ឯកឧត្តម ម៉ាង ស៊ីណេត ចុះសួរសុខទុក្ខ នាយរងផ្នែកចរាចរណ៍ នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដែលបានគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលបំពេញបេសកកម្ម
ភ្នំពេញ៖ នៅយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះសួរសុខទុក្ខលោកអនុសេនីយ៍ឯក ប៊ី ស៊ីណាត នាយរងផ្នែកចរាចរណ៍ នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដែលបានគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលបំពេញបេសកកម្មចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកក្នុងក្រុងព្រះសីហនុ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្ត ក៏បាននាំយកផ្លែឈើមួយកន្រ្តក និងថវិកាឧបត្ថម្ភមួយចំនួន ជូនលោកអនុសេនីយ៍ឯក ប៊ី ស៊ីណាត នាយរងផ្នែកចរាចរណ៍ នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ព្រមទាំងជូនពរឆាប់ជាសះស្បើយ និងបានវិលត្រលប់ទៅបំពេញការងារឡើងវិញ ៕