**សម្តេច ម៉ែន សំអន អញ្ជើញអុចធូបបួងសួងនៅប្រាសាទព្រះគោ ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើនជូនដល់ប្រជាពលរដ្ឋខ្មែរ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញក្នុងពិធីសូត្រមន្ត កាន់បិណ្ឌវេនទី៤ នៅវត្តបទុមវតី**ឧត្តមសេនីយ៍ឯក​ ឌី​ វិជ្ជា​​ លើកទឹកចិត្តប្រជាពលរដ្ឋរងការចាញ់បោកគ្រប់រូបភាព ប្តឹងទៅសមត្ថកិច្ចដើម្បីរកមុខជនខិលខូចមក​ផ្តន្ទា​ទោស**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តឱ្យវេទិកាស្រ្តីអឺរ៉ាស៊ីលើកទី៤ផ្តល់អាទិភាពឱ្យមានការចូលរួមរបស់ស្រ្តីក្នុងការចរចាសន្តិភាព និងការដោះស្រាយជម្លោះ**អ៊ុំ សំអាន ធ្លាប់ជាទណ្ឌិតជាប់គុកដោយសារតែបំភ្លៃការពិតលើរឿងព្រំដែន**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្ដល់អំណោយជូន មណ្ឌលកុមារកំព្រាវិសាខានៃក្តីសង្ឃឹមវត្តខ្ចាស់ ស្ថិតក្នុងស្រុកព្រះនេត្រព្រះ**នគរបាលឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីហិង្សា នៅជាប់របងព្រលានយន្តហោះភ្នំពេញ ខណ្ឌពោធិ៍សែនជ័យ**សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ទៅបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅចិន ចាប់ពីថ្ងៃ ទី២២-២៦ ខែកញ្ញា**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងការងារឥណទាន និងពិភាក្សាលើការស្នើសុំបង្កើតគណនីសម្រាប់អង្គភាពគ្រប់គ្រងគម្រោងឥណទាននៃក្រសួងអភិវឌ្ឍន៍ជនបទ**ឯកឧត្តម សុខ លូ អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យអុំទូក និងបណ្ដែតប្រទីបខេត្តបាត់ដំបងឆ្នាំ២០២៤**ក្រុមហ៊ុនហុងដា នឹងបន្តពង្រីកការវិនិយោគរបស់ខ្លួន នៅកម្ពុជា**នាយឧត្ដមសេនីយ៍ ខេង សុមេធ បើកវគ្គហ្វឹកហ្វឺនជំនាញយុទ្ធវិធីប្រតិបត្តិការ និងសង្គ្រោះបឋមជំនាន់ទី១៩ ដល់កងកម្លាំងនគរបាលការពារព្រំដែនគោក ប្រចាំទិសប្រាសាទព្រះវិហារ**កម្ពុជាស្នើឱ្យកោះម៉ាសាល់ ពិចារណាចូលជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា**គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចេញសេចក្តីអំពាវនាវស្ដីពីការបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាស ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ**កម្ពុជា-វៀតណាម រួមគ្នាលើកកម្ពស់ប្រសិទ្ធិភាព កិច្ចសហការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងទប់ស្កាត់បទល្មើសគ្រឿងញៀន នៅតាមតំបន់ព្រំដែន**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្តាំផ្ញើប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍ ឱ្យស្វែងយល់ពីប្រទេសខ្លួនឯង ដោយបណ្តុះទស្សនៈវិជ្ជមាន និងឱ្យតម្លៃសង្គមជាតិខ្លួនឱ្យបានច្រើន**អាជ្ញាធរខេត្តកណ្ដាល ចុះពិនិត្យស្ថានភាពទឹកហូរកាត់ផ្លូវ នៅស្រុកកៀនស្វាយ**រដ្ឋបាលខេត្តកំពង់ធំ ប្រជុំបញ្ចប់ការងារចុះកិច្ចសន្យាទិញយកស្ថានីយបូមទឹកឯកជនទាំងអស់ ក្នុងខេត្តកំពង់ធំ មកគ្រប់គ្រងវិញ**ឯកឧត្តម មាន ចាន់យ៉ាដា៖ បរិស្ថានការងារល្អគឺជាសុខដុមរមនានៃមន្ត្រីរាជការរបស់យើង

រដ្ឋមន្ត្រីការបរទេសខ្មែរ ណែនាំឱ្យនិស្សិតអាហារូបករណ៍ JDS ចេះជួយយកអាសារគ្នាទៅវិញទៅមក ដូចពាក្យចាស់ពោលថា “នៅផ្ទះម្តាយទីទៃ នៅព្រៃ ម្តាយតែមួយ”

ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្ដាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យជ័យលាភីចំនួន ២៥រូប មកពីក្រសួង/ស្ថាប័ន ចំនួន១៤ ដែលប្រឡងជាប់អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សរបស់រដ្ឋាភិបាលជប៉ុន (JDS) សម្រាប់ថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានសម្តែងនូវការអបអរសាទរចំពោះជ័យលាភីទាំង ២៥រូប និងបានលើកទឹកចិត្តឱ្យនិស្សិតទាំងអស់ខិតខំប្រឹងប្រែងរៀនសូត្រ ហើយពាំនាំយកចំណេះដឹង និងជំនាញត្រឡប់មកវិញ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្តល់ការណែនាំឱ្យជ័យលាភីទាំងអស់ ស្គាល់ច្បាស់ពីអត្តសញ្ញាណ ប្រវត្តិសាស្រ្ត វប្បធម៌ និងអរិយធម៌របស់កម្ពុជា ដើម្បីចូលរួមលើកស្ទួយមុខមាត់ប្រទេស ក៏ដូចជាផ្សព្វផ្សាយវប្បធម៌ និងអរិយធម៌ដ៏ផូផង់របស់កម្ពុជា ដល់និស្សិតម្ចាស់ផ្ទះ និសិ្សតបរទេស ព្រមទាំងជនជាតិជប៉ុន និងជនបរទេសផ្សេងទៀតនៅប្រទេសជប៉ុន។

ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្តាំផ្ញើឱ្យគប្បីស្វែងយល់អំពីប្រវត្តិសាស្រ្ត និងវប្បធម៌របស់ប្រទេសជប៉ុនផងដែរ ដើម្បីបង្កើតមិត្តភាព និងទំនាក់ទំនងល្អបន្ថែមទៀតរវាងប្រទេសកម្ពុជា និងជប៉ុន។

ជាកិច្ចបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានណែនាំឱ្យជ័យលាភីទាំងអស់ ចេះជួយយកអាសារគ្នាទៅវិញទៅមក ដូចពាក្យចាស់ពោលថា “នៅផ្ទះម្តាយទីទៃ នៅព្រៃ ម្តាយតែមួយ”។

តំណាងជ័យលាភី បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានផ្ដល់ដំបូន្មានដ៏ថ្លៃថ្លា និងបានប្ដេជ្ញាចិត្តខិតខំប្រឹងប្រែងរៀនសូត្រក្រេបយកចំណេះដឹងទូលំទូលាយក្នុងជំនាញរបស់ខ្លួន ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង