**សម្តេចតេជោ ហ៊ុន សែន ចែករំលែកបទពិសោធន៍ នៃការដឹកនាំប្រទេសទៅកាន់សម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីការអត់ឱន និងសន្តិភាព លើកទី១១**សម្ដេចតេជោ ហ៊ុន សែន រំលឹកពីការអនុវត្តន៍នយោបាយឈ្នះឈ្នរបស់សម្តេច បើគ្មានតួអង្គសម្តេចពិជ័យសេនា ទៀ បាញ់ ទេនោះ តើអាចជោគជ័យដែរឬទេ?**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា

មូលធនមនុស្សគឺជាទ្រព្យដែលមិនអាចកាត់ថ្លៃបានសម្រាប់អភិវឌ្ឍន៍ជាតិ

ភ្នំពេញ៖ ក្នុងកិច្ចសំណេះសំណាលជាមួយជ័យលាភីទាំងប្រាំរូបដែលនឹងត្រូវបន្តការសិក្សាថ្ឋាក់បណ្ឌិតរងនៅសាលាគោលនយោបាយសាធារណៈលីក្វាន់យូ ប្រទេសសឹង្ហបូរី នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ នាវិមានរដ្ឋាភិបាល (វត្តភ្នំ) ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍អភិវឌ្ឍន៍កម្ពុជា បានសម្តែងនូវការអបអរសាទរ និងកោតសរសើរអស់ពីដួងចិត្តជាមួយនឹងមនោសញ្ចេតនាកោតស្ងប់ស្ងែងពីទេពកោសល្យនិងពុទ្ធិដែលយុវនិស្សិតកម្ពុជាទាំងប្រាំរូបបានដណ្តើមជ័យលាភីដ៏ត្រចះត្រចង់ជូនជាតិមាតុភូមិដោយទទួលបាននូវអាហារូបករណ៍ទៅបន្តការសិក្សានៅសាលាដ៏ល្បីល្បាញ និងមានកិត្យានុភាពល្បីរន្ទឺពេញពិភពលោក។

ឯកឧត្តមបានផ្តាំផ្ញើរនូវការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលមានសម្តេចធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រធាន។

ឯកឧត្តមបានជំរុញលើកទឹកចិត្តឱ្យជ័យលាភីទាំងអស់ខិតខំក្រេបជញ្ជក់ចំណេះដឹងឱ្យបានគ្រប់ជ្រុងជ្រោយ ដោយយកភាពឆ្លាតវៃតាមផ្លូវ (street smart) ជាមូលដ្ឋាន ចំណែកភាពឆ្លាតវៃក្នុងសៀវភៅ (book smart) ក៏ត្រូវស្វាធ្យាយ។ ដើម្បីទទួលភាពឆ្លាតវៃទាំងពីរនេះ កត្តាសំខាន់ចំនួនពីរ (សេចក្តីក្លាហាន និង គុណធម៌) ត្រូវប្រកាន់យកដោយមោះមុតបំផុត ដើម្បីក្លាយខ្លួនទៅជាមូលធនមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិ។

ឯកឧត្តមក៏បានចែករំលែកបទពិសោធន៍ក្នុងការសិក្សានៅសាលាលីក្វាន់យូ កាលពីឆ្នាំ២០១៤ និង Harvard Kennedy School of Government នៅឆ្នាំ២០១៥ ដែលឯកឧត្តមបានឆ្លងកាត់ ដោយត្រូវប្រកាន់ភ្ជាប់នូវគារវកិច្ច (Respect) ចំពោះរាមច្បង ផ្តល់ការគោរពចំពោះវិធាននិងនីតិវិធីនានាក្នុងការរៀនសូត្រ, ផ្តល់ការទទួលស្គាល់ (Recognition) ចំពោះស្នាដៃរាមច្បង ព្រមទាំងមានការទទួលខុសត្រូវ (Responsibility) ចំពោះទង្វើរប្រកបដោយគុណធម៌ក្នុងវិជ្ជាជីវៈ និងមានមនសិការជាតិ ដុតចិត្តឱ្យមោះមុត ក្លាហាន និងក្លៀវក្លា ក្នុងការចែករំលែកគោលនយោបាយសាធារណៈរបស់កម្ពុជាក្នុងចំណោមស្ថាប័នបញ្ញាវ័ន្តដែលខ្លួនបានប្រាស្រ័យទាក់ទង។

ឯកឧត្តមបានគូសបញ្ជាក់ពីភាពឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានដាក់ចេញនូវគោលនយោបាយសាធារណៈពាក់ព័ន្ធនឹងការវិនិយោគ ដោយបានគាំទ្រការដាក់ចេញនូវច្បាប់វិនិយោគមួយមានលក្ខណៈបើកចំហរ មានតម្លាភាព និងភាពអាចប៉ាន់ប្រមាណបាន តាំងពីការចាប់ផ្តើមកកើតក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាតាំងពីឆ្នាំ១៩៩៤។ ហើយក្នុងវិបត្តិកូវីឌ១៩ នាឆ្នាំ២០២១ សម្តេចតេជោ ក៏បានណែនាំឱ្យរៀបចំនូវច្បាប់វិនិយោគថ្មីមួយដើម្បីរួមចំណែកដល់ការដោះស្រាយបញ្ហាចម្បងនៃការរអាក់រអួលខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកល ដោយប្រកាន់យកនូវអភិក្រមបីសំខាន់គឺ (១). ផ្តល់កិច្ចសម្រួល (២). ផ្តល់ការលើកទឹកចិត្ត(ឆ្លាតវៃ) និង (៣). ផ្តល់ការថែទាំ ដល់ការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។ នេះបង្ហាញពីភាពក្លាហាន មោះមុត និងក្លៀវក្លារបស់កម្ពុជា ក្រោមការដឹកនាំដ៏វៃឈ្លាសរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ហើយរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏មោះមុតរបស់សម្តេចធិបតី នៅបន្តរក្សា ការពារមរតកដ៏ត្រកាលនេះ។ ដូច្នេះ យើងត្រូវតែមានសេចក្តីក្លាហាន ក្នុងការបញ្ជ្រាបការឈ្វេងយល់ពីគោលនយោបាយសាធារណៈរបស់កម្ពុជាឱ្យបានទូលំទូលាយ។

ឯកឧត្តមបានជូនពរឱ្យជ័យលាភីទាំងអស់សម្រេចបាននូវជោគជ័យបន្ថែមទៀតដើម្បីនាំយកមកជូនមាតុភូមិកម្ពុជាវិញនូវមោទនភាពជាមូលធនមនុស្សដែលមានភាពកក់ក្តៅ (Warmth) និងមានសមត្ថភាព (Competence) សម្រាប់អភិវឌ្ឍន៍ជាតិជាទីស្រឡាញ់នៃយើង៕

អត្ថបទដែលជាប់ទាក់ទង