សម្តេចធិបតី៖ មិនថាជាជនរងគ្រោះនៃសង្រ្គាម ឬជាអ្នកនយោបាយនោះទេ គឺចង់បានការបញ្ចប់ជម្លោះនិងកសាងសន្តិភាព
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា សន្តិភាពនិងសង្រ្គាម ជាស្ថានភាពដ៏ស្មុគស្មាញបំផុតដែលមនុស្សគ្រប់រូបនឹងត្រូវប្រឈមមុខ មិនថាជាជនរងគ្រោះនៃសង្រ្គាម ឬជាអ្នកនយោបាយនោះទេ គឺចង់បានការបញ្ចប់ជម្លោះនិងកសាងសន្តិភាព។
សម្តេចធិបតី បានថ្លែងបែបនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់បន្ទប់ពិគ្រោះយោបល់សម្រាប់ជនរងគ្រោះ សាលតាំងពិព័រណ៌អចិន្ត្រៃយ៍ស្តីពីដំណើរការជំនុំជម្រះក្តី និងឧទ្យានសម្រាប់ការចងចាំ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ។
សម្តេចធិបតី បានគូសបញ្ជាក់ថា ដើម្បីបញ្ចប់សង្រ្គាមនិងបង្កើតសន្តិភាព គឺតម្រូវឱ្យមានការចូលរួមពីសំណាក់អ្នកមានចំណេះដឹងខ្ពង់ខ្ពស់ និងអ្នកផ្សេងជាច្រើនបន្ថែមទៀតដើម្បីរក្សាសន្តិភាព ៕