តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម អញ្ជើញចុះសួរសុខទុក្ខសមាជិកក្រុមប្រឹក្សាឃុំព្រែកកក់ ដែលរងគ្រោះថ្នាក់ចរាចរណ៍
ភ្នំពេញ៖ នៅព្រឹកទី១៤ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវ កុល ធារិន សមាជិកាគណៈកម្មការទី២ នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម លោកជំទាវ ខុង ស៊ុនអេង ទីប្រឹក្សារដ្ឋសភា លោកស្រី ភី តារា អនុប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម បានអញ្ជើញចុះសួរសុខទុក្ខ លោកស្រី ប៉ុន លក្ខិណា សមាជិកក្រុមប្រឹក្សាឃុំព្រែកកក់ ដែលបានរងគ្រោះថ្នាក់ចរាចរណ៍ និងលោកស្រី មាស ឆវី មេភូមិមាឃ២ ឃុំព្រែកកក់ ដែលកំពុងមានជម្ងឺលើសឈាម និងទឹកនោមផ្អែម។
នាឱកោសនោះ លោកជំទាវ កុល ធារិន បានឧបត្ថម្ភថវិកាក្នុងម្នាក់ៗ២០ម៉ឺនរៀល និងចូលរួមចាក់សាបផ្លូវបេតុងក្នុងភូមិមាឃ២ ដែលផ្ដួចផ្ដើមដោយប្រជាពលរដ្ឋប្រវែង៣១១ម៉ែត្រ និងបានចូលរួមឧបត្ថម្ភសាងសង់ផ្លូវ ស៊ីម៉ង់ចំនួន១តោន ប្រគេនបច្ច័យព្រះសង្ឃ ព្រមទាំងលោកតាអាចារ្យ៦នាក់។
នៅថ្ងៃដដែលនោះដែរ លោកជំទាវបានបន្តចុះសួរសុខទុក្ខកុមារី ងីម មរិនថន អាយុ១០ឆ្នាំ រៀនថ្នាក់ទី៣ ដែលកំពុងខ្វះខាតក្នុងការសិក្សា រស់នៅជាមួយជីដូនចាស់ក្រីក្រជួបការលំបាកជីវភាព នៅភូមិអូលើ ឃុំមេសរជ្រៃ ជូនថវិកា៤០ម៉ឺនរៀល និងផ្តល់ជូន លោកតា ធឹម ថេត ប្រធានភូមិអូរលើ ដែលជួបគ្រោះថ្នាក់ចរាចរណ៍នូវថវិកា៤០ម៉ឺនរៀល និងជូនលោកតា លោកយាយចំនួន១០នាក់ទៀត៕