**អ៉ីរ៉ង់ គាំទ្រលីបង់​ឲ្យចរចារកកិច្ចព្រមព្រៀបទឈប់បាញ់​ ជាមួយអ៉ីស្រាអែល**ឯកឧត្ដម ប៊ូ ជុំសេរី៖ ទីភ្នាក់ងារព័ត៌មានចិន Xinhua ចាត់ទុកព្រះរាជពិធីបុណ្យអុំទូកខ្មែរជាពិធីបុណ្យរីករាយបំផុតនៅអាស៊ីអាគ្នេយ៍**ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញចូលរួមក្នុងពិធីកាត់ព្រ័ត្រ និងចាប់កូនខ្លែង បិទបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក**សម្ដេច ស ខេង អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងពិធីកាត់ព្រ័ត្រ និងចាប់កូនខ្លែង បិទបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក**សម្ដេច ឃួន សុដារី អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងពិធីកាត់ព្រ័ត្រ និងចាប់កូនខ្លែង បិទបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងពិធីកាត់ព្រ័ត្រ និងចាប់កូនខ្លែង បិទបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងពិធីកាត់ព្រ័ត្រ និងចាប់កូនខ្លែង បិទបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក**គណៈកម្មាធិការរៀបចំបុណ្យជាតិ និងអន្តរជាតិ ប្រកាសលទ្ធផលការប្រណាំងទូក “គូពិសេស” នៅថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក**ព្រះមហាក្សត្រកម្ពុជា យាងជាព្រះរាជាធិបតីព្រះរាជពិធីកាត់ព្រ័ត្រ និងចាប់កូនខ្លែង បិទបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក**កម្មវិធី«ប្រយោគបុរាណចិនដែលលោកXi Jinpingចូលចិត្តប្រើ»រដូវកាលទី៣(ភា សាអេស្ប៉ាញ)បានចាក់ផ្សាយតាមប្រព័ន្ធសារព័ត៌មានសំខាន់ៗរបស់ប្រទេសប៉េរូ**ពាក្យប្រៀបធៀបដ៏ល្អរបស់លោក Xi Jinping អំពីកិច្ចសហប្រតិបត្តិការ APEC**អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ទូរស័ព្ទទៅលោក ពូទីន និយាយពីបញ្ហាអ៊ុយក្រែន**រុស្ស៉ី នឹងបញ្ឈប់ការចែកចាយឧស្ម័ន ដល់ប្រទេសអូទ្រីសកាត់តាមអ៊ុយក្រែន ចាប់ពីថ្ងៃសៅរ៍នេះ**សង្ឃ ​គ្រហស្ថ ៧អង្គ/នាក់ ត្រូវបានពលរដ្ឋនិងនគរបាល ចុះឡោ​មព័ទ្ធចាប់បាន ​ក្រោយនាំគ្នាផឹកស្រា ចា​ក់ភ្លេងកំសាន្ដ ក្នុងព្រៃ​កណ្ដាលយប់**អាជ្ញាធរជាតិអប្សរា អំពាវនាវដល់ភ្ញៀវទេសចរចូលរួមថែរក្សាបរិស្ថាន**អំណរគុណ និងការលើកទឹកចិត្តដល់ក្រុមការងារគិលានសង្រ្គោះ៖ «ការលះបង់ នៅពីក្រោយការសប្បាយរីករាយ នាឱកាសពិធីបុណ្យអុំទូក»**រដ្ឋមន្ត្រី ហង់ជួន ណារ៉ុន សង្ឃឹមថា កិច្ចសហការ និងផ្លាស់ប្តូរធនធានមនុស្សក្នុងវិស័យអប់រំកម្ពុជា-ចិន កាន់តែសម្បូរបែប និងរឹងមាំបន្ថែមទៀត**អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន ខែ្មរ ប៊ែវើរីជីស**ឯកឧត្តម វង្សី វិស្សុត ផ្តាំផ្ញើដល់កីឡាករទាំងអស់ សូមប្រកាន់ខ្ជាប់នូវវិន័យ សាមគ្គីភាព ភាពថ្លៃថ្នូរ និងរក្សាសុខភាពផ្ទាល់ខ្លួនឱ្យបានល្អ ដើម្បីដណ្តើមជ័យជំនះ**ឯកឧត្តម គង់ ភោគ អញ្ជើញចូលរួមកិច្ចប្រជុំវេទិកាលម្ហសមុទ្រក្នុងតំបន់អាស៊ានលើកទី១៤ និងវេទិកាលម្ហសមុទ្រក្នុងតំបន់អាស៊ានជាមួយដៃគូសន្ទនាអាស៊ានលើកទី១២ នៅទីក្រុងវៀងចន្ទន៍

រដ្ឋសភាកម្ពុជា ស្នើប្រធានរដ្ឋវៀតណាម ជំរុញនិងសម្រួលធ្វើយ៉ាងណាឱ្យទំហំពាណិជ្ជកម្មឆ្លងដែនកម្ពុជា និងវៀតណាម សម្រេចបាននូវគោលដៅលើសពី ១០ ពាន់លានដុល្លារ

ភ្នំពេញ៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសវនាការជាមួយ ឯកឧត្តម តូ ឡឹម ( To Lam) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ក្នុងពេលដែល ឯកឧត្តម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងជំនួបសម្តែងការគួរសមនេះ សម្តេចប្រធានរដ្ឋសភា និង ឯកឧត្តមប្រធានាធិបតីវៀតណាម បានសម្តែងការពេញចិត្តចំពោះ ទំនាក់ទំនងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងភាពជាដៃគូដ៏ស្អិតល្មួតរវាងប្រទេសទាំងពីរ ដែលបានស្តែងឱ្យឃើញនូវភាពធន់ រឹងមាំ និងយូរអង្វែង ផ្អែកលើការជឿទុកចិត្តគ្នា សំដៅជំរុញការអភិវឌ្ឍ ដើម្បីផលប្រយោជន៍រួមជូនប្រជាជន និងប្រទេសទាំងពីរ។

សម្តេចប្រធានរដ្ឋសភា មានក្តីសោមនស្សរីករាយ និងបានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមាន លោក តូ ឡឹម ជាមួយជំនឿយ៉ាងមុតមាំថា ដំណើរទស្សនកិច្ចនេះនឹងនាំមកផលប្រយោជន៍ថ្មីៗបន្ថែមទៀត ដល់ប្រជាជននិងប្រទេសទំាងពីរ។

សម្តេចប្រធានរដ្ឋសភា បានសម្តែងនូវការអបអរសាទរជូន ឯកឧត្តម តូ ឡឹម ដែលទទួលបានការតែងតាំងជាប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ជាមួយគ្នានេះសម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានស្នើដល់ ឯកឧត្តមប្រធានរដ្ឋ ជួយជំរុញ និងលើកកម្ពស់ពាណិជ្ជកម្មឆ្លងដែនរវាងប្រទេសទំាងពីរ ដើម្បីឈានទៅសម្រេចបាននូវគោលដៅរបស់យើង គឺទំហំពាណិជ្ជកម្មឱ្យបានលើសពី ១០ ពាន់លានដុល្លារក្នុងឆ្នាំនេះ ឬឆ្នាំបន្ទាប់។

ជាការឆ្លើយតប ឯកឧត្តម តូ ឡឹម បានសម្តែងនូវអំណរគុណដែលរដ្ឋសភាកម្ពុជាបានទទួលបដិសណ្ឋារកិច្ចជូនឯកឧត្តម និងគណៈប្រតិភូ ប្រកបដោយភាពកក់ក្តៅជាទីបំផុត។

ឯកឧត្តមប្រធានរដ្ឋវៀតណាម បានវាយតម្លៃខ្ពស់ពីការរីកចម្រើនគួរឱ្យកត់សម្គាល់របស់កម្ពុជា ហើយមានសុទិដ្ឋិនិយមថា កម្ពុជាអាចនឹងឈានទៅសម្រេចបានគោលដៅឆ្នាំ២០៣០ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។

ឯកឧត្តមប្រធានរដ្ឋ បានសម្តែងការអបអរសាទរកម្ពុជា ដែលសម្រេចបានជោគជ័យនូវការបោះឆ្នោតជាបន្តបន្ទាប់ ដែលនេះបង្ហាញពីមាគ៌ាដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំបន្តវេនរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នាពេលបច្ចុប្បន្ន។

ឯកឧត្តមបានបញ្ជាក់ថា ជោគជ័យនិងសមិទ្ធផលរបស់កម្ពុជាស្តែងចេញពីការជឿទុកចិត្ត និងការស្រលាញ់គាំទ្ររបស់ប្រជាជនកម្ពុជាមកលើបក្ស និងរាជរដ្ឋាភិបាលយ៉ាងពិតប្រាកដ។

ឯកឧត្តមប្រធានគណៈប្រតិភូ បានអបអរសាទរ និងវាយតម្លៃខ្ពស់ ដែលរដ្ឋសភាកម្ពុជានិងវៀតណាម បានចុះអនុស្សរណៈយោគយល់គ្នាកាលពីឆ្នាំ២០២៣ ក្នុងគោលដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទំាងពីរ ពិសេសការផ្លាស់ប្តូរដំណើរទស្សនកិច្ច ដែលបានធ្វើឡើងយ៉ាងសកម្ម និងគ្រប់កម្រិត ក្នុងការបម្រើផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

សូមបញ្ជាក់ថា ភាគីទាំងពីរ បានផ្តល់សារៈសំខាន់ជាខ្លំាងដល់ទំនាក់ទំនងជាប្រពៃណីរវាងកម្ពុជា វៀតណាម និងឡាវ ប្រៀបដូចជាមុំចង្រ្កាន ដែលមិនអាចខ្វះបាន ហើយដែលបានពួតដៃគ្នា ជួយគ្នាទៅវិញទៅមកនៅគ្រប់កាលៈទេសៈ។

នៅក្នុងនោះ ឯកឧត្តមប្រធានរដ្ឋវៀតណាម បានថ្លែងអំណរគុណដល់កម្ពុជា ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំរបស់អតីតព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះអង្គបានជួយគំាទ្រដល់ប្រទេសវៀតណាមនៅក្នុងការដណ្តើមឯករាជ្យជាតិ និងការបង្រួបបង្រួមទឹកដីកាលពីអតីតកាល។

ជាមួយគ្នានេះ សម្តេចមហារដ្ឋសភាធិបតី ក៏បានថ្លែងអំណរគុណដល់ប្រទេសវៀតណាម ដែលបានជួយរំដោះប្រទេសនិងប្រជាពលរដ្ឋកម្ពុជាចេញពីរបបប៉ុលពត និងបានបន្តគំាទ្រដល់ការអភិវឌ្ឍរបស់កម្ពុជាលើគ្រប់វិស័យរហូតមក។

សម្តេចរដ្ឋសភាធិបតីក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល បក្ស និងរដ្ឋសភាវៀតណាម ដែលបានផ្តល់ជំនួយសាងសង់អគាររដ្ឋបាលថី្មនៃរដ្ឋសភាកម្ពុជា ដែលសំណង់នេះគ្រោងនឹងបញ្ចប់ហើយអាចនឹងសម្ពោធដាក់ឱ្យប្រើប្រាស់នាចុងឆ្នាំ២០២៤នេះ៕

អត្ថបទដែលជាប់ទាក់ទង