**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ៖ សមាជិក ប.ស.ស. ចំនួន ១២នាក់ ក្នុងវិស័យឯកជន បានក្លាយជាសោធនិកដំបូងគេ

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នេះ មានសមាជិក ប.ស.ស. សរុបចំនួន ១២នាក់ បានក្លាយជាសោធនិកដំបូងគេ ដែលនឹងទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គមផ្នែកប្រាក់សោធន (ប្រាក់ចូលនិវត្តន៍ ឬប្រាក់រ៉ឺត្រែត) ពី ប.ស.ស. ក្នុងចំណោមសមាជិក ប.ស.ស. សរុបចំនួន ៣២០នាក់ ដែលបានដាក់ឯកសារស្នើសុំប្រាក់សោធន ក្នុងនោះ សមាជិក ប.ស.ស. ជាស្រ្តីមានចំនួន ១២០នាក់។ នេះបើយោងតាមរបាយការណ៍របស់ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាអ្នកនាំពាក្យរងនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម។

យោងតាមរបាយការណ៍ដដែលនេះ បានបញ្ជាក់ទៀតថា ក្នុងចំណោមសោធនិកទាំង ១២នាក់ខាងលើ មានសោធនិកចំនួន ៣រូប ទទួលបានប្រាក់សោធនជរាភាពអយ្យកប្បញ្ញត្តិ, ៤រូប ទទួលបានប្រាក់សោធនជរាភាព, និង ៥រូបទៀត ទទួលបានវិភាជន៍ជរាភាព។

លោកពូ គង់ រ៉ន អាយុ ៦២ឆ្នាំ បម្រើការងារនៅក្នុងក្រុមហ៊ុនឯកជនមួយកន្លែង ដែលជាសោធនិកម្នាក់ ក្នុងចំណោមសោធនិកជាច្រើននាក់ផ្សេងទៀត ដែលបានមកចុះឈ្មោះស្នើសុំប្រាក់សោធននៅទីស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ បានបង្ហាញអារម្មណ៍រំភើប និងសប្បាយរីករាយខ្លាំងណាស់ ដែលលោកអាចទទួលបានប្រាក់សោធន (ប្រាក់រ៉ឺត្រែត) ពី ប.ស.ស.។ លោកពូបន្តថា លោកមិនធ្លាប់នឹកស្មានថាមានថ្ងៃនេះឡើយ ព្រោះធ្លាប់តែលឺថា ទាល់តែមន្រ្តីរាជការទើបអាចមានប្រាក់សោធន (ប្រាក់រ៉ឺត្រែត) នេះ។ លោកថា នេះជាប្រវត្តិសាស្រ្តថ្មីមួយ ដែលមិនធ្លាប់មាននោះឡើយ គឺមានតែក្នុងសម័យសន្តិភាព ដែលខិតខំកសាង ការពារ និងរក្សាដោយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងបន្តកសាង ការពារ និងដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តែប៉ុណ្ណោះ ដែលបងប្អូនប្រជាពលរដ្ឋបម្រើការងារក្នុងវិស័យឯកជនក៏អាចទទួលបានប្រាក់សោធន (ប្រាក់រ៉ឺត្រែត) ដូចទៅនឹងមន្រ្តីរាជការដែរ។

គួរបញ្ជាក់ឱ្យដឹងថា ដើម្បីអាចស្នើសុំប្រាក់សោធនជរាភាព (ប្រាក់ចូលនិវត្តន៍ ឬប្រាក់រ៉ឺត្រែត) សមាជិក ប.ស.ស. ត្រូវបំពេញលក្ខខណ្ឌកំណត់មួយចំនួនរួមមាន៖ (១)- បានចុះបញ្ជីនៅ ប.ស.ស. ផ្នែកប្រាក់សោធន, (២)- បានបង់ភាគទានមក ប.ស.ស. បានយ៉ាងតិច ១២ខែ និង (៣)- ត្រូវមានអាយុយ៉ាងតិច ៦០ឆ្នាំ និងត្រូវភ្ជាប់ឯកសារសំខាន់ៗមួយចំនួន រួមមាន ៖ (១)- ប័ណ្ណសមាជិក ប.ស.ស. ច្បាប់ដើម, (២)- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម (មានសុពលភាព) ឬលិខិតឆ្លងដែន (ជនបរទេស), (៣)- សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ និងសេចក្តីចម្លងបញ្ជាក់សំបុត្រកំណើតកូន (បើមាន) និង(៤)- ត្រូវមានលេខគណនីធនាគារអេស៊ីលីដា ឬលេខគណនីធនាគារកាណាឌីយ៉ា ៕

អត្ថបទដែលជាប់ទាក់ទង