អាជ្ញាធរជាតិអប្សរា ប្រកាសស្វែងរកម្ចាស់កាបូបទេសចរជ្រុះនៅចំណុចផ្លូវកង់ ខាងទីតាំងត្រួតពិនិត្យសំបុត្រចូលទស្សនាប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ
ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរា សូមប្រកាសស្វែងរកម្ចាស់កាបូបទេសចរជ្រុះ ឬភ្លេចនៅចំណុចផ្លូវកង់ ខាងទីតាំងត្រួតពិនិត្យសំបុត្រចូលទស្សនាប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរកែងផ្លូវសម្តេចវិបុលបញ្ញាសុខ អាន (ផ្លូវ៦០ម៉ែត្រ)។
នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ សិស្សសាលាបឋមសិក្សាក្រវ៉ាន់ រើសបានកាបូបដៃចំនួនមួយរបស់ភ្ញៀវទេសចរបរទេស ដែលបានជ្រុះ ឬភ្លេចនៅចំណុចផ្លូវជិះកង់ ចម្ងាយប្រហែល២០០ម៉ែត្រខាងកើតទីតាំងត្រួតពិនិត្យសំបុត្រចូលទស្សនាប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ កែងផ្លូវសម្តេចវិបុលបញ្ញាសុខ អាន (ផ្លូវ៦០ម៉ែត្រ) ឬកែងផ្លូវអក្ស T។
ក្រោយពីរើសបាន សិស្សក៏យកមកប្រគល់ជូនលោកគ្រូអ្នកគ្រូ ហើយថ្នាក់ដឹកនាំសាលាបឋមសិក្សាក្រវ៉ាន់ រាយការណ៍មកអាជ្ញាធរជាតិអប្សរា ដើម្បីស្វែងរក និងប្រគល់ជូនម្ចាស់ដើមវិញ៕
ម្ចាស់កាបូប ឬអ្នកមានទំនាក់ម្ចាស់ខាងលើ អាចទាក់ទងតាមលេខទូរសព្ទ័ 012 247 525 ៕