ក្រុមការងារគណៈកម្មការធិកាការសិទ្ធិមនុស្សកម្ពុជា ចុះធ្វើការសម្របសម្រួលករណីបណ្តឹងរបស់ជនជាប់ឃុំ នៅមណ្ឌលអប់រំកែប្រែទី២ (ម២)
ភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការធិកាការសិទ្ធិមនុស្សកម្ពុជា(គ.ស.ម.ក.) នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ បានចាត់ ឯកឧត្តម ស៊ិន ប៊ុនធឿន សមាជិក គ.ស.ម.ក. ដឹកនាំក្រុមការងារចុះធ្វើការសម្របសម្រួលលើករណីបណ្ដឹងរបស់ជនជាប់ឃុំនៅមណ្ឌលអប់រំកែប្រែទី២(ម២) ដែលបានដាក់ពាក្យបណ្ដឹងមកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាតាមរយៈប្រអប់បណ្ដឹង។
ជាមួយគ្នានេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាក៏បានផ្តល់មេធាវីសិទ្ធិមនុស្ស ជូនដល់សាមីបណ្ដឹងដែលជាជនជាប់ឃុំនៅមណ្ឌលអប់រំកែប្រែទី២ (ម២) ផងដែរ។
ឆ្លៀតក្នុងឱកាសនោះ ក្រុមការងារក៏បានចាក់សោប្រអប់បណ្តឹងរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលបានដាក់នៅមណ្ឌលអប់រំកែប្រែទី១(ម១) មណ្ឌលអប់រំកែប្រែទី២(ម២) និងពន្ធនាគាររាជធានីភ្នំពេញ ផងដែរ៕