ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត ដឹកនាំកិច្ចប្រជុំពិភាក្សាលើសមាសភាពក្រុមការងារអនុវត្តគម្រោងកសាងប្រព័ន្ធរួមអត្តសញ្ញាណប្រជាជន និងក្រុមការងារដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋ
ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើសមាសភាពក្រុមការងារអនុវត្តគម្រោងកសាងប្រព័ន្ធរួមអត្តសញ្ញាណប្រជាជន (IPIS) និងក្រុមការងារដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ។
ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គនាយករង លោកប្រធាននាយកដ្ឋាន លោកអនុប្រធាននាយកដ្ឋាន ព្រមទាំងមន្រ្តីជំនាញដែលពាក់ព័ន្ធចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មផងដែរ ៕