សម្តេចធិបតី បើកកិច្ចប្រជុំជាមួយក្រុមការងាររាជរដ្ឋាភិបាល ចុះជួយរាជធានី-ខេត្ត ពិនិត្យលទ្ធផលការងារ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបើកកិច្ចប្រជុំជាមួយក្រុមការងារ រាជរដ្ឋាភិបាលចុះជួយរាជធានី-ខេត្ត ដើម្បីពិនិត្យលទ្ធផលការងារ នៅវិមានសន្តិភាព។