រដ្ឋលេខាធិការក្រសួងសាធារណការ ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើវឌ្ឍនភាពការងាររបស់ អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
ភ្នំពេញ៖ ឯកឧត្តម ឈួន វិន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលបន្ទុកអគ្គនាយកដ្ឋានបចេ្ចកវិទ្យា និងទំនាក់ទំនងសាធារណៈ នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើវឌ្ឍនភាពការងាររបស់ អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ ដែលសម្រេចបានក្នុងខែមិថុនា និងក្នុងឆមាសទី១ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។
កិច្ចប្រជុំនាព្រឹកនេះ មានការចូលរួមផងដែរពី ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន ថ្នាក់ដឹកនាំនាយកដ្ឋានចំណុះទាំងបី ចំណុះអគ្គនាយកដ្ឋានផងដែរ៕