**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ពាក្យចាស់ពោលថា រពិសដៃផ្ទៃឆ្អែត តែក្មេងទំនើង៧នាក់នេះ រពិសដៃគប់កញ្ចក់រថយន្តប្រជាពលរដ្ឋនិងអ្នកដំណើរពេលរាត្រី ត្រូវនគរបាលឃាត់ខ្លួនយកទៅញាត់គុក

ភ្នំពេញ៖ អនុវត្តតាមការណែនាំ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នគរបាលទូទាំងខេត្តត្រូវពង្រឹងការទប់ស្កាត់បង្ក្រាបបទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសព្រហ្មទណ្ឌ បទល្មើសគ្រឿងញៀន និងក្មេងទំនើងតាមមូលដ្ឋាន សំដៅធ្វើយ៉ាងណាឲ្យភូមិឃុំសង្កាត់មានសន្តិសុខសណ្តាប់ធ្នាប់ល្អ។

កម្លាំងនគរបាលជំនាញ ថ្មីៗកន្លងទៅនេះបានបញ្ជូនក្រុមទំនើងទាំង៧នាក់ដែលគប់កញ្ចក់រថយន្តអ្នកធ្វើដំណើរតាមផ្លូវសាធារណៈទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី ។

លោកវរសេនីយ៍ទោ ឌី ទាវ អធិការនគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា ក្មេងទំនើង៧នាក់ ត្រូវបានកម្លាំងផែនព្រហ្មទណ្ឌនិងកម្លាំងអធិការដ្ឋាននគរបាលស្រុកមង្គលបូរី ស្រាវជ្រាវឃាត់ខ្លួនយកមកសួរនាំជាបន្តបន្ទាប់ ក្រោយពីពួកគេបានធ្វើសកម្មភាព ប្រមូលផ្តុំគ្នាជិះម៉ូតូបង្ហោះតាមដងផ្លូវយ៉ាងអនាធិបតេយ្យ និង បានយកដុំថ្មចាំគប់កញ្ចក់រថយន្តអ្នកដំណើរពេលរាត្រី នៅលើដងផ្លូវ ចន្លោះឃុំសឿ ទៅឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤កន្លងទៅ។

លោកអធិការបន្តថា ការឃាត់ខ្លួននេះក្រោយពីទទួលបានបណ្តឹងពីប្រជាពលរដ្ឋនិងអ្នកដំណើររងគ្រោះ កម្លាំងជំនាញនិងកម្លាំងអធិការដ្ឋាននគរបាលស្រុកមង្គលបូរី បានចុះស្រាវជ្រាវតាមវិធានការណ៍ជំនាញ និងឈានដល់ការឃាត់ខ្លួនបានក្មេងទំនើងចំនួន០៣នាក់ រួមមាន៖១-ឈ្មោះ ឈាក ច័ន្ទរត្ថា ភេទ ប្រុសអាយុ ២០ឆ្នាំ នៅ ភូមិ រ៉ាចំការចេក ឃុំ អូរប្រាសាទ ស្រុកមង្គលបូរី។២.ឈ្មោះ ហូរ គឹមណាក់ ភេទប្រុស អាយុ ១៦ឆ្នាំ នៅ ភូមិផ្លូវដំរីក្រោម ឃុំសឿ ស្រុកមង្គលបូរី ៣.ឈ្មោះ ឆាត សៀវទិញភេទប្រុស អាយុ ១៧ឆ្នាំ នៅភូមិរោងគោចុង ឃុំចំណោម ស្រុកមង្គលបូរី យកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកមង្គលបូរី។ ៤-ឈ្មោះ ឈាក ច័ន្ទរត្ថា ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិរ៉ាចំការចេក ឃុំអូរប្រាសាទ ស្រុកមង្គលបូរី។ ៥-ឈ្មោះ ពិសិទ្ធ ខាន់ឈីត ភេទប្រុស អាយុ ១៥ឆ្នាំ នៅភូមិផ្លូវដំរីក្រោម ឃុំសឿ ស្រុកមង្គលបូរី។ ៦-ឈ្មោះ វ៉ាន់ រ៉ាឌីហៅកឹ ភេទប្រុស អាយុ ១៧ឆ្នាំ នៅភូមិត្នោត ឃុំសឿ ស្រុកមង្គលបូរី។ ៧-ឈ្មោះ ហឿង ហួយ ហៅទាំ ភេទប្រុស អាយុ ១៧ឆ្នាំ នៅភូមិដូនអោក ឃុំល្វា ស្រុកបវេល។

នៅចំពោះមុខសមត្ថកិច្ចសួរនាំ បានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពគប់កញ្ចក់រថយន្តប្រជាពលរដ្ឋនិងអ្នកដំណើរយប់ពិតប្រាកដមែន រួចបាននាំគ្នាជិះម៉ូតូរត់គេចខ្លួន ក្រោយមកក៏ត្រូវនគរបាលឃាត់ខ្លួនតែម្តង៕

អត្ថបទដែលជាប់ទាក់ទង