ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ទទួលជួបពិភាក្សាការងារ ជាមួយអនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌វៀតណាម
ភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០២៤ គណៈប្រតិភូនៃក្រសួងយុត្តិធម៌កម្ពុជា ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ ក្រសួង យុត្តិធម៌ បានទទួលជួបពិភាក្សាការងារជាមួយគណប្រតិភូក្រសួងយុត្តិធម៌ វៀតណាម ដឹកនាំដោយឯកឧត្តម NGUYEN KHANH NGOK អនុ រដ្ឋមន្ត្រីក្រសួង យុត្តិធម៌ វៀត ណាម នៅទីស្តីការក្រសួងយុត្តិធម៌។
ជំនួបពីភាក្សាការងារនេះ ផ្តោតលើរបផបវារៈចំនួន ៣ ដូចខាងក្រោម៖
១. កិច្ចសហប្រតិបត្តិការ រវាងក្រសួងយុត្តិធម៌ទាំងពីរ ជាពិសេស កិច្ចសហប្រតិបត្តិការផ្នែកច្បាប់ក្នុងវិស័យរដ្ឋប្បវេណី ព្រហ្មទណ្ឌ បត្យាប័ន និងការផ្ទេរទណ្ឌិត។
២. ការរៀបចំសន្និសីទច្បាប់រួមគ្នានៃខេត្តជាប់ ព្រំដែនកម្ពុជា-វៀតណាម លើកទី៣ នៅប្រទេសវៀតណាមនាចុងឆ្នាំ២០២៤ រួមជាមួយសំណើរសុំរបស់ភាគីវៀតណាមអំពីដំណើរទស្សនកិច្ចរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តីទៅកាន់ប្រទេសវៀតណាម។
៣. ការពិនិត្យឡើងវិញនូវអនុស្សរណៈយោគយល់គ្នា-MoU និងផែនការការងារនៃកិច្ចសហប្រតិបត្តិការ ២០២៥-២០២៦ រវាងក្រសួងយុត្តិធម៌ប្រទេសទាំងពីរ៕