រកាសបដិសេធទាំងស្រុង ចំពោះការផ្សាយថា “ដោយមានការខ្វះខាត ចំណុះទូកមកពីខេត្តព្រៃវែង បានវៃអង្គាសប្រាក់គ្នាដើម្បីមកប្រគួតនៅភ្នំពេញ”**ដឹកជញ្ជូនតាមទម្ងន់កម្រិតកំណត់ ដើម្បីចូលរួមថែរក្សាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យបានយូរអង្វែង

អគ្គស្នងការដ្ឋាននគរបាលជាតិ បន្ដធ្វើសមយុទ្ធពន្លត់អគ្គិភ័យនៅផ្សារអ៊ីអន និងជំរុញឲ្យបង្កើនកាតព្វកិច្ចអគ្គិភ័យដល់គ្រប់សហគ្រាស គ្រឹះស្ថាន និងអគារធំៗដើម្បីមានភាពម្ចាស់ការ

ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ជាសេនាធិការ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤នេះ បានបន្ដធ្វើសមយុទ្ធលំហាត់ពន្លត់អគ្គិភ័យ សង្គ្រោះ និងជម្លៀសមនុស្ស នៅផ្សារទំនើបអ៊ីអន១ ក្នុងន័យពង្រឹងស្មារតីដល់បុគ្គលិកទាំងអស់ ដើម្បីមានភាពម្ចាស់ការគ្រប់គ្រាន់ និងបានយល់ច្បាស់អំពីវិធានការបង្ការ ទប់ស្កាត់ និងសង្គ្រោះបឋមនៅពេលមានហេតុការណ៍កើតឡើង។

ឯកឧត្តម ឧត្តមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បានឲ្យដឹងថា សមយុទ្ធពន្លត់អគ្គិភ័យជាមួយផ្សារទំនើបអ៊ីអន១នេះ គឺអនុវត្តរយៈពេល៩ឆ្នាំមកហើយ ពោលការអនុវត្តនេះធ្វើឡើងដើម្បីបញ្ច្រាបពីវិធានការបង្ការពន្លត់អគ្គិភ័យបឋម, ការពន្លត់អគ្គិភ័យដោយប្រើប្រាស់ឧបករណ៍ និងការជម្លៀសខ្លួននៅពេលស្ថានការណ៍អគ្គិភ័យកើតឡើង ហើយមិនអាចគ្រប់គ្រងបាន។

ឯកឧត្តមប្រធាននាយកដ្ឋាន បន្ដទៀតថា ច្បាប់អគ្គិភ័យបានកំណត់តម្រូវឲ្យម្ចាស់គោលដៅ សហការជាមួយមន្ដ្រីជំនាញ ដូច្នេះឯកឧត្តមសំណូមពរដល់ម្ចាស់ផ្សារ, សហគ្រាស, គ្រឹះស្ថាន និងអគារធំៗជាដើម គួរបង្កើនកិច្ចសហការជាមួយកម្លាំងសមត្ថកិច្ចជំនាញ បង្ការ និងពន្លត់អគ្គិភ័យ ពិសេសការធ្វើលំហាត់សមយុទ្ធរួមគ្នា ដើម្បីបញ្ជ្រៀបការយល់ដឹងបន្ថែមពីដល់បុគ្គលិក និងមន្ដ្រីរបស់ខ្លួន។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបង្ហាញនូវក្ដីព្រួយបារម្ភថា ស្របពេលដែលប្រទេសកម្ពុជាកំពុងតែមានការអភិវឌ្ឍរីកចម្រើន វិស័យសំណង់អគារខ្ពស់ក៏មានកាន់តែច្រើន ប៉ុន្ដែប្រសិនបើម្ចាស់ទីតាំងទាំងនោះមិនបានយកចិត្តទុកដាក់សហការជាមួយមន្ដ្រីជំនាញ ដើម្បីបញ្ច្រាបការយល់ដឹងអំពីវិធីសាស្ដ្រក្នុងការទប់ស្កាត់ និងបង្ការទេនោះ នៅពេលមានហេតុការណ៍កើតឡើង មន្ដ្រីជំនាញពិបាកក្នុងការជួយអន្ដរាគមន៍។

ឯកឧត្តម ឧត្តមសេនីយ៍ឯក នេត វន្ថា កត់សម្គាល់ថា ផ្សារទំនើបអ៊ីអនគ្រប់សាខាទាំងអស់ គឺជាផ្សារទំនើបរបស់ជប៉ុនដ៏គំរូមួយ ដែលតែងផ្ដល់កិច្ចសហការល្អជាមួយកម្លាំងសមត្ថកិច្ច ពិសេសនាយកដ្ឋានបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ក្នុងការធ្វើសមយុទ្ធរួមគ្នា និងអប់រំ ផ្សព្វផ្សាយដល់បុគ្គលិករបស់ខ្លួន ទាំង៣សាខាតែម្ដង។ ឯកឧត្តមចាត់ទុកថា នេះជាគំរូមួយដែលម្ចាស់ទីតាំងដ៏ទៃទៀត គួរអនុវត្តតាម។

ឯកឧត្តម ឧត្តមសេនីយ៍ឯក នេត វន្ថា បានឲ្យដឹងថា ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៤នេះ អគ្គិភ័យនៅទូទាំងប្រទេសបានកើតឡើង ចំនួន៧៣៨លើក មានការកើនឡើង២២២លើកធៀបនឹងឆ្នាំកន្លងទៅ។ ក្នុងចំណោមហេតុការណ៍នេះ បានបណ្ដាលឲ្យមនុស្សស្លាប់៩នាក់, របួស២៥នាក់, ឆេះផ្ទះ៤៥០ខ្នង, តូប៥០២តូប។ ដោយឡែក មូលហេតុមកពីចរន្ដអគ្គីសនី ៤១.៥៦ភាគរយ, ប្រើប្រាស់ភ្លើង ៣៩.៣៣ភាគរយ និងក្ដាប់មិនបាន១៩.១១ភាគរយ។

ជាមួយគ្នានេះ លោក ជួ សុវណ្ណារ៉ា ប្រធានគ្រប់គ្រងផ្នែកសុវត្ថិភាពរបស់ផ្សារទំនើបអ៊ីអនម៉ល បានបញ្ជាក់ថា មូលហេតុដែលក្រុមហ៊ុនអ៊ីអនម៉ល សហការធ្វើសមយុទ្ធជាមួយនាយកដ្ឋានបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះនៅពេលនេះ គឺអនុវត្តតាមការណែនាំរបស់ក្រសួងមហាផ្ទៃ តាមរយៈអគ្គស្នងការដ្ឋាននគរបាលជាតិ។ ខណៈក្រុមហ៊ុនផ្ទាល់ ក៏មានម្ចាស់ការក្នុងការការពារគ្រោះមហន្ដរាយ ជាពិសេសគ្រោះអគ្គិភ័យតែម្ដង ដើម្បីបង្កើននូវទំនុកចិត្តជូនអតិថិជន។

លោកបានបន្ថែមថា ប្រធានបទដែលលើកយកមកអនុវត្តក្នុងសមយុទ្ធនេះ រួមមាន៖ ការពន្លត់អគ្គិភ័យ, ការសង្គ្រោះ, ការជម្លៀស និងវិធានការការពារជនដែលប្រព្រឹត្តបទល្មើស។ លោកបន្ដថា ការសមយុទ្ធជន ក៏បានជួយពង្រឹងស្មារតីដល់បុគ្គលិកគ្រប់ផ្នែកទាំងអស់ មានភាពម្ចាស់ការ ចំណេះដឹង និងបទពិសោធន៍គ្រប់គ្រាន់នៅពេលមានហេតុការណ៍បន្ទាន់ណាមួយកើតឡើងជាយថាហេតុ៕

អត្ថបទដែលជាប់ទាក់ទង