**ក្រសួងបរិស្ថាន៖ សមាគមកសិករដើម្បីអភិវឌ្ឍជីវភាពអនុវត្តនូវ ៥ចំណុចនេះ ជួយជំរុញឱ្យកម្ពុជាស្អាត គ្មានសំរាមប្លាស្ទិកនៅតាមដងផ្លូវសាធារណៈ**ឯកឧត្តមបណ្ឌិត លី ធុជ គ្រោងចូលជួបសម្តែងការគួរសម សម្តេចប៉ាប ហ្វ្រង់ស័រ និងរដ្ឋមន្ត្រីការបរទេសរបស់បុរីវ៉ាទីកង់​ ក្នុងដំណេីរបំពេញទស្សនកិច្ចនៅបុរីវ៉ាទីកង់​​**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២០ ខែកញ្ញា**ឌីជីថល រហ័ស និងតម្លាភាព! ត្រឹមតែជាង១ឆ្នាំ មានពលរដ្ឋជាង៦ម៉ឺននាក់បានទាញកម្មវិធីសេវាកម្មអត្តសញ្ញាណកម្មពី App GDI របស់ក្រសួងមហាផ្ទៃ**ក្រសួងបរិស្ថាន ផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងពាក់ព័ន្ធនឹងក្រមបរិស្ថាន និងធនធានធម្មជាតិ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២០ ខែកញ្ញា**អត្រាប្ដូរប្រាក់ផ្លូវការ ១ដុល្លារ ស្មើ៤,០៦១ រៀល សម្រាប់ថ្ងៃទី២០ ខែកញ្ញា**ទីក្រុងមូស្គូ និងញូវដេលី ពន្លឿនកិច្ចពិភាក្សាស្តីពីសន្ធិសញ្ញាវិនិយោគ**កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលបាលីស្ទីកដោយមានក្បាលគ្រាប់ធំអស្ចារ្យ**កម្លាំងរុស្ស៊ីកម្ទេចរថក្រោះថ្មីបំផុតផលិតដោយអាល្លឺម៉ង់**មនុស្សម្នាក់នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយកាំបិតនៅទីក្រុង Rotterdam**រដ្ឋសភា បើកសម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៧ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល ចំនួន២រូប**រុស្ស៊ីវាយលុកកន្លែងផ្តល់សញ្ញាសំខាន់ៗរបស់អ៊ុយក្រែន**អាជ្ញាធរចិនសន្យាប្រឹងប្រែងការពារពីផលប៉ះពាល់នៃព្យុះទីហ្វុង Pulasan ដែលកំពុងតែខិតជិតមកដល់**ប្រភពយោធា៖ អ៊ីស្រាអែលបើកការវាយប្រហារតាមអាកាសយ៉ាងខ្លាំងលើទីតាំង Hezbollah ក្នុងប្រទេសលីបង់**ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញជាអធិបតីក្នុងពិធីចុះកិច្ចព្រមព្រៀងសះជា និងបញ្ចប់វិវាទ ជីវិវាទមានទីតាំងដីស្ថិតនៅព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ**ក្រសួងការងារ ចេញសេចក្តីជូនដំណឹង ស្តីពី ការប្រារព្វទិវាសន្តិភាពអន្តរជាតិ លើកទី២២ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤**រដ្ឋមន្រ្តីបរិស្ថាន៖ ក្រមបរិស្ថាននិងធនធានធម្មជាតិជាផែនទីចង្អុលផ្លូវ និងជាអាវក្រោសការពារខ្លួនចំពោះមន្រ្តីអនុវត្តច្បាប់ ក្នុងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានកាន់តែប្រសើរ**ការបង្ហោះផ្សាយរបស់អតីតទណ្ឌិត អ៊ុំ សំអាន ដែលថា មានករណីរំលោភយកដី និងបង្ខំប្រជាជនឱ្យចូលសញ្ជាតិវៀតណាមនៅភូមិដូង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀងគឺជាព័ត៌មានក្លែងក្លាយ**ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា

បេក្ខជនជិត ១ពាន់នាក់ ចូលរួមប្រឡងជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាចូលបម្រើការងារនៅបេឡាជាតិសន្តិសុខសង្គម សម្រាប់ឆ្នាំ២០២៤


ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤នេះ នៅទីស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ បានបើកការប្រឡងជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាឱ្យចូលបម្រើការងារនៅបេឡាជាតិសន្ដិសុខសង្គម ដោយមានបេក្ខជនចូលរួមប្រឡងប្រជែងបែងចែកជា ៤វេន សរុបប្រមាណជាង ៨០០នាក់។

មុនពេលចាប់ផ្ដើមដំណើរការនៃការប្រឡង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ និងមានប្រសាសន៍ផ្ដាំផ្ញើរជូនបេក្ខជន-បេក្ខនារីទាំងអស់ ត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ពីព្រោះសម្រាប់នីតិកាលអាណត្តិទី៧នេះ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ការប្រឡងគ្រប់ស្ថាប័ន អ្នកចេះ គឺជាប់។

ការប្រឡងប្រជែងជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាឱ្យចូលបម្រើការងារនៅបេឡាជាតិសន្ដិសុខសង្គម សម្រាប់ឆ្នាំ២០២៤ នេះ គឺផ្ដោតលើមុខជំនាញចំនួន ៤ផ្នែកផ្សេងគ្នា ដែលរួមមានដូចជា៖ ផ្នែកលេខាធិការ, ផ្នែកបច្ចេកទេសអគ្គិសនី-ទឹក, ផ្នែកអនាម័យ, និងផ្នែកសន្តិសុខ។

សូមបញ្ជាក់ថា៖ សម្រាប់ការប្រឡងនេះ ត្រូវបានចែកចេញជា ៤វិញ្ញាសា គឺវិញ្ញាសាវាយពាក្យ ចំណេះដឹងទូទៅ ចំណេះដឹងពាក់ព័ន្ធនឹងវិស័យសន្ដិសុខសង្គម និងភាសាអង់គ្លេសទូទៅ ដែលមានរយៈពេលប្រឡង ៤៥នាទី ដោយឡែកសម្រាប់ផ្នែកបច្ចេកទេសអគ្គិសនី-ទឹក, ផ្នែកអនាម័យ, និងផ្នែកសន្តិសុខ គឺមានវិញ្ញាសាសួរផ្ទាល់មាត់ ៕

អត្ថបទដែលជាប់ទាក់ទង