ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត អញ្ជើញចូលរួមក្នុងពិធីបើកពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ«ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម (គណៈកម្មការទី៣) នៃរដ្ឋសភា បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបើកពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ«ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដែលពិធីនេះប្រព្រឹត្តនៅមុខទីស្តីការក្រសួងបរិស្ថាន។
ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោកជំទាវព្រមទាំង ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន រួមជាមួយដៃគូពាក់ព័ន្ធ អង្គការ សមាគម ផ្នែកឯកជន សិស្ស និងនិស្សិត រួមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
សូមបញ្ជាក់ថា ការតាំងពិព័រណ៍នេះ មានស្តង់សរុប ចំនួន១៥០ ក្នុងនោះរួមមានស្តង់មន្ទីរបរិស្ថានទាំង២៥រាជធានី ខេត្ត ស្តង់សហគមន៍ក្នុងតំបន់ការពារធម្មជាតិ ស្តង់ដៃគូអភិវឌ្ឍន៍ វិស័យឯកជន ក្រុមអ្នកប្រមាញ់រូបភាពជីវៈចម្រុះ និងយុវជនអ្នកស្រឡាញ់បរិស្ថាន៕