**វិភាគអន្តរជាតិ៖ មូលហេតុអ្វីបានជាលោក សុី ជីនពីង ជំរុញកិច្ចសហប្រតិបត្តិការ G20 ក្នុងវិបត្តិពិភពលោក**អ៊ីស្រាអែល បើកវាយប្រហារទីក្រុង Beirut បណ្ដាលឱ្យប្រធានទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហេសបូឡាម្នាក់បានស្លាប់**អភិបាលខេត្តសៀមរាប ទទួលស្វាគមន៍គណៈប្រតិភូនៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ IDC-CDI**អភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តដល់សិស្សានុសិស្សដែលប្រឡងបាក់ឌុបជាប់និទ្ទេស A ក្នុងខេត្តព្រៃវែង ឱ្យបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ជាទន់ដើម្បីអភិវឌ្ឍខ្លួន និងប្រទេសជាតិ ក្នុងនាមជាយុវជបន្តវេន**ពិធីបញ្ចាំងជាលើកដំបូងនៃភាពយន្តឯកសារផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរឿង « ពីមហាកំពែងដល់ Machu Picchu» និងការដាក់ឱ្យប្រើប្រាស់នៃផេកបណ្តាញទំនាក់ទំនងសង្គមជាភាសា Quechua បានប្រារព្ធធ្វើឡើងនៅរដ្ឋធានីប្រទេសប៉េរូ**លោកXi Jinpingជួបសន្ទនាជាមួយលោកដិនប្រធានាធិបតីអាមេរិក**នាយករដ្ឋមន្ត្រីអេត្យូពី សម្ពោធមជ្ឈមណ្ឌលស្រាវជ្រាវកោសល្យវិច្ច័យ ដែលគាំទ្រដោយចិន**លោក ស៊ី ជីនពីង អបអរសាទរចំពោះការដាក់ឱ្យដំណើរការនាវាខួងអណ្តូងទឹកជ្រៅរបស់ប្រទេសចិន**អ្នកនាំពាក្យក្រសួងការបរទេសចិន បង្ហាញលទ្ធផលស្តីពីជំនួបរវាងប្រធានាធិបតីចិន និងសហរដ្ឋអាមេរិក នៅទីក្រុងលីម៉ា**បេសកកម្ម របស់អាវុធហត្ថរាជធានីភ្នំពេញ ក្នុងព្រះរាជពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃ ត្រូវបានបញ្ចប់ដោយមោទនភាព**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ផ្ញើសារលិខិតគោរពជូនពរ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋបាលក្រុងកំពង់សោម និងចូលរួមកិច្ចប្រជុំពាក់ព័ន្ធនឹងការបង្កើតក្រុងកំពង់សោម**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋបាលក្រុងកំពង់សោម និងកិច្ចប្រជុំពាក់ព័ន្ធនឹងការបង្កើតក្រុងកំពង់សោម**ប្រធានាធិបតីចិន ប្តេជ្ញានឹងធ្វើការជាមួយរដ្ឋបាលអាមេរិក ដែលទើបចូលកាន់តំណែងថ្មី លោក ដូណាល់ ត្រាំ ខណៈជួបពិភាក្សាចុងក្រោយជាមួយលោក ចូ បៃដិន នៅប្រទេសប៉េរូ**ប្រជាជនអាល្លឺម៉ង់ ប្រមាណ៣លាននាក់ ដែលមានវ័យចំណាស់ កំពុងប្រឈមមុខនឹងភាពក្រីក្រ**យ៉ាងហោចណាស់មនុស្ស ៨នាក់ស្លាប់ និង ១៧នាក់រងរបួស ក្នុងពេលវាយប្រហារដោយកាំបិតនៅសាលាវិជ្ជាជីវៈមួយកន្លែងនៅភាគខាងកើតប្រទេសចិន**ឧត្តមសេនីយ៍ឯក ច័ន្ទ សុភក្រ្តា ផ្ញើសារលិខិតគោរពជូនពរ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ**អភិបាលខេត្តតាកែវ ចុះពិនិត្យស្ថានភាពការងារបង្កបង្កើនផលស្រូវ រដូវវស្សា និងដំណាំរួមផ្សំផ្សេងៗ របស់កសិករ**ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន៖ ចលនាកាយរឹទិ្ធ គឺជាការអប់រំក្រៅប្រព័ន្ធ និងជាចលនាស្ម័គ្រចិត្តសម្រាប់កុមារ និងយុវជន ដែលបានចាប់បដិសនិ្ធឡើងនៅក្នុងឆ្នាំ១៩០៧**ក្រុមការងារការិយាល័យគ្រឹះស្ថានសិក្សានៃគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត ចុះបំពេញបេសកកម្ម នៅប្រទេសចិន

ក្រុមធុរកិច្ចបារាំង ចាប់អារម្មណ៍វិនិយោគលើវិស័យទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ និងទឹកស្អាត នៅខេត្តព្រះសីហនុ 

ភ្នំពេញ៖ ក្នុងឱកាសដែលអ្នកវិនិយោគបារាំងដឹកនាំដោយ លោក ស៊ីរីល ជីរូត ( Cyril Girot ) ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហ កម្មបារាំង និងជានាយកប្រតិបត្តិក្រុមហ៊ុន Cambodia Airport ចូលជួបសម្តែងការគួសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅសាលាខេត្តព្រះសីហនុ ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤  ក្រុមហ៊ុនវិនិយោគបារាំងបានបង្ហាញនូវចំណាប់អារម្មណ៍វិនិយោគលើវិស័យទេសចរណ៍ ហេដ្ឋា រចនាសម្ព័ន្ធ និងទឹកស្អាត ក្នុងខេត្តព្រះសីហនុ។

ជំនួបពិភាក្សាការងារនេះដែរ ឯកឧត្តម ម៉ោង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍គណ:ប្រតិភូបារាំងមកបំពេញទស្សន: កិច្ច ស្វែងយល់ពីសក្តានុពលរបស់ខេត្តព្រះសីហនុ ។
ឯកឧត្តម បានបញ្ជាក់ថា ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលកំណត់ចក្ខុវិស័យតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៧ខ្សែ រួមទាំងការស្ថារអូរ ប្រឡាយ សាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់មានចំនួន៤ ។ គមនាគមន៍ខេត្ត មានផ្លូវទឹក គោក ផ្លូវអាកាស ផ្លូវទឹកមានកំពង់ផែចំនួន៣ ក្នុងនោះ ១.កំពង់ផែស្វយ័តក្រុងព្រះសីហនុ ២.កំពង់ផែស្រុកស្ទឹងហាវ ៣.កំពង់ផែឧកញ៉ាម៉ុង កែវផុស។ ដោយឡែកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បច្ចុប្បន្នមានជំរៅទឹក ១៣.៥០ម៉ែត្រ ហើយចក្ខុវិស័យរបស់រាជរដ្ឋាភិបាល អភិវឌ្ឍជា ៣តំណាក់កាល តំណាក់កាលទី១.នៅ២០២៤-២០២៧ មានជំរៅទឹក ១៤.៥០ម៉ែត្រ អាចឪ្យនាវាមានចំណុះ ៦ម៉ឺនតោនចូលចត ,ទី២.ឆ្នាំ២០២៥-២០២៨ ជំរៅទឹក ១៦.៥០ម៉ែត្រ នាវាមានចំណុះ ១២ម៉ឺនតោនចូលចត និងទី៣.ឆ្នាំ២០២៦-២០២៩ មានជំរៅទឹក ១៧.៥០ម៉ែត្រ នាវាចំណុះ ១៦ម៉ឺនតោនចូលចតបាន។ ផ្លូវអាកាសប្រភេទ 4E  មានផ្លូវរត់ប្រវែង ៣ ៣០០ ម៉ែត្រ។ ផ្លូវដែកកម្ពុជា កំពុងជំរុញឪ្យមានល្បឿន ៨០គីឡូម៉ែត្រក្នុងមួយម៉ោង និងបន្តជំរុញឪ្យមានលឿនបន្ថែមទៀត ផ្លូវគោក មានលេខ៣ និងលេខ៤ រួមទាំងផ្លូវល្បឿនលៀន ដែលសាងសង់នៅឆ្នាំ២០១៩ និងបើកឪ្យដំណើការនៅចុង ឆ្នាំ២០២២។  វិស័យទេសចរណ៍ រាជរដ្ឋាភិបាលចាត់ទុកជាមាសបៃតង ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ហើយក្នុងឆ្នាំ២០២៤ ភ្ញៀវទេសចរជនជាតិបារាំង ជាប់លំដាប់លេខ៦ នៃភ្ញៀវទេសចរអ៉ឺរ៉ុប។ ការវិនិយោគនៅលើកោះមានអ្នកវិនិយោគបារាំង ១០ទីតាំង។ ចំពោះវិស័យឧស្សាហកម្ម ក្រោមការដឹកនាំរបស់អតីតសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត បានកំណត់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងប្រទាក់ក្រឡា ដើម្បីជំរុញខេត្តព្រះសីហនុ ជាក្រុងបៃតងអាស៊ាន ជាប៉ូលសេដ្ឋកិច្ច ជាមជ្ឈមណ្ឌលកំណើនជាតិ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរ ជាតិមានទំនាក់ទំនងទីផ្សារអាស៊ាន និងសកលលោក។

ទន្ទឹមនោះ ឯកឧត្តម អភិបាលខេត្ត បានជម្រាបជូនគណ:ប្រតិភូធុរកិច្ចបារាំងដោយបញ្ចាក់ថា រាជរដ្ឋាភិ បាលកម្ពុជា ចង់ឪ្យមានតំបន់សេដ្ឋកិច្ចពិសេសជប៉ុន កូរ៉េ ប្រសិនមានបារាំងថែមមួយទៀតរិតតែល្អ សម្រាប់ការអភិវឌ្ឍខេត្តព្រះសីហនុ ដើម្បីបង្កើនសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុ។

លោក ស៊ីរីល ជីរូត ( Cyril Girot ) បានអបអរសាទរការតែងតាំងឯកឧត្តម ជាអភិបាល នៃគណ:អភិបាលខេត្តព្រះ សីហនុ ក្នុងដំណើរទស្សនកិច្ចសិក្សាស្វែងយល់ពីសក្តានុពលនៅខេត្តព្រះសីហនុ ក្រុមហ៊ុនធុរកិច្ចបារាំងមានដូចជា ក្រុមហ៊ុនសំណង់ សុខាភិបាល បដិសណ្ឋាកិច្ច ចំណីអាហារ កសិឧស្សាហកម្ម ដឹកជញ្ជូន ច្បាប់ ធនធានមនុស្ស និងសន្តិសុខ ហើយ ការចូលជួបពិភាក្សា ស្វែងយល់ពីសក្តានុពលខេត្តព្រះសីហនុ ក្នុងក្របខណ្ឌដែលគណ:ប្រតិភូចូលរួមវេទិការធុរកិច្ចបារាំង កម្ពុជា លើកទី២ ដែលជាតួអង្គសំខាន់ក្នុងការវិនិយោគនៅកម្ពុជា យើងបានធ្វើការចែករំលែកបទ ពិសោធន៍ជាមួយក្រុមហ៊ុនផ្សេងៗទាក់ទងការចែករំលែកពត៌មាន ស្តីពីការវិនិយោគនៅកម្ពុជា យើងក៏ចង់រៀនសូត្រនូវព្រឹត្តការក្នុងខេត្តព្រះសីហនុ ជាខេត្តដែលមានការអភិវឌ្ឍរីកចម្រើន មានសន្ទុះសេដ្ឋកិច្ចខ្លាំង ដោយផ្តោតលើទស្សន វិស័យវែងឆ្ងាយ ពិសេសការអភិវឌ្ឍបៃតង និងឆ្លាតវៃ ។

ជាការឆ្លើយតបទៅនឹងគណ:ប្រតិភូបារាំង ឯកឧត្តម អភិបាលខេត្ត ព្រះសីហនុ បានជម្រាបជូនគណ:ប្រតិភូធុរកិច្ចបារាំង ក្រោមគោលនយោបាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញគោលនយោបាយលើកទឹកចិត្តសម្រាប់ការវិនិយោគនៅខេត្តព្រះសីហនុសម្រាប់ឆ្នាំ ២០២៤ មានដូចជា ១.ជួយសម្រួលពាក់ព័ន្ធលើឯកសារ ២.ផ្តល់ភាពអនុគ្រោះផ្នែកពន្ធមានដូចជា ការនាំចូលវត្ថុធាតុដើម និងពន្ធផ្សេងៗទៀតពាក់ព័ន្ធនឹងការវិនិយោគ ៕

អត្ថបទដែលជាប់ទាក់ទង