**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស

ឯកឧត្តម ហ៊ុន​ ម៉ានី៖ ពិព័រណ៍ «ពន្លកបៃតង» និងវេទិកា​កេសរកូល​ជាតិ ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយ រៀបចំឡើងក្នុងគោលបំណង បណ្តុះផ្នត់គំនិតដល់ពលរដ្ឋឱ្យស្រលាញ់ដើមឈើ

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន​ ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានលើកឡើងថា ការប្រារព្ធពិធី ពិព័រណ៍ផ្សព្វផ្សាយនិងចែកកូនឈើក្រោមមូលបទ «ពន្លកបៃតង» និង វេទិកា​កេសរកូល​ជាតិ​លើកទី៤ នាថ្ងៃនេះ​ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលចាត់ទុកជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយ ដែលក្រសួងបរិស្ថាន ក្នុងអាណត្តិនៃរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយ សម្តេចមហាបរវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំឡើងក្នុងគោលបំណង បណ្តុះផ្នត់គំនិតដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់វ័យ ឱ្យស្រលាញ់ដើមឈើ តាមរយៈ ការយល់ដឹងអំពីអត្ថប្រយោជន៍នៃព្រៃឈើ រុក្ខជាតិ និងកេសរកូលព្រៃ​នៅកម្ពុជា និង ការចូលរួមដោយផ្ទាល់​ក្នុងការដាំដើមឈើ និងការដាំស្តារព្រៃឈើនៅកម្ពុជា។

ក្នុងឱកាសអញ្ជើញបើកព័រណ៍ផ្សព្វផ្សាយនិងចែកកូនឈើក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤” នៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ដូចដែល ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ប្អូនៗយុវជន​ និងក្មួយៗសិស្សានុសិស្សទាំងអស់​ បានយល់ហើយថា ព្រៃឈើគឺជាផ្នែកដ៏សំខាន់មួយនៃប្រព័ន្ធអេកូឡូស៊ី ​ដែលមាន​គុណតម្លៃវិសេសវិសាលណាស់ សម្រាប់សេដ្ឋកិច្ច សង្គម​ និងបរិស្ថាន។

ឯកឧត្ដមរដ្ឋមន្ត្រីថ្លែងថា ព្រៃឈើ មិនត្រឹមតែផ្តល់នូវសម្រស់ដ៏ស្រស់ត្រកាលសម្រាប់ទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកទស្សនានិងលំហែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានមុខងារសំខាន់ៗជាច្រើនទៀត ដូចជា ការការពារ ពីការហូរច្រោះដី ការការពារខ្យល់ព្យុះនិងខ្យល់កន្តាក់ ការនាំមកនូវទឹកភ្លៀងសមស្រប ការរក្សាប្រភពទឹកក្រោមដី ការបន្សុទ្ធខ្យល់ឱ្យល្អបរិសុទ្ធ ការកាត់បន្ថយភាពក្តៅ ជាទីជម្រកសត្វព្រៃគ្រប់ប្រភេទ និង ជាពិសេស ជាលំនៅដ្ឋាន និងទីអាស្រ័យផលរបស់ប្រជាសហគមន៍ដែលរស់នៅក្នុងតំបន់មានព្រៃឈើ។ លើសពីនេះទៀត ព្រៃឈើក៏មានតួនាទី ចូលរួមកាត់បន្ថយហានិភ័យដែលបណ្តាលមកពីគ្រោះធម្មជាតិ និងការប្រែប្រួល​អាកាសធាតុ ដែលពិភពលោក កំពុងតែប្រឈមនិងមានការព្រួយបារម្ភយ៉ាងខ្លាំង។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការតាំងពិព័រណ៍និងចែកកូនឈើ ជូនដល់សារធារណជនដោយឥតគិតថ្លៃ ​ដើម្បីយកទៅដាំនៅតាម​ទីតាំង ផ្ទាល់ខ្លួន នាពេលនេះ គឺជាការបើកទំព័រថ្មីមួយរបស់ក្រសួងបរិស្ថាន ក្នុងការជំរុញ​សម្រេច​ឱ្យបាននូ​វ​គម្រប​ព្រៃឈើ​ចំនួន​ ៦០%​ នៃផ្ទៃប្រទេស នៅត្រឹមឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ សំដៅ ជំរុញ​កំណើន​សេដ្ឋកិច្ច បង្កើតការងារ​ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និងរក្សាចីរភាព ដោយឈរលើមូលដ្ឋាននៃ​សមិទ្ធផល ដែលសម្រេចបានក្នុងរយៈពេលជាងបីទសវត្សរ៍កន្លងមក ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីបន្ថែមថា ជាពិសេស ព្រឹត្តិការណ៍នេះជាការឆ្លុះបញ្ចាំងនូវសកម្មភាពជាយុទ្ធសាស្រ្ត ស្របតាម «មុំនៃភាពបៃតងក្នុង យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨» ដែលជាយុទ្ធសាស្រ្តបានរៀបចំឡើង ដោយអនុលោមតាម យុទ្ធសាស្រ្តបញ្ចកោណ សំដៅតម្រង់ទិសនិងចង្អុលបង្ហាញអាទិភាពការងារក្នុង ការលើកកម្ពស់កិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ និងការអភិវឌ្ឍន៍ដោយចីរភាព សំដៅឆ្ពោះទៅសម្រចការអភិវឌ្ឍន៍ប្រកបដោយអព្យាក្រឹត កាបូន នៅត្រឹមឆ្នាំ២០៥០ ៕

អត្ថបទដែលជាប់ទាក់ទង