**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្តីពី “ក្រុមការងារចំពោះកិច្ចដើម្បីរៀបចំគន្លងអប់រំនៅកម្ពុជា”

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្តីពី “ក្រុមការងារចំពោះកិច្ចដើម្បីរៀបចំគន្លងអប់រំនៅកម្ពុជា” ដោយមានការចូលរួមពី ឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ឯកឧត្តម រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមបណ្ឌិត ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ក្រសួងអប់រំ យុវជន និងកីឡា តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ លោក លោកស្រី មន្ត្រីពាក់ព័ន្ធក្រោមឱវាទ សរុបប្រមាណ ៣៥រូប។

កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមរបៀបវារៈចំនួន៣ ដូចជា៖ (ទី១). មតិបើកកិច្ចប្រជុំ ដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី (ទី២). បទបង្ហាញស្តីពីឯកសារទស្សនទាននៃការរៀបចំប្រព័ន្ធគន្លងអប់រំ សម្រាប់ការអប់រំនៅមធ្យមសិក្សាកម្ពុជា និង (ទី៣). កិច្ចពិភាក្សាលើយន្តការ និងទិសដៅនៃការរៀបចំប្រព័ន្ធគន្លងអប់រំ សម្រាប់ការអប់រំនៅមធ្យមសិក្សាកម្ពុជា ដើម្បីឈានទៅរៀបចំគោលនយោបាយប្រព័ន្ធគន្លងអប់រំប្រកបដោយប្រសិទ្ធភាព ឆ្លើយតបទៅនឹងចក្ខុវិស័យរាជរដ្ឋាភិបាលឆ្នាំ២០៥០។
រាជរដ្ឋាភិបាលបានសម្រេចបង្កើតក្រុមការងារចំពោះកិច្ចដើម្បីរៀបចំគន្លងអប់រំនៅកម្ពុជា ដែលកំណត់ អំពីភារកិច្ចសម្រាប់អនុវត្តដូចជា៖ ១). ពិនិត្យឡើងវិញអំពីប្រព័ន្ធនៃការផ្តល់សេវាអប់រំ និងការបណ្តុះបណ្តាល ២). ពិនិត្យឡើងវិញបទដ្ឋានគតិយុត្តពាក់ព័ន្ធការផ្តល់សេវាអប់រំ និងការបណ្តុះបណ្តាល ៣). សិក្សាបទពិសោធនៃការរៀបចំគន្លងអប់រំ ពីប្រទេសដទៃ ៤). លើកសំណើជម្រើសសម្រាប់ការរៀបចំគន្លងអប់រំ ៥). សិក្សាផលប៉ះពាល់នៃការរៀបចំគន្លងអប់រំ និង ៦). រៀបចំផែនការ និងវិធានការអនុវត្តគន្លងអប់រំ។

ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដែលផ្តោតសំខាន់លើការអភិវឌ្ឍធនធានមនុស្ស វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងសង្គមសេដ្ឋកិច្ចឌីជថល ទាមទារឱ្យមានការរៀបចំប្រព័ន្ធគន្លងអប់រំមួយច្បាស់លាស់ សម្រាប់ពង្រឹងការអប់រំមធ្យមសិក្សា និងផ្សារភ្ជាប់ទៅនឹងការអប់រំនៅឧត្តមសិក្សា ជាពិសេសទីផ្សារការងារ។

ការរៀបចំ និងកំណត់ទិន្នន័យរបស់សិស្សលើសមត្ថភាព និងទេពកោសល្យក្នុងការសិក្សា ជាពិសេសទិន្នន័យសិស្សមានសមត្ថភាពពិសេស ធម្មតា និងទាប នឹងផ្តល់ឱកាសក្នុងការបំពាក់បំប៉នត្រូវចំគោលដៅ សម្រួចឱ្យកាន់តែខ្លាំង និងតម្រង់ទិសជំនាញឱ្យមានភាពច្បាស់លាស់ សមស្របនឹងសមត្ថភាពទេពកោសល្យរបស់ពួកគេ ដើម្បីអាចឈោងចាប់ឱកាសអាជីពការងារល្អប្រសើរនាពេលអនាគត៕

អត្ថបទដែលជាប់ទាក់ទង