**ប្រធានាធិបតីលីបង់តែងតាំងលោក Nawaf Salam ជានាយករដ្ឋមន្ត្រីថ្មី**អង្គការណាតូ៖ បច្ចុប្បន្នអ៊ុយក្រែន មិនមានជំហររឹងមាំគ្រប់គ្រាន់ សម្រាប់កិច្ចចរចាសន្តិភាពជាមួយរុស្ស៊ីនោះទេ**លោក បៃដិន ថាអាមេរិកនឹងនៅតែឈរជាកំពូលមហាអំណាចលេខ១នៅលើពិភពលោក**ក្រុមអ្នកចរចានឹងត្រូវជួបប្រជុំគ្នា នៅកាតា ដើម្បីបង្ហើយសេចក្ដីលម្អិតនៃផែនការមួយដើម្បីបិទបញ្ចប់សង្រ្គាមនៅហ្កាហ្សា**រដ្ឋបាលខេត្តបន្ទាយមានជ័យ ហាមការប្រើប្រាស់ផាវ និងគ្រឿងផ្ទុះគ្រប់ប្រភេទ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជនជាតិចិន-វៀតណាម ឆ្នាំ២០២៤**ក្រសួងសេដ្ឋកិច្ច នឹងធ្វើការបោះផ្សាយលក់មូលបត្ររដ្ឋ តាមរយៈការដេញថ្លៃនៅលើថ្នាលរបស់ធនាគារជាតិនៃកម្ពុជា ក្នុងទំហំប្រាំរយប៊ីលានរៀល**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១៤ ខែមករា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**សូមថែសុខភាព! កម្ពុជាបន្តចុះត្រជាក់ ដល់១៨អស្សា**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥**សម្តេចតេជោ រំលឹកថ្ងៃដែលសម្តេចត្រូវបានបោះឆ្នោតជានាយករដ្ឋមន្ត្រី នៅថ្ងៃ១៤ ខែមករា ឆ្នាំ១៩៨៥ ក្នុងវ័យ៣២ឆ្នាំ**ឃាត់ខ្លួនជនសង្ស័យ ៤នាក់ ពាក់ព័ន្ធករណីរក្សាទុក ជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់**រដ្ឋមន្ត្រីក្រសួងអប់រំ ដឹកនាំកិច្ចប្រជុំស្តីពី ការពិនិត្យ និងវាយតម្លៃជ្រើសរើសសាលារៀនគំរូសម្រាប់សន្និបាតអប់រំឆ្នាំ២០២៥**អ.ដ.ក. ដោះស្រាយបញ្ចប់វិវាទពាក់ព័ន្ធកិច្ចសន្យាខ្ចីប្រាក់មួយដែលអូសបន្លាយរយៈពេល ១០ ឆ្នាំ**រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Joe Biden បានដាក់អន្ទាក់ជាដាក់ទណ្ឌកម្មនានា សម្រាប់ប្រធានាធិបតីជាប់ឆ្នោត Donald Trump**ក្រុមហ៊ុន Apple កំពុងប្រឈមមុខនឹងការផាកពិន័យ ក្រោម បទចោទប្រកាន់ប្រឆាំងនឹងការអនុវត្តផ្ដាច់មុខនៅលើ App Store នៅចក្រភពអង់គ្លេស**តម្លៃអង្ករបាក់៥ ភាគរយរបស់វៀតណាមបានធ្លាក់ចុះមកត្រឹម៤៣៤ ដុល្លារក្នុងមួយតោន ដែលជាតម្លៃទាបបំផុតក្នុងរយៈពេល៤ ឆ្នាំ**លោក ដូណាល់ ត្រាំថា លោកនឹងជួបលោក វ្ល៉ាឌីមៀ ពូទីន យ៉ាងលឿនបំផុត បន្ទាប់ពីលោកចូលកាន់តំណែងជាផ្លូវការនៅសប្ដាហ៍ក្រោយ**ក្រសួងការងារ ស្នើឱ្យនិស្សិតអាហារូបករណ៍អឺរ៉ាស្មូសផ្លឹស ខិតខំសិក្សាក្រេបចំណេះដឹងពីប្រទេសបារាំង ដើម្បីក្លាយជាធនធានមនុស្សដ៏មានសក្តានុពលសម្រាប់ជាតិ**ជប៉ុនជូនដំណឹងស្តីពីរលកយក្សស៊ូណាមិ បន្ទាប់ពីការរញ្ជួយដីកម្រិត៦,៦រ៉ិចទ័រ វាយប្រហារភាគនិរតីនៃប្រទេស**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូត សាធារណរដ្ឋអ៊ីស្លាមអុីរ៉ង់ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

វេទិកាសាធារណៈស្តីពីការផ្តល់សេវាសាធារណៈ ដើម្បីទទួលសំណូមពរពីប្រជាពលរដ្ឋនៅ ឃុំធ្មា និងឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង

ភ្នំពេញ៖ លោកជំទាវ យ៉ក់ ស៊ីណាត អភិបាលរងបាលខេត្តស្វាយរៀង​ តំណាងឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្ត​ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤​នេះ​ បានអញ្ជើញចូលរួមវេទិកាសាធារណៈនៅ ឃុំធ្មា និងឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង ដើម្បីដោះស្រាយ និងទទួលសំណូមពរអំពីសេចក្តីត្រូវការក្នុងជីវភាពប្រចាំថ្ងៃ​ ក្រោមអធិបតីភាពលោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការ និងជាប្រធានគណៈប្រតិភូ ក្រសួងអធិការកិច្ច បានដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ចចុះធ្វើ។

ពិធីនេះក៏មានការចូលរួមពី លោកសៅ វណ្ណាប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច លោកហែម ស៊ីណា អភិបាលស្រុករំដួល លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ មន្ត្រីជំនាញ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ ប្រធាន សមាជិកក្រុមប្រឹក្សា មេឃុំ ប្រធាន អនុប្រធាន សមាជិកភូមិ និងប្រជាពលរដ្ឋ សរុបចំនួន ២៧៩ នាក់ (ស្ត្រី ចំនួន ១១៣នាក់)។

សូមបញ្ជាក់ថា វេទិកាសាធារណៈនេះ បានប្រព្រឹត្តទៅប្រកបដោយបរិយាកាសរីករាយ ការយកចិត្តទុកដាក់ និងចូលរួមយ៉ាងផុសផុល រហូតទទួលបានសំនួរ និងសំណូមពរពីប្រជាពលរដ្ឋនៅឃុំធ្មា ចំនួន ១៣ និងនៅឃុំកំពង់អំពិល ចំនួន ៦ សរុបទាំងពីរឃុំ ចំនួន ១៩ ត្រូវបានមន្រ្តីជំនាញ អាជ្ញាធរខេត្តដោះស្រាយ និងឆ្លើយបំភ្លឺយ៉ាងក្បោះក្បាយផងដែរ។

លោកជំទាវ វី ស្រីពៅ បានថ្លែងថា កម្មវិធីវេទិកាសាធារណៈថ្ងៃនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីដោះស្រាយ និងទទួលសំណូមពរអំពីសេចក្តីត្រូវការក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនឱ្យទាន់ពេលវេលា ដើម្បីចូលរួមចំណែកក្នុងការសម្រេចនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។

លោកជំទាវបានបន្តថា ក្នុងនាមក្រសួងអធិការកិច្ចសូមថ្លែងនូវការកោតសរសើរចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានសហការល្អ ព្រមទាំងបង្កលក្ខណៈងាយស្រួលឱ្យក្រសួង ក៏ដូចជាមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តស្វាយរៀង បានរៀបចំវេទិកាសាធារណៈ នេះឡើង ប្រព្រឹត្តទៅដោយរលូន និងភាពសកម្ម ស្ថិតនៅក្នុងបរិវេណសាលាឃុំធ្មា ស្រុករំដួល ខេត្តស្វាយរៀងនាពេលនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង