**ឯកឧត្ដមទេសរដ្ឋមន្ត្រី ប៉ែន វិបុល អញ្ជើញចូលរួម ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ លើកទី១៨ ក្រោមប្រធានបទ “ប្រឆាំងដាច់ខាតអំពើ​ជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល”**លោក Yoon Suk Yeol ប្ដេជ្ញាតស៊ូរហូតដល់ទីបញ្ចប់ ខណៈរូបលោកកំពុងប្រឈមនឹងនីតិវិធីបោះឆ្នោតចោទប្រកាន់ ដកតំណែងលើកទី២**ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ អញ្ជើញលោក ស៊ី ជីនពីង ចូលរួមក្នុងពិធីស្បថចូលកាន់តំណែងរបស់លោក នៅខែក្រោយនេះ**មន្ទីរបញ្ចកោណ៖ រុស្ស៉ីអាចនឹងវាយប្រហារលើអ៊ុយក្រែន នៅប៉ុន្មានថ្ងៃខាងមុខនេះ ដោយប្រើមីស៊ីលបាលិស្ទីគល្បឿនលឿន ជាងសំឡេងស៊េរីថ្មី**ស្វីស នឹងបន្តចូលរួមគាំទ្រដល់ការងារបោសសម្អាតមីន ដើម្បីអាចឲ្យកម្ពុជាសម្រេចគោលដៅរបស់ខ្លួន**ប្រលែងត្រីរាជចំនួន ៤ក្បាល ចូលទៅក្នុងបឹងធម្មជាតិវិញ**ឧត្តមសេនីយ៍ទោ មៀច សាមុត បិទវគ្គហ្វឹកហ្វឺនជំនាញក្បាច់គុន នៃកងយោធពលខេមរភូមិន្ទ នៅកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១**ប័ណ្ណព្រំដែន ប្រមាណជាង១ម៉ឺន ត្រូវបាន រដ្ឋបាលខេត្តជាប់ព្រំដែន ថៃ និងឡាវ បន្តផ្តល់ជូនពលរដ្ឋប្រើប្រាស់**ឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ ដឹកនាំក្រុមការងារនាំយកថវិកាបេឡាមរណៈសង្រ្គោះ ផ្តល់ជូនគ្រួសារសពសមាជិកអតីតយុទ្ធជនកម្ពុជា**រដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ជឿជាក់ថា កម្ពុជា-អូស្ត្រាលី បន្តពង្រឹងពង្រីកកិច្ចសហការជាមួយគ្នាបន្ថែមទៀត ក្នុងគោលដៅបន្តអភិវឌ្ឍធនធានមនុស្សកម្ពុជាឱ្យកាន់តែប្រសើរឡើង**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤**ប្រមុខរាជរដ្ឋាភិបាល៖ ការជួញដូរមនុស្ស មិនត្រឹមតែធ្វើឱ្យប៉ះពាល់ ដល់ជនរងគ្រោះប៉ុណ្ណោះទេ ថែមទាំងធ្វេីឱ្យប៉ះពាល់​ដល់កិត្តិនាមរបស់កម្ពុជា**សម្តេចធិបតី៖ ការទប់ស្កាត់ការជួញដូរមនុស្ស មិនមែនគ្រាន់តែធ្វើ ដើម្បីបុគ្គល ឬជួយសង្គ្រោះជនរងគ្រោះទេ ប៉ុន្តែក៏ជួយសង្គ្រោះជាតិរបស់យើង**សម្តេចធិបតី ស្នើថ្នាក់ដឹកនាំគ្រប់រាជធានី-ខេត្ត ចាត់តាំងឱ្យមានការរៀបចំផ្សព្វផ្សាយ នូវសារទាំងឡាយនៃទិវាជាតិ ១២ធ្នូ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស**សម្តេចធិបតី ណែនាំឱ្យរួមគ្នាចែករំលែកតែព័ត៌មានពិតមានប្រភពច្បាស់លាស់ ហើយចៀសវាងការចែករំលែកព័ត៌មានក្លែងក្លាយ**សម្តេចធិបតី៖ កម្ពុជា សង្ឃឹមថា ប្រទេសជាមិត្តទាំងឡាយ នឹងអនុវត្តដូចគ្នា​ដើម្បីជាឆន្ទៈក្នុងការគោរព និងរក្សាកិត្តិយសគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងសត្រូវរួម គឺឧក្រិដ្ឋកម្មឆ្លងដែន**សម្តេចធិបតី៖ ឧក្រិដ្ឋជនដែលប្រព្រឹត្តខុសច្បាប់ ភាគច្រើនយករូបភាពស្របច្បាប់មកប្រើ**សម្តេចធិបតី៖ បញ្ហាការជួញដូរមនុស្ស គឺជាមុខសញ្ញានិងជាបណ្តាញអន្តរជាតិ មិនមែនកើតឡើងនៅតែកម្ពុជានោះទេ**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ ការរៀបការជាមួយជនបរទេសវាមិនខុសច្បាប់នោះទេ ប៉ុន្តែបើមានការពពោះលក់ដូរនោះបានខុសច្បាប់**នាយករដ្ឋមន្ត្រី៖ កន្លងមកមានជនល្មើសជាច្រើន ​ដែលភាគច្រើនជាជនអន្តោប្រវេសន៍បរទេសខុសច្បាប់ បន្លំខ្លួនចូលមកកម្ពុជា ដើម្បីសង្ងំលាក់ខ្លួន បង្កើតជាបទល្មើស យ៉ាងអនាធិបតេយ្យ

ឯកឧត្ដម ណាត ប៊ុនរឿន ដឹកនាំកិច្ចប្រជុំស្ដីពី វឌ្ឍនភាព បញ្ហាប្រឈម និងដំណោះស្រាយ ប្រចាំត្រីមាសទី២ ឆ្នាំ២០២៤ របស់គម្រោង USESDP-2

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និង កីឡា និងជានាយកគម្រោង USESDP-2 នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំស្ដីពី វឌ្ឍនភាព បញ្ហាប្រឈម និងដំណោះស្រាយ ប្រចាំត្រីមាសទី២ ឆ្នាំ២០២៤ របស់គម្រោង ដោយមានការចូលរួមពីថ្នាក់ដឹកនាំគម្រោង ប្រធាន អនុប្រធានគ្រប់គ្រងគម្រោង ប្រធាន អនុប្រធានសមាសភាគនិងផ្នែកជំនាញ ទីប្រឹក្សាគម្រោង និងមន្ត្រីជំនាញពាក់ព័ន្ធ សរុបចំនួន ១០៤នាក់។

កិច្ចប្រជុំនេះមានគោលបំណង ពិភាក្សាអំពីវឌ្ឍនភាពរបស់គម្រោង ការកសាងនូវឧត្តមានុវត្តន៍ និងពិភាក្សានូវសកម្មភាពក៏ដូចជាសូចនាករមិនទាន់សម្រេចបាន ដើម្បីដាក់ចេញជាដំណោះស្រាយ។

ឯកឧត្ដមបណ្ឌិតសភាចារ្យរដ្ឋលេខាធិការ បានកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីអនុវត្តគម្រោង ដែលបានខិតខំប្រឹងប្រែងចូលរួមក្នុងការកែលម្អលទ្ធផលសិក្សារបស់សិស្ស តាមរយៈការអនុវត្តស្តង់ដាសាលារៀនគំរូដោយទទួលបានលទ្ធផលល្អ។ ជារួម គម្រោងមានវឌ្ឍនភាពល្អ ក្នុងឆ្នាំសិក្សាកន្លងមកនេះ ក្រោមការគាំទ្ររបស់គម្រោង វិទ្យាល័យធនធានចំនួន១៨ និងវិទ្យាល័យបណ្ដាញចំនួន៥ បានជាប់ពានរង្វាន់ស្តង់ដាសាលារៀនគំរូ ហើយវិទ្យាល័យចំនួន៥ និងវិទ្យាល័យបណ្ដាញចំនួន៣ ទទួលបានបណ្ណសរសើរលើកទឹកចិត្ត។ ទន្ទឹមនឹងនេះ គម្រោងធ្វើការកែលម្អហេដ្ឋារចនាសម្ព័ន្ធ អគារធនធាន បន្ទប់ពិសោធន៍ បណ្ណាល័យ បន្ទប់ពហុបំណង ព្រមទាំងបំពាក់គ្រឿងសង្ហារិម សម្ភារៈនានានៅសាលាធនធាន និងបណ្ដាញ ក៏ដូចជាការកែលម្អអគារទាំង៨ នៅវិទ្យាស្ថានជាតិអប់រំ និងការសាងសង់បណ្ណាល័យ សម្ដេចព្រះសង្ឃរាជ ជួន ណាត។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការបានផ្តល់អនុសាសន៍ ជាទិសដៅបន្ត គម្រោងនឹងសម្រេចឱ្យបានស្តង់ដាសាលារៀនគំរូ ចំនួន ២៥សាលាទៀត និងចងក្រងនូវឧត្តមានុវត្តន៍របស់គម្រោង ដើម្បីជាប្រយោជន៍សម្រាប់ក្រសួង និងគម្រោងបន្តបន្ទាប់ទៀត ព្រមទាំងការត្រៀមលក្ខណៈបិទបញ្ចប់គម្រោង។

គួរបញ្ជាក់ផងដែរថា គម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២ គឺជាផ្នែកមួយនៃការគាំទ្ររបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ទៅលើការអប់រំនៅមធ្យមសិក្សាទុតិយភូមិ និងការកសាងបន្ថែមលើចំណុចខ្វះខាតរបស់គម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិជំហានទី១។ គម្រោងនេះ ត្រូវអនុវត្តរយៈពេល៦ឆ្នាំ គិតចាប់ពីខែធ្នូ ឆ្នាំ២០១៨ ដល់ខែធ្នូ ឆ្នាំ២០២៤ ដើម្បីបង្កើននូវប្រសិទ្ធភាពនៃការអប់រំនៅមធ្យមសិក្សាទុតិយភូមិ៕

អត្ថបទដែលជាប់ទាក់ទង