**នាយឧត្តមសេនីយ៍ ខេង សុមេធ ចុះត្រួតពិនិត្យ ទីតាំងដែលគ្រោងប្រារព្ធពិធីសម្ភោធសមិទ្ធិផលនានា នៅក្នុងតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោ ឈ្នះ ឈ្នះ និងកាដ្ឋានសាងសង់អគាររដ្ឋបាលថ្មី របស់ស្នងការដ្ឋាននរគបាលខេត្តបន្ទាយមានជ័យ**សារលិខិតសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ «សិទ្ធិ ជាមាគ៌ាឆ្ពោះទៅបញ្ចប់អេដស៍»**ធនាគារអភិវឌ្ឍន៍អាស៊ី អនុម័តប្រាក់កម្ចី ៥០លានដុល្លារ ដើម្បីជំរុញពាណិជ្ជកម្ម និងសមត្ថភាពប្រកួតប្រជែងនៅកម្ពុជា**រដ្ឋមន្ត្រីអប់រំ ដឹកនាំកិច្ចប្រជុំស្តីពី ឯកសារពិភាក្សាលើទិសដៅនៃការស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី**ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ថ្លែងអំណរគុណប្រជាជន និងរដ្ឋាភិបាលកូរ៉េ ដែលបានបរិច្ចាគថវិកាចូលរួមក្នុងកិច្ចអភិវឌ្ឍកម្ពុជា ពិសេសវិស័យអប់រំ**មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ អញ្ជើញសម្ពោធជាផ្លូវការ សៀវភៅ “ប្រយោជន៍សម្រាប់ទាំងអស់គ្នា៖ ការអប់រំរឿងផ្លូវភេទគ្រប់ជ្រុងជ្រោយ នៅក្នុងប្រទេសកម្ពុជា”**សម្តេច ឃួន សុដារី៖ ការប្តេជ្ញាចិត្តនិងការរួមចំណែកដ៏មានតម្លៃរបស់គណៈប្រតិភូទាំងអស់បានធ្វើឱ្យ IPTP លើកទី១១ ទទួលបានជោគជ័យ និងលទ្ធផលជាទីគាប់ចិត្ត**គិតត្រឹមឆ្នាំ២០២៤ ក្រសួងរៀបចំដែនដី បានចេញបណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋ បានប្រមាណជាង៨លានបណ្ណ**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំកិច្ចប្រជុំត្រីភាគីពិនិត្យគម្រោងនានានៃយុទ្ធសាស្ត្រកាត់បន្ថយគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតនៅបណ្តាខេត្តជុំវិញបឹងទន្លេសាប**ឯកឧត្តម សួស យ៉ារ៉ា៖ ធម្មនុញ្ញសន្តិភាពសកល ក្លាយជាឯកសារសាធារណៈសម្រាប់ផ្ដល់គោលនយោបាយជូនទៅប្រទេសនីមួយៗ តំបន់នីមួយៗ ដើម្បីកសាងសន្តិភាព**ក្រសួងសុខាភិបាល បើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីការសង្រ្គោះបន្ទាន់ផ្នែកសម្ភព និងថែទាំទារកទើបកើត**រដ្ឋមន្រ្តីក្រសួងកសិកម្ម ចុះពិនិត្យសកម្មភាពផលិតគ្រាប់ពូជស្រូវ និងចូលរួមច្រូតស្រូវ នៅកសិដ្ឋានផលិតពូជស្រូវទួលសំរោង**សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរជូន ឯកឧត្តម បណ្ឌិត ធន់ វឌ្ឍនា ក្នុងឱកាសដែលត្រូវបានសម័យប្រជុំលើកទី២ នីតិកាលទី៥ បោះឆ្នោតជ្រើសរើសជាអនុប្រធានទី២ នៃព្រឹទ្ធសភា**សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរជូន ឯកឧត្តម អ៊ុច បូររិទ្ធ ក្នុងឱកាសដែលត្រូវបានសម័យប្រជុំលើកទី២ នីតិកាលទី៥ បោះឆ្នោតជ្រើសរើសជាអនុប្រធានទី១ នៃព្រឹទ្ធសភា**ឆៀកចល័តនៅខេត្តកែប ពោធិ៍សាត់ ស្ទឹងត្រែង កោះកុង កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី២៩ វិច្ឆិកា**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៦ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២៦ ខែវិច្ឆិកា**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូល សេដ្ឋកិច្ច និងបច្ចេកវិទ្យារបស់ចិនជាសកល**រដ្ឋមន្រ្តីសុខាភិបាល ចូលរួមជាបុគ្គលិកមណ្ឌលសុខភាពម្នាក់ ក្នុងពេលចុះផ្ទាល់នៅមណ្ឌលសុខភាពសៀមរាប

ឯកឧត្តម សរ សិទ្ធិ ដឹកនាំកិច្ចប្រជុំជាមួយរដ្ឋបាលខេត្តស្វាយរៀង ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិទូកនាគ ទូកកានូ ទូកកាយ៉ាក់ និងទូករ៉ូអ៊ីង

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលការងារដឹកនាំអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាអនុប្រធានទី២ សហព័ន្ធកីឡាទូកកានូ និងរ៉ូអុីងកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអុីងកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំ ជាមួយរដ្ឋបាលខេត្តស្វាយរៀង ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិទូកនាគ ទូកកានូ ទូកកាយ៉ាក់ និងទូករ៉ូអ៊ីង ជ្រើសរើសជើងឯកថ្នាក់ជាតិ “ពានរង្វាន់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទី១ ” ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ នាឱកាសនោះ ឯកឧត្តមប្រធានដឹកនាំកិច្ចប្រជុំ បានស្នើដល់រដ្ឋបាលខេត្តស្វាយរៀង ជួយសម្របសម្រួល និងផ្ដល់កិច្ចសហការក្នុងការរៀបចំព្រឹត្តិការណ៍នេះ ឱ្យដំណើរទៅដោយរលូន និងទទួលបានជោគជ័យ ជាពិសេសក្នុងពិធីបិទ ដែលនឹងប្រព្រឹត្តទៅក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអុីងកម្ពុជា និងលោកជំទាវ កែ សួនសុភី ស សុខា ប្រធានកិត្តិយស យេនឌ័រក្រសួងមហាផ្ទៃ។

បន្ថែមលើសពីនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានស្នើឯកឧត្តមអភិបាលខេត្ត ជួយអំពាវនាវ ដល់សប្បុរសជន និងក្រុមហ៊ុននានា នៅក្នុងខេត្តស្វាយរៀងដើម្បីជួយឧបត្ថម្ភគាំទ្រដល់ព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិនេះផងដែរ។ ឆ្លើយតបទៅនឹងសំណើរបស់ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលការងារដឹកនាំអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាអនុប្រធានទី២ សហព័ន្ធកីឡាទូកកានូ និងរ៉ូអុីងកម្ពុជា ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានទទួលយក នឹងសន្យារៀបចំចាត់ចែងក្រុមការងារដើម្បីសហការរៀបចំព្រឹត្តិការណ៍នេះឱ្យប្រព្រឹត្តិទៅបានដោយជោគជ័យ៕

អត្ថបទដែលជាប់ទាក់ទង