**នាយឧត្ដមសេនីយ៍ វង្ស ពិសេន ផ្ញើលិខិតរំលែកមរណទុក្ខចំពោះមរណភាព មហាឧបាសិកា គង់ លាន់ ត្រូវជាម្ដាយបង្កើតរបស់ ឯកឧត្ដម មាស សុភា**ឯកឧត្ដមរដ្ឋមន្ត្រី ឌិត ទីណា ជំរុញដល់រដ្ឋបាលខេត្ដ ក្រុង​ ស្រុក​ លេីកិច្ចការងារផ្ដល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរ**បទអត្ថាធិប្បាយ ៖ ភាពយន្តចល័តកម្ពុជា-ចិន ពិតជាបានឆ្លើយតបឆ្នាំផ្លាស់ប្តូរប្រជាជន**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបមុខសញ្ញាលួចម៉ូតូសកម្មម្នាក់ នៅខណ្ឌសែនសុខ**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំជំនួបពិភាក្សាការងារជាមួយនឹងតំណាងក្រសួងយុត្តិធម៌កូរ៉េ តាមប្រព័ន្ធអនឡាញ**បទវិភាគ៖សហគ្រាសទុនបរទេសដែលបាននិងកំពុងធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិននឹងទទួលបានភាគលាភកាន់តែច្រើន**អភិបាលខេត្តត្បូងឃ្មុំ ចុះអន្តរាគមន៍បូមទឹកជួយស្រែប្រាំងរបស់ពលរដ្ឋចំនួន២ឃុំ នៅស្រុកត្បូងឃ្មុំ និងស្រុកពញាក្រែក សរុបប្រមាណជាង៣០០ហិកតា**សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ឯកឧត្តម មាស សុភា និងក្រុមគ្រួសារ ចំពោះមរណភាពរបស់មហាឧបាសិកា គង់ លាន់**សម្តេចធិបតី៖ ដំណាំស្រូវនៅតែជាដំណាំយុទ្ធសាស្ត្រ យូរអង្វែងរបស់កម្ពុជា**រដ្ឋមន្ត្រីអប់រំ លើកពីសារៈសំខាន់នៃបណ្ណាល័យ ក្នុងលើកកម្ពស់ការអប់រំអំណានដំបូង និងគណិតវិទ្យាដំបូង ដើម្បីជាមូលដ្ឋានគ្រឹះ ឈានទៅបន្តការសិក្សាកាន់តែខ្ពស់ និងរៀនពេញមួយជីវិត**រកឃើញវត្តមានសត្វខ្ទីងមេ-កូន តែងដើរជាមួយហ្វូងគោអ្នកស្រុកក្នុងខេត្តព្រះវិហារ**រដ្ឋបាលខេត្តកណ្តាល រៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**សាលាភូមិន្ទរដ្ឋបាល សហការជាមួយ ស.ស.យ.ក. វិស័យមុខងារសាធារណៈ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម រៀបចំ «កម្មវិធីបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត»**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឧបត្ថម្ភជាថវិការ និងស្បៀងអាហារ ដល់សាលាពលទាហានទី៤**ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ជើញធ្វើបាឋកថាជូនដល់និសិក្ខាកាមនគរបាលជាតិសរុប ១៥១នាក់ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ប្រធានបទស្តីពីការដឹកនាំបញ្ជាកងកម្លាំងនគរបាលបង្រ្កាបបទល្មើសជាក់ស្តែង**អភិបាលខេត្តរតនគិរី នាំយកអំណោយជាគ្រឿងឧបភោគ បរិភោគរបស់រាជរដ្ឋាភិបាល ចែកជូនគ្រួសារទីទាល់ក្រ ស្រ្តីមេម៉ាយ ជនចាស់ជរា និងជនពិការ ២១០គ្រួសារ នៅស្រុកវើនសៃ**អ្នកនាំពាក្យក្រសួងសាធារណការ៖ ចំនួនគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២៤ ធ្លាក់ចុះ១៤% បើធៀបនឹងឆ្នាំ២០២៣**អាជ្ញាធរ កំពុងបន្តកិច្ចការដំឡើងប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក លើកំណាត់ផ្លូវជាតិលេខ៤ និងតាមបណ្តោយផ្លូវរថភ្លើង ដើម្បីបញ្ជៀសការជន់លិច នៅភ្នំពេញ**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី៖ ការបរិច្ចាគឈាម អាចជួយបង្កើតទម្លាប់គំរូ និងវប្បធម៌ល្អ សម្រាប់ថ្នាក់នាំ និងមន្ត្រីរាជការ ពិសេសសិស្សមន្ត្រី និងកម្មសិក្សាការី ជំនាន់ក្រោយ**លោកស្រី គឹម សុគន្ធ បដិសេធចំពោះគណនីហ្វេសប៊ុក Somoun Vibol ដែលយករូបលោកស្រីទៅបង្ហោះបង្ខូចកេរ្តិ៍ឈ្មោះ

សូមប្រុងប្រយ័ត្ន! ចំពោះការប្រើប្រាស់បច្ចេកវិទ្យា AI (Artificial Intelligence)

ភ្នំពេញ៖ Artificial Intelligence (AI) សំដៅលើ ជ្រុងមួយនៃវិទ្យាសាស្ត្រកុំព្យូទ័រផ្តោតលើការបង្កើតសុសវែរ កម្មវិធី ឬឧបករណ៍ ដែលមានសមត្ថភាពអាចធ្វើការសម្រេចចិត្តដោយខ្លួនឯងបាន ឬធ្វើសកម្មភាពជំនួសមនុស្សបាន។

បច្ចុប្បន្នយើងសង្កេតឃើញការប្រើប្រាស់បច្ចេកវិទ្យា AI កំពុងពេញនិយមមានការគាំទ្រយ៉ាងខ្លាំងពីសំណាកអ្នកប្រើប្រាស់។ ទន្ទឹងគ្នានេះ AI ក៏បានបង្កហានិភ័យដល់អ្នកប្រើប្រាស់ផងដែរ ប្រសិនបើយើងពុំស្វែងយល់អំពីហានិភ័យនៃការប្រើប្រាស់បច្ចេកវិទ្យានេះ។

យោងតាមការស្រាវជ្រាវរបស់ក្រុមការងារបច្ចេកទេស ក្រុមឧក្រិដ្ឋបានជនឆ្លៀតឨកាសប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីធ្វើការបន្លំឆបោកជនរងគ្រោះមានដូចជា ៖

– Deepfakes: គឺការក្លែងបន្លំជាសម្លេង និងរូបភាពជាជនរងគ្រោះ

– ChatGPT phishing: គឺជាការបង្កើតសំណេរដោយក្លែងបន្លំ ដើម្បីផ្ញើទៅកាន់ជនរងគ្រោះ

– Voice cloning: គឺជាការក្លែងបន្លំសម្លេងរបស់ជនរងគ្រោះ

នាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ សូមជម្រាបជូនដល់សាធារណៈជនមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបច្ចេកវិទ្យា AI ដូចខាងក្រោម៖

១. សូមកុំទំនាក់ទំនងជាមួយជនប្លែកមុខលើបណ្តាញសង្គម

២. សូមកុំបង្ហាញព័ត៌មានផ្ទាល់ខ្លួនដូចជា អ៉ីម៉ែល អត្តសញ្ញាណបុគ្គល ឬលេខទូរសព្ទ នៅលើបណ្តាញសង្គម

៣. ប្រសិនបើសាច់ញាតិផ្ញើសារសម្លេងមកពាក់ព័ន្ធជាមួយនឹងប្រាក់ សូមពិភាក្សា ឬខលសួរបញ្ជាក់ តាមរយៈលេខទូរសព្ទដៃរបស់បុគ្គលផ្ទាល់

៤. សូមកុំបង្ហោះលេខកាតធនាគារចែកចាយលើបណ្តាញសង្គម

៥.សូមត្រួតពិនិត្យគណនីធនាគារ និងគណនីបណ្តាញសង្គមឲ្យបានទៀងទាត់ និងដាក់លេខសម្ងាត់ឲ្យបានត្រឹមត្រូវ៕

អត្ថបទដែលជាប់ទាក់ទង