**ឯកឧត្តម ចាន់ សុធា បើកកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យស្ដីពីការកំណត់មុខតំណែងវិជ្ជាជីវៈ និងការពិពណ៌នាមុខតំណែងនានាក្នុងរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ**ឯកឧត្តម ប៉ែន បូណា បញ្ជាក់ច្បាស់ៗថា វត្តប៉ាកណាម មិនត្រូវបានវៀតណាមកាន់កាប់ដូចការចោទប្រកាន់របស់ក្រុមប្រឆាំងជ្រុលនិយម**មន្រ្តីជំនាញនៃសាខា ក.ប.ប. ខេត្តប៉ៃលិន ចុះត្រួតពិនិត្យទំនិញ ម្ហូបអាហារក្នុងផ្សារសាមគ្គី ខេត្តប៉ៃលិន**ភ្នំWuyiមិនត្រឹមតែផ្តល់កំណើតដល់ “ស្តេចតែ” ដ៏មានតម្លៃមហាសាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើត “ទីក្រុងនៃក្លិនតែ” ដ៏រស់រវើកថែមទៀត**តំណាងមូលនិធិ Dubai Cares បង្ហាញចំណាប់អារម្មណ៍ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ជាមួយក្រសួងអប់រំកម្ពុជា**ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ដឹកនាំកិច្ចប្រជុំស្តីពីសេចក្តីព្រាងច្បាប់អប់រំកាយ និងកីឡា**ក្រសួងការងារ ប្រកាសកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧**កម្ពុជា​ លើកទឹកចិត្តឱ្យប្រទេសអេរីទ្រា ស្នើសុំពន្យាពេលបោសសម្អាតមីន ដេីម្បីឱ្យស្របតាមលក្ខខណ្ឌ​ និងបំពេញកាតព្វកិច្ចរបស់អនុសញ្ញាអូតាវ៉ា**ឯកឧត្ដម ហួត ហាក់ ត្រូវបានផ្លាស់ប្ដូរមកជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចំណែកឯកឧត្ដម សុខ សូកេន មកជារដ្ឋមន្រ្តីក្រសួងអធិការកិច្ច**ការិយាល័យអ្នកនាំពាក្យក្រសួងការងារ បដិសេធទាំងស្រុង ចំពោះការផ្សាយព័ត៌មានមិនពិតរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរ ដែលប្រឌិត និងមួលបង្កាច់មកលើ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ**ក្រសួងបរិស្ថាន៖ សមាគមកសិករដើម្បីអភិវឌ្ឍជីវភាពអនុវត្តនូវ ៥ចំណុចនេះ ជួយជំរុញឱ្យកម្ពុជាស្អាត គ្មានសំរាមប្លាស្ទិកនៅតាមដងផ្លូវសាធារណៈ**ឯកឧត្តមបណ្ឌិត លី ធុជ គ្រោងចូលជួបសម្តែងការគួរសម សម្តេចប៉ាប ហ្វ្រង់ស័រ និងរដ្ឋមន្ត្រីការបរទេសរបស់បុរីវ៉ាទីកង់​ ក្នុងដំណេីរបំពេញទស្សនកិច្ចនៅបុរីវ៉ាទីកង់​​**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២០ ខែកញ្ញា**ឌីជីថល រហ័ស និងតម្លាភាព! ត្រឹមតែជាង១ឆ្នាំ មានពលរដ្ឋជាង៦ម៉ឺននាក់បានទាញកម្មវិធីសេវាកម្មអត្តសញ្ញាណកម្មពី App GDI របស់ក្រសួងមហាផ្ទៃ**ក្រសួងបរិស្ថាន ផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងពាក់ព័ន្ធនឹងក្រមបរិស្ថាន និងធនធានធម្មជាតិ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២០ ខែកញ្ញា**អត្រាប្ដូរប្រាក់ផ្លូវការ ១ដុល្លារ ស្មើ៤,០៦១ រៀល សម្រាប់ថ្ងៃទី២០ ខែកញ្ញា**ទីក្រុងមូស្គូ និងញូវដេលី ពន្លឿនកិច្ចពិភាក្សាស្តីពីសន្ធិសញ្ញាវិនិយោគ**កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលបាលីស្ទីកដោយមានក្បាលគ្រាប់ធំអស្ចារ្យ

ឯកឧត្តម រាជ រ៉ា ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយតួនាទី និងភារកិច្ចក្រុមការងារព័ត៌មាន ផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ និងប្រព័ន្ធទទួលទូរស័ព្ទសាធារណៈ១២៦៦ របស់ក្រសួងពាណិជ្ជកម្ម

ភ្នំពេញ៖ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការ និងជាអនុប្រធាន អចិន្ត្រៃយ៍នៃក្រុមការងារព័ត៌មាន ផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ នៃក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីតួនាទី និងភារកិច្ចក្រុមការងារព័ត៌មាន ផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ និង ប្រព័ន្ធទទួលទូរស័ព្ទសាធារណៈ ១២៦៦ របស់ក្រសួងពាណិជ្ជកម្ម ដើម្បីផ្សព្វផ្សាយអំពីតួនាទី និងភារកិច្ចក្រុមការងារព័ត៌មាន ផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ និង ប្រព័ន្ធទទួលទូរស័ព្ទសាធារណៈ ១២៦៦ ជូនស្ថាប័ន្ធពាក់ព័ន្ធក្រោមឱវាទក្រសួងពាណិជ្ជកម្ម សំដៅពង្រឹកការផ្សព្វផ្សាយព័ត៌មានលើប្រពន្ធផ្សព្វផ្សាយរបស់ក្រសួងពាណិជ្ជកម្មឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

កិច្ចប្រជុំនេះ រៀបចំឡើងដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រី ជាអនុប្រធាន និងសមាជិកសមាជិកានៃក្រុមការងារព័ត៌មាន ផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ ព្រមទាំងតំណាងស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសស្វ៊ីស អនុព័ន្ធពាណិជ្ជកម្មអមស្ថានទូតនានា អគ្គនាយកដ្ឋាន មន្ទីររាជធានីខេត្ត និងសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) និងតំណាងក្រសួងពាណិជ្ជកម្មប្រចាំនៅរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសជាច្រើនរូប។

ក្នុងឱកាសនោះ ក៏មានការធ្វើបទបង្ហាញអំពីតួនាទី និងភារកិច្ចរបស់ក្រុមការងារព័ត៌មាន ផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈដោយ ឯកឧត្តម សំ សិទ្ធិស័ក្តិ អនុរដ្ឋលេខាធិការនិងជាអនុប្រធានក្រុមការងារព័ត៌មាន ផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ និងបទបង្ហាញអំពីប្រព័ន្ធទទួលទូរស័ព្ទសាធារណៈលេខ១២៦៦ ដោយ លោកសី ផល យីតា អនុប្រធានវិទ្យាស្ថាន និងជាសមាជិកានៃក្រុមការងារព័ត៌មាន ផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ ព្រមទាំងការពិភាក្សា និងផ្លាស់ប្ដូរមតិយោបល់របស់សមាជិកសមាជិកានៃអង្គប្រជុំ ផងដែរ។

មានមតិបូករុបបិទកិច្ចប្រជុំ ឯកឧត្តម រាជ រ៉ា បានផ្តល់អនុសាសន៍ផ្តាំផ្ញើដល់អង្គប្រជុំចំនួន៣ចំណុច៖១.)សូមផ្តល់រូបភាព និងខ្លឹមសារមកកាន់ក្រុមការងារព័ត៌មាន និងផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈឱ្យបានទាន់ពេលវេលា ដើម្បីក្រុមការងារធ្វើការផ្សព្វតាមបណ្តាញព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម ២.)សូមសហការក្នុងការផលិតមាតិកាព័ត៌មាន និងវីដេអូខ្លីៗដើម្បីផ្សព្វផ្សាយ ៣.)សូមចូលរួមផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយអំពីប្រព័ន្ធទូរស័ព្ទសារធាណៈលេខ ១២៦៦ ឱ្យបានកាន់តែទូលំទូលាយដល់សាធារណជន និងអ្នកធុរកិច្ច ៕

អត្ថបទដែលជាប់ទាក់ទង