**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អនុមោទនា ពិធីបុណ្យខួបលើកទី ៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**ក្រសួងអប់រំ ណែនាំឱ្យលេងល្បែង និងរបាំប្រជាប្រិយខ្មែរ ក្នុងឱកាសត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅតាមគ្រឹះស្ថានសិក្សា**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**យោធាចិន ចាប់ផ្ដើមធ្វើសមយុទ្ធរួមគ្នានៃកងទ័ពជើងគោក ជើងទឹក និងកងកម្លាំងរ៉ុក្កែត នៅជុំវិញកោះតៃវ៉ាន់**ករណីរំលោភសេពសន្ថវៈកាលពីឆ្នាំ២០២៣ នៅស្រុកមោងឫស្សី ចាប់ខ្លួនជនត្រូវចោទបានហើយ**ឃាត់ខ្លួនជនសង្ស័យ ១៥នាក់ ពាក់ព័ន្ធករណីកាន់កាប់ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងភូមិសាស្ត្រស្រុកបាទី**ក្មេងទំនើងប្រយ័ត្ន ចូលឆ្នាំក្នុងពន្ធនាគារ!**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់អាស៊ីអាគ្នេយ៍នៅខែមេសានេះ**ទេសរដ្ឋមន្ត្រី ប៉ែន វិបុល ដឹកនាំគណៈប្រតិភូចូលរួមគោរពវិញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន**លោក Donald Trump នឹងហៅទូរស័ព្ទជាមួយលោក Vladimir Putin នៅប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីឆ្ពោះទៅរកការបញ្ចប់ដោយសន្តិវិធី ចំពោះជម្លោះអ៊ុយក្រែន**លោក Donald Trump៖ ទីក្រុងវ៉ាស៊ីនតោននឹងកាន់កាប់ទឹកដី Greenland**ក្រុមការងារនៃទីភ្នាក់ងារសហរដ្ឋអាម៉េរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ កំពុងធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីជួយកំណត់តម្រូវការបន្ទាន់បំផុតរបស់ប្រទេសកម្សត់នេះ បន្ទាប់ពីគ្រោះរញ្ជួយដី**លទ្ធផលសិក្ខាសាលាសភាថ្នាក់តំបន់ ស្តីពី “បម្រែបម្រួលប្រជាសាស្រ្ត និងជំងឺមិនឆ្លង៖គោលនយោបាយឆ្លើយតប បញ្ហាប្រឈម សម្រាប់ប្រជាជនសកម្ម និងយុវជន”**រដ្ឋមន្រ្តីបរិស្ថាន បន្តគាំទ្រដល់សមាគមជប៉ុន-កម្ពុជា ចូលរួមក្នុងការវិនិយោគនៅកម្ពុជាឆ្ពោះទៅការអភិវឌ្ឍដោយចីរភាព**ស.ស.យ.ក៖ ក្រោមម្លប់ព្រះបារមីនៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រជានុរាស្ត្របានរស់នៅប្រកបដោយសេចក្ដីសុខក្សេមក្សាន្ត រុងរឿងថ្កុំថ្កើងជាលំដាប់**រដ្ឋមន្ត្រី ហួត ហាក់ អនុញ្ញាតឱ្យប្រធានសមាគមសណ្ឋាគារចិន និងជាអនុប្រធាននៃសមាគមម្ហូបចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**ថ្នាក់ដឹកនាំ សាស្រ្ដាចារ្យ មន្ត្រី និងបុគ្គលិក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាង ២០០នាក់ ចូលរួមឈ្វេងយល់អំពីអត្ថប្រយោជន៍របបសន្ដិសុខសង្គម**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅកម្ពុជា ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា នាំយកថវិកាបេឡាមរណសង្គ្រោះ និងអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី និងលោកជំទាវ ឧបត្ថម្ភដល់ក្រុមគ្រួសារសពសពអតីតយុទ្ធជន

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត អមដំណើរ​ដោយ​ លោក​ ឈាង ចន្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ខេត្តកំពង់ឆ្នាំង លោកស្រី ពេជ ឃន អភិបាល​រងក្រុង​កំពង់ឆ្នាំង​ នៅថ្ងៃពុធ ទី១០ ខែកក្កដា​ ឆ្នាំ២០២៤​ បានដឹកនាំក្រុមការងារលេខាធិការដ្ឋាន ស.អ.ក ខេត្ត នាំយកថវិកាបេឡាមរណសង្គ្រោះ ចំនួន១២លានរៀល និង លិខិតចូលរួមរំលែកមរណទុក្ខ ជូនដល់គ្រួសារសពអតីតយុទ្ធជន ចំនួន ០៣គ្រួសារ ក្នុងនោះមាន ក្រុងកំពង់ឆ្នាំង ០១គ្រួសារ ស្រុកកំពង់លែង ០១គ្រួសារ និង ស្រុករលាប្អៀរ ០១គ្រួសារ ។

ក្នុងឱកាសនេះ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងនោះមាន អង្ករ ៧៥គីឡូក្រាម មី ០៣កេះ ត្រីខ ០៣យួរ ទឹកត្រី ០៣យួរ ទឹកស៊ីអ៉ីវ ០៣យួរ មុង ០៣ ឧបត្ថម្ភពួកគាត់ទាំង០៣គ្រួសារ ផងដែរ ។

ឯកឧត្តម ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានពាំនាំប្រសាសន៍ ផ្តាំផ្ញើ សួរសុខទុក្ខ និង​សោកស្ដាយ​ជាទីបំផុត ពីសំណាក់ សម្តេចមហាបវរធិបតី និង លោកជំទាវបណ្ឌិត ជូនដល់គ្រួសារសពអតីតយុទ្ធជនទាំង០៣គ្រួសារ និងបានជូនពរពួកគាត់ មានសុខភាពល្អ ទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន រកទទួលទានមានបានចាប់ពីពេលនេះតទៅ ។

តំណាងក្រុម​គ្រួសារ​សព​អតីតយុទ្ធជនទាំង០៣គ្រួសារ ​សូម​គោរព​ថ្លែង​អអំណរគុណយ៉ាងជ្រាលជ្រៅ​ជាទី​បំផុត​ចំពោះ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន​ ម៉ាណែត​ និង​ លោក​ជំទាវ​បណ្ឌិត ពេជ​ ចន្ទមុន្នី​ និង ឧត្តម​សេនីយ៍​ត្រី អ៊ុំ សុភា ព្រមទាំង​​ក្រុម​ការងារ​​​ ដែល​បាន​យកចិត្តទុកដាក់​ចំពោះបងប្អូនអតីតយុទ្ធជន គ្រប់ពេលវេលា គ្រប់ទីកន្លែង និង​សូមគោរព​ជូន​ពរ​សម្តេច​ និង​លោកជំទាវ​ ព្រមទាំង​ឯកឧត្តម​ អស់​លោក​ លោកស្រី ទាំង​អស់​ សូម​ទទួល​បាន​នូវ​ពុទ្ធ​ពរ​ទាំង​បួន​ប្រការ កុំបី​ឃ្លៀង​ឃ្លាត​ឡើយ​ ។

ដោយឡែកនៅព្រឹកថ្ងៃដដែលនេះដែរ ឯកឧត្តម អ៊ុំ សុភា បានចាត់តាំង លោក វរសេនីយ៍ឯក ស្រី ម៉ាច មេបញ្ជាការរង ជាតំណាង ដឹកនាំក្រុមការងារនាំយកថវិកាបេឡាមរណសង្គ្រោះ ចំនួន ៤លានរៀលទៀត រួមនឹងលិខិតចូលរួមរំលែកមរណទុក្ខ ជូនដល់លោកស្រី ម៉ូត ជូត ត្រូវជាប្រពន្ធរបស់សពអតីតជនពិការ ឈ្មោះ យុង គឿន ID(HA97000665) ទទួលមរណភាព នៅភូមិឡ ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

អត្ថបទដែលជាប់ទាក់ទង