**ក្រសួងការងារ ចេញសេចក្តីជូនដំណឹង ស្តីពី ការប្រារព្វទិវាសន្តិភាពអន្តរជាតិ លើកទី២២ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤**រដ្ឋមន្រ្តីបរិស្ថាន៖ ក្រមបរិស្ថាននិងធនធានធម្មជាតិជាផែនទីចង្អុលផ្លូវ និងជាអាវក្រោសការពារខ្លួនចំពោះមន្រ្តីអនុវត្តច្បាប់ ក្នុងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានកាន់តែប្រសើរ**ការបង្ហោះផ្សាយរបស់អតីតទណ្ឌិត អ៊ុំ សំអាន ដែលថា មានករណីរំលោភយកដី និងបង្ខំប្រជាជនឱ្យចូលសញ្ជាតិវៀតណាមនៅភូមិដូង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀងគឺជាព័ត៌មានក្លែងក្លាយ**ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយក្រុមការងារកម្មវិធីរបេងសកលនៃអង្គការសុខភាពពិភពលោក វិទ្យាស្ថានស្រាវជ្រាវជំងឺរបេងជប៉ុន និងតំណាងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា**ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត ដឹកនាំគណៈប្រតិភូនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អញ្ជើញបំពេញទស្សនកិច្ចសិក្សា នៅនាយកដ្ឋានរដ្ឋបាលខេត្ត ក្រសួងមហាផ្ទៃ របស់ថៃ**ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពីការទូតអាហារកម្ពុជា**លោកជំទាវ ចម និម្មល ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ត្រីភាគីជាមួយសហព័ន្ធស្វីស លើកទី៣**កម្ពុជា-អាម៉េរិក សហការគ្នារៀបចំជាលើកដំបូង នូវរបៀបវារៈទៀងទាត់នៃកិច្ចសន្ទនារវាងរដ្ឋនិងឯកជន ដើម្បីថែទាំវិនិយោគិនអាម៉េរិកមានស្រាប់ និងបង្ហាញសញ្ញាណវិជ្ជមានសម្រាប់វិនិយោគិនថ្មីដែលមានបំណងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា**សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជួយព្យាបាលជំងឺរលាកសាច់បំពង់ក រ៉ាំរ៉ៃ របស់ក្មួយស្រីម្នាក់ រស់នៅក្រុងរុនតាឯក**ឯកអគ្គរាជទូតថៃ វាយតម្លៃខ្ពស់ពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា**ក្រសួងឧស្សាហកម្ម បន្តពង្រឹងការលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍**ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ ជួបសំណេះសំណាលជាមួយពាណិជ្ជករទូទាំងខេត្ត និងណែនាំប្រធានសភាពាណិជ្ជកម្មខេត្ត បង្កើននូវទំនុកចិត្ត និងការគាំទ្រពីបណ្ដាពាណិជ្ជករ ក្រុមហ៊ុនវិយោគនានា**រដ្ឋមន្ត្រីក្រសួងអធិការកិច្ច អញ្ជើញជាអធិបតីក្នុងពិធីចុះកិច្ចព្រមព្រៀងសះជា និងបញ្ចប់វិវាទដីនិងផ្ទះមានវិវាទមានទីតាំងស្ថិតនៅផ្លូវលេខ២៥៧ ភូមិ១០ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក**ក្រសួងធម្មការ ណែនាំពីការត្រៀមអន្តរាគមន៍ករណីមានគ្រោះទឹកជំនន់និងគ្រោះមហន្តរាយផ្សេងៗ**រដ្ឋបាលខេត្តឧត្តរមានជ័យ ចេញសេចក្តីណែនាំស្តីពី វិធានការទប់ស្កាត់ និងឆ្លើយតបសង្គ្រោះគ្រោះមហន្តរាយទឹកជំនន់ ក្នុងភូមិសាស្ត្រខេត្ត**លោកជំទាវ ចម និម្មល អនុញ្ញាឱ្យអនុរដ្ឋមន្រ្តីនៃក្រសួងធុរកិច្ច និងពាណិជ្ជកម្មចក្រភពអង់គ្លេសទទួលបន្ទុកគោលនយោបាយពាណិជ្ជកម្ម និងសន្តិសុខសេដ្ឋកិច្ច ព្រមទាំងគណៈប្រតិភូចូលជួបពិភាក្សាការងារ**សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ប្ដេជ្ញាទាក់ទាញវិនិយោគិនអឺរ៉ុបមកកម្ពុជាបន្ថែមទៀត**ទូតនូវែលសេឡង់ ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត ជាពិសេសខិតខំជំរុញវិនិយោគិនមកកម្ពុជា**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ

អភិបាលខេត្តស្ទឹងត្រែង ជំរុញដល់មន្រ្តីបម្រើការងារលើ អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋដែលហួសសុពលភាព និងអ្នកដែលទើបគ្រប់អាយុត្រូវធ្វើ ត្រូវពន្លឿនកិច្ចការរបស់ខ្លួនឲ្យបានទាន់ពេលវេលា


ភ្នំពេញ៖ ឯកឧត្ដម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានជំរុញដល់មន្រ្តីបម្រើការងារលើ អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋដែលហួសសុពលភាព និងអ្នកដែលទើបនិងគ្រប់អាយុត្រូវធ្វើ ត្រូវពន្លឿនកិច្ចការរបស់ខ្លួនឲ្យទាន់ពេលវេលា។

ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តជាលើកដំបូង នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដម សរ សុពុត្រា បានដាក់ផែនការបង្ក្រាប ទប់ស្កាត់បទល្មើសគ្រឿងញៀនឱ្យបានម៉ឺងម៉ាត់ ការគ្រប់គ្រងសភាពការណ៍ទូទៅក្នុងខេត្ត និងពាក់ព័ន្ធ និងសន្តិសុខសណ្តាប់ធ្នាប់ បញ្ហាក្មេងទំនើងដែលដើរបង្កអសន្តិសុខធ្វើឱ្យប្រជាពលរដ្ឋស្លូតត្រង់មានការភ័យខ្លាច។

ឯកឧត្តមអភិបាលខេត្ត បានជំរុញដល់គណៈបញ្ជាការឯកភាព ក្រុង ស្រុក ត្រូវបែងចែកវេន ដើម្បីដើរល្បាត និង ត្រូវលើកទឹកចិត្តដល់ប្រជាការពារភូមិដើម្បីជាជំនួយក្នុងការការសន្តិសុខជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។

បន្ថែមពីនេះ ឯកឧត្តម សរ សុពុត្រា ក៏ជំរុញដល់មន្រ្តីបម្រើការងារលើ អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋដែលហួសសុពលភាព និងអ្នកដែលទើបនិងគ្រប់អាយុត្រូវធ្វើ ត្រូវពន្លឿនកិច្ចការរបស់ខ្លួនឲ្យទាន់ពេលវេលា និងជំរុញអំពីបញ្ហាកែលម្អរសួនសាធារណក្នុងក្រុង និង ភ្លើងបំភ្លឺផ្លូវ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកលេងកំសាន្តក្នុងខេត្តស្តឹងត្រែង ពីព្រោះ ខេត្តស្ទឹងត្រែងជាខេត្តមួយ ជាចំណុចគោលដៅរបស់ភ្ញៀវជាតិ និងអន្តរជាតិ ផងដែរ។ក្នុងនោះដែល សម្រាប់រដ្ឋបាល ក្រុង ស្រុក ក៏ត្រូវប្រើវិធីគៀគរអ្នកវិនិយោគ មកធ្វើការវិនយោគលើវិស័យផ្សេងៗ តាមអនុសាសន៍សម្តេចបវរធិបតី គឺយុទ្ធសាស្រ្ត ” ទាក់ម៉ូយ ” ដើម្បីបានជាទុកសម្រាប់កសាងខេត្ត៕

អត្ថបទដែលជាប់ទាក់ទង