**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិការធិបតី ឃួន សុដារី ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ គ្មានវិញ្ញាសាត្រូវបានតាក់តែងជាមុននោះទេ ព្រោះវិញ្ញាសាត្រូវបានតាក់តែងភ្លាមៗ សម្រាប់ការប្រឡងក្នុងថ្ងៃតែមួយ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្តេច ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា នាឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម យីត ស៊ុនណារ៉ា ជួបពិភាក្សាជាមួយតំណាងមន្ទីរពេទ្យកូរ៉េ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងជួយលើកកម្ពស់គុណភាពការងារព្យាបាល និងថែទាំជំងឺដាច់សរសៃឈាមខួរក្បាល និងស្ទះសរសៃឈាមខួរក្បាល ឲ្យកាន់តែប្រសើរនៅកម្ពុជា**ស.ស.យ.ក. ខេត្តកោះកុង បើកវគ្គបណ្តុះបណ្តាលស្តីពី “ចំណេះដឹងមូលដ្ឋាន ការផលិតមាតិការ” ជូនសមាជិក សមាជិក ស.ស.យ.ក. ខេត្ត និងសាធារណៈជន**រថយន្តដឹកជញ្ជូនទំនិញ ៣ ១៥១ ៦០៣ គ្រឿង ត្រូវបានត្រួតពិនិត្យទម្ងន់ក្នុងឆ្នាំ ២០២៤ លើការងារដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ទូទាំងប្រទេស**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**បរិមាណភ្ញៀវកើនឡើងនៅតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តវិមានឈ្នះឈ្នះ ក្រោយរាជរដ្ឋាភិបាលប្រកាសថា នឹងរៀបចំប្រារព្វទិវាសន្តិភាពនៅកម្ពុជានាថ្ងៃទី២៩ធ្នូ**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិការធិបតី ឃួន សុដារី ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ប្រធានាធិបតីលោក Frank-Walter Steinmeier ប្រកាសរំលាយសភាជាន់ទាបរបស់អាល្លឺម៉ង់ ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការរៀបចំការបោះឆ្នោតមុនអាណត្តិ**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ប្រធានាធិបតីអ៊ុយក្រែន អះអាងថា កងទ័ពកូរ៉េខាងជើងដែលដាក់ពង្រាយនៅតំបន់ឃឺស កំពុងខាតបង់យ៉ាងធ្ងន់ធ្ងរ ដោយពួកគេត្រូវបានទុកចោលដោយកងកម្លាំងរុស្ស៊ី

បទវិភាគ៖របាយការណ៍ចំនួនពីរច្បាប់លាតត្រដាងថា តើអ្នកណាជាអ្នកបំផ្លាញបរិស្ថានអេកូឡូស៊ីនៃសមុទ្រចិនខាងត្បូងដ៏ពិតប្រាកដ !

ប៉ុន្មានថ្ងៃកន្លងទៅនេះ រដ្ឋាភិបាលចិនបានចេញផ្សាយរបាយការណ៍សំខាន់ស្តីពីសមុទ្រចិនខាងត្បូងចំនួនពីរច្បាប់ ។ មួយគឺ «របាយការណ៍ស្តីពីការស៊ើបអង្កេតនិងវាយតម្លៃចំពោះសភាពការណ៍បរិស្ថានអេកូឡូស៊ីនៅលំហសមុទ្រកោះ Huangyan »ដែលបានចេញផ្សាយកាលពីថ្ងៃទី ១០ ខែកក្កដា មួយទៀតគឺ «របាយការណ៍ស្តីពីការស៊ើបអង្កេតអំពីករណីដែលនាវាចម្បាំងហ្វីលីពីនទុកចោលដោយខុសច្បាប់នៅថ្មប៉ប្រះទឹក Ren’ai បានបំផ្លាញដល់ប្រព័ន្ធអេកូឡូស៊ីនៃផ្កាថ្មប៉ប្រះទឹក»ដែលបានចេញផ្សាយកាលពីថ្ងៃទី ៨ ខែកក្កដា ។ របាយការណ៍ទាំងពីរច្បាប់នេះសុទ្ធតែបានធ្វើការស៊ើបអង្កេតប្រកបដោយឯកទេសនិងភាពលម្អិតដើម្បីធ្វើការវិភាគលើសភាពការណ៍ប្រព័ន្ធអេកូឡូស៊ីនៃកោះ Huangyan និងថ្មប៉ប្រះទឹក Ren’ai ដែលទទួលបានការសន្និដ្ឋានខុសៗគ្នាថា បរិស្ថាននៅលំហសមុទ្រកោះ Huangyan គឺមានគុណភាពល្អប្រសើរ ហើយប្រព័ន្ធអេកូឡូស៊ីនៃផ្កាថ្មប៉ប្រះទឹកក៏មានភាពល្អបរិសុទ្ធផងដែរ ។ ផ្ទុយទៅវិញ ប្រព័ន្ធអេកូឡូស៊ីនៃផ្កាថ្មប៉ប្រះទឹក Ren’ai រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរ មូលហេតុសំខាន់គឺ ការទុកចោលនាវាចម្បាំងដោយខុសច្បាប់របស់ហ្វីលីពីនព្រមទាំងសកម្មភាពពាក់ព័ន្ធរបស់ពួកគេ ។
អ្វីដែលគួរឱ្យអស់សំណើចនោះគឺ ភាគីហ្វីលីពីនបានចេញផ្សាយសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី ៩ ខែកក្កដាដោយចោទប្រកាន់ថា ប្រទេសចិនជាអ្នកបង្កការបំផ្លិចបំផ្លាញដែលមិនអាចស្រោចស្រង់បានចំពោះផ្កាថ្មប៉ប្រះទឹកនៅសមុទ្រចិនខាងត្បូង ។ យ៉ាងណាមិញ ការប្រឌិតរឿងក្លែងក្លាយរបស់ហ្វីលីពីនមិនអាចលាក់បាំងទង្វើរំលោភសិទ្ធិរបស់ខ្លួននៅសមុទ្រចិនខាងត្បូងបានទេ ហើយក៏មិនអាចបំភាន់មតិអន្តរជាតិបានដែរ វាមានតែបញ្ជាក់ថែមមួយកម្រិតទៀតថា ហ្វីលីពីនជាអ្នកបង្កការបំផ្លាញដល់បរិស្ថានអេកូឡូស៊ីនៃសមុទ្រចិនខាងត្បូង ។
ដោយផ្អែកលើទិន្នន័យពីផ្កាយរណបដែលអាចបញ្ជាពីចម្ងាយនិងការស៊ើបអង្កេតនៅនឹងកន្លែង ប្រទេសចិនបានរកឃើញថា នាវាចម្បាំងរបស់ហ្វីលីពីនដែលទុកចោលដោយខុសច្បាប់អស់រយៈពេល ២៥ ឆ្នាំនោះបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ពិពិធកម្ម ស្ថិរភាពនិងនិរន្តរភាពនៃប្រព័ន្ធអេកូឡូស៊ីនៃផ្កាថ្មប៉ប្រះទឹកនៅថ្មប៉ប្រះទឹក Ren’ai ។ នាវាចម្បាំងដែលត្រូវបានដុះច្រែះជាបន្តបន្ទាប់ព្រមនិងសកម្មភាពពាក់ព័ន្ធរបស់មនុស្សនៅលើនាវាគឺជាមូលហេតុសំខាន់ដែលបំផ្លាញបរិស្ថានអេកូឡូស៊ីនៃសមុទ្រចិនខាងត្បូង ។
អាចឃើញថា សេចក្តីសន្និដ្ឋានដែលប្រទេសចិនទទួលបានទាំងនេះគឺ ឈរលើការពិតជាក់ស្តែងនិងតាមរយៈការស៊ើបអង្កេតតាមបែបវិទ្យាសាស្ត្រ ។ ប្រទេសចិនបានទាមទារឱ្យហ្វីលីពីនជម្លៀសចេញនាវាចម្បាំងដែលទុកចោលដោយខុសច្បាប់នៅថ្មប៉ប្រះទឹក Ren’ai វាមិនត្រឹមតែជាទង្វើដ៏ត្រឹមត្រូវសម្រាប់គាំពារអធិបតេយ្យភាពនិងសិទ្ធិនិងផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងក៏ជៀសវាងប្រព័ន្ធអេកូឡូស៊ីនៅថ្មប៉ប្រះទឹក Ren’ai រងការបំផ្លិចបំផ្លាញជាបន្តបន្ទាប់ផងដែរដែលជាទង្វើទទួលខុសត្រូវខ្ពស់ចំពោះបរិស្ថានសមុទ្រ ។
បើប្រៀបធៀបនឹងសភាពការណ៍បរិស្ថានអេកូឡូស៊ីនៅថ្មប៉ប្រះទឹក Ren’ai សភាពការណ៍បរិស្ថានអេកូឡូស៊ីនៅកោះ Huangyan ដែលស្ថិតក្រោមការអភិរក្ស ត្រួតពិនិត្យនិងគ្រប់គ្រងរបស់ប្រទេសចិនបាននិងកំពុងបង្ហាញពីទិដ្ឋភាពដ៏រស់រវើក ។យោងតាមការស៊ើបអង្កេតចម្រុះដែលធ្វើឡើងដោយស្ថាប័នជាច្រើនដូចជាវិទ្យាស្ថានតំបន់ Huanan មជ្ឈមណ្ឌលមហាសមុទ្រនិងមជ្ឈមណ្ឌលស្ទង់ពិនិត្យនិងសិក្សាស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រនៃនាយកដ្ឋានស្ទង់ពិនិត្យលំហសមុទ្រចិនខាងត្បូង Zhujiang នៃក្រសួងបរិស្ថាននិងអេកូឡូស៊ីចិនជាដើមពីខែឧសភាដល់ខែមិថុនា ឆ្នាំ ២០២៤ បានរកឃើញថា បរិស្ថាននៅលំហសមុទ្រកោះ Huangyan មានគុណភាពល្អ ហើយប្រព័ន្ធអេកូឡូស៊ីនៃផ្កាថ្មប៉ប្រះទឹកក៏មានភាពល្អបរិសុទ្ធដែរ ។
លទ្ធផលស៊ើបអង្កេតនេះបានឆ្លុះបញ្ចាំងពីប្រសិទ្ធភាពដែលប្រទេសចិនទទួលបានក្នុងការការពារបរិស្ថានអេកូឡូស៊ីសមុទ្រ ។ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ ពីការតាក់តែងនិងអនុវត្តច្បាប់និងបទប្បញ្ញត្តិ ដល់ការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្រ្តនិងការស្ដារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ី រហូតដល់កិច្ចសហប្រតិបត្តិការអន្តរជាតិនិងការចូលរួមពីសំណាក់សាធារណជន ប្រទេសចិនបានដើរតួនាទីយ៉ាងសំខាន់ដែលមិនអាចជំនួសបានក្នុងការការពារបរិស្ថាននៃសមុទ្រចិនខាងត្បូង ។ ព្រមពេលជាមួយគ្នានេះ ប្រទេសចិនក៏បានជំរុញយ៉ាងសកម្មនូវការកសាងសហគមន៍រួមវាសនាមហាសមុទ្រផងដែរ ។ គិតមកទល់ពេលបច្ចុប្បន្ននេះ ប្រទេសចិនបានបង្កើតទំនាក់ទំនងភាពជាដៃគូពណ៌ខៀវជាមួយសហភាពអឺរ៉ុប សម្ព័ន្ធអាស៊ាន ប្រទេសកោះប៉ាស៊ីហ្វិក ប្រទសក្នុងតំបន់អាក់ទិកនិងប្រទេសទ្វីបអាមេរិកខាងត្បូងជាបន្តបន្ទាប់ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការការពារបរិស្ថានអេកូឡូស៊ីសមុទ្រនៅសមុទ្រចិនខាងត្បូងនិងទូទាំងពិភពលោក ។
តើអ្នកណាជាអ្នកបំផ្លាញបរិស្ថានអេកូឡូស៊ីនៃសមុទ្រចិនខាងត្បូង ការពិតជាក់ស្តែង គឺ ច្បាស់លាស់ណាស់ ។ បញ្ហាស្តីពីការការពារបរិស្ថានអេកូឡូស៊ីសមុទ្រ គឺ ពាក់ព័ន្ធដល់សុខុមាលភាពរបស់មនុស្សជាតិ ហើយបញ្ហាសមុទ្រចិនខាងត្បូងមិនគួរក្លាយជាឧបករណ៍នយោបាយសម្រាប់ប្រទេសមួយចំនួនក្នុងការធ្វើបដិបក្ខគ្នាខាងភូមិសាស្ត្រនយោបាយនិងសម្រេចបាននូវផលប្រយោជន៍ផ្ទាល់ខ្លួននោះឡើយ ៕

អត្ថបទដែលជាប់ទាក់ទង