ឯកឧត្តម សួស ប្រាថ្នា ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងបញ្ហប្រឈមនៃការអនុវត្តប្រព័ន្ទទូទាត់វិក្កយបត្រ និងកម្មវិធីព័ត៌មានវិទ្យាទទួលពាក្យស្នើសុំនិងផ្ដល់សេវាតាមប្រព័ន្ធអនឡាញនៅអង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត
ភ្នំពេញ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យមើលវឌ្ឍនភាព និងបញ្ហប្រឈមនៃការអនុវត្តប្រព័ន្ទទូទាត់វិក្កយបត្រ(Payment Hub)និងកម្មវិធីព័ត៌មានវិទ្យាទទួលពាក្យស្នើសុំនិងផ្ដល់សេវាតាមប្រព័ន្ធអនឡាញនៅអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលរាជធានី-ខេត្ត ។
កិច្ចប្រជុំដោយមានការអញ្ជើញចូលរួមឯកឧត្តម បួន ហេង ប្រធាននាយកដ្ឋានមុខងារនិងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល តំណាងក្រុមហ៊ុន KESS INNOVATION PLC និងតំណាងរដ្ឋបាលរាជធានី ខេត្ត ព្រមទាំងមន្រ្តីពាក់ព័ន្ធប្រមាណ១១៥នាក់។
កិច្ចប្រជុំនេះមានគោលបំណងសំខាន់ចំនួនពីរ៖ ទី១.ពិនិត្យមើលអំពីវឌ្ឍនភាពនៃការដាក់ឱ្យអនុវត្តប្រព័ន្ធទូទាត់វិក្កយបត្រ (Payment Hub) និងការស្នើសុំសេវាតាមប្រព័ន្ធអនឡាញនៅអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត និងទី២. ពិភាក្សាលើបញ្ហាប្រឈមដែលរដ្ឋបាលរាជធានី ខេត្ត បានជួបប្រទះនាពេលកន្លងមក ដើម្បីដាក់ចេញជាដំណោះស្រាយ និងផែនការសកម្មភាពសម្រាប់អនុវត្តបន្ដ៕