នាយឧត្តមសេនីយ៍ ស ថេត ចាត់តំណាងនាំយកថវិកា១២លាន៥សែនរៀល ជូនគ្រួសារមន្រ្តីនគរបាល ដែលកំពុងព្យាបាលជំងឺនៅមន្ទីរពេទ្យរុស្ស៉ី
ភ្នំពេញ៖ ដោយមើលឃើញពីទុក្ខលំបាក និងជីវភាពខ្វះខាតរបស់មន្រ្តីនគរបាលជាតិ និងដោយមានការឯកភាពពីលោកឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច និងលោកឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលការងារដឹកនាំមន្ទីរប្រឆាំងគ្រឿងញៀន លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន បានចាត់លោកវរសេនីយ៍ឯក សាន់ ដេត នាយការិយាល័យបច្ចេកទេសនៃមន្ទីរប្រឆាំងគ្រឿងញៀន នាំយកថវិកាចំនួន១២,៥០០,០០០រៀល ដែលជាអំណោយរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនគ្រួសារលោកអនុសេនីយ៍ទោ ឡុង គំនិត អត្តលេខ៨៤៩៣៤ ឋានៈនាយរងផ្នែក នៃការិយាល័យបច្ចេកទេសដែលកំពុងកំរាកព្យាបាលជុំងឺមហារីក (ចាក់គីមី) នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត។
លោកអនុសេនីយ៍ទោ ឡុង គំនិត នាយរងផ្នែកនៃការិយាល័យបច្ចេកទេស និងក្រុមគ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច និងលោកឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលការងារដឹកនាំមន្ទីរប្រឆាំងគ្រឿងញៀន និងលោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ដែលតែងតែយកចិត្តទុកដាក់ចំពោះមន្ត្រីក្រោមឱវាទ ដែលកំពុងមានជំងឺសំរាកព្យាបាលនៅមន្ទីរពេទ្យឬនៅគេហដ្ឋាន។
ដោយអនុវត្តតាមអនុសាសន៍របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដែលបានណែនាំដល់គ្រប់អង្គភាពចំណុះនីមួយៗបង្កើនការយកចិត្តទុកដាក់ចំពោះមន្ត្រីនោះ ជាក់ស្ដែងលោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ក៏តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ សុខភាព និងតែងនាំយកថវិកាឧបត្ថម្ភដល់មន្ត្រីក្រោមឱវាទជារឿយៗ៕