ក្រសួងកសិកម្ម ចុះផ្សព្វផ្សាយពីបញ្ហា «ដង្កូវហ្វូង» និង «រុយស» «ដង្កូវមូរស្លឹក» នៅខេត្តបន្ទាយមានជ័យ
ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ត្រីជំនាញបានជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យជួយបន្តផ្សព្វផ្សាយទៅដល់ប្រជាកសិករបន្ថែមទៀតពាក់ព័ន្ធនឹងបញ្ហា «ដង្កូវហ្វូង» និង «រុយស» «ដង្កូវមូរស្លឹក» ស្ថិតនៅសាលាឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ក្នុងដំណើរបេសកកម្មពីខេត្តព្រះវិហារបន្តទៅខេត្តប៉ៃលិន ដោយឆ្លងកាត់ខេត្តបន្ទាយមានជ័យ ឯកឧត្តម ក៏បានឈាងចូលជួបសំណេះសំណាលជាមួយមេភូមិ ក្រុមប្រឹក្សាឃុំ និងវិស័យឯកជន ដើម្បីជំរុញការផ្សព្វផ្សាយពីបញ្ហា «ដង្កូវហ្វូង» «រុយស» «ដង្កូវមូរស្លឹក» ពីមន្ត្រីជំនាញនៅមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ ទៅដល់មេភូមិទាំងអស់នៃឃុំចំណោម ដើម្បីបន្តផ្សព្វផ្សាយទៅដល់ប្រជាកសិករបន្ថែមទៀត៕