**ក្រសួងវប្បធម៌ នឹងរៀបចំប្រារព្ធ “ព្រឹត្តិការណ៍វប្បធម៌តាមតំបន់” លើកទី២ នៅក្នុងបរិវេណវិទ្យាល័យទូកមាស ក្នុងស្រុកបន្ទាយមាស ខេត្តកំពត ចាប់ពីថ្ងៃទីទី២-៣ ខែវិច្ឆិកា**ប្រធានរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ សម្ដេចតេជោ ហ៊ុន សែន ជាមេដឹកនាំដែលមានកេរ្ត៍ឈ្មោះល្បីល្បាញទាំងនៅកម្ពុជា ឡាវ ​ក្នុងអាស៊ាន និងលើសកលលោក**វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍​ដល់យុវជន ៥០០នាក់ រៀនជំនាញបច្ចេកទេសឥតគិតថ្លៃ**វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្ររង ១០០% ចំនួន ៧០កន្លែង ដល់ទេសរដ្ឋមន្ត្រី សក់ សេដ្ឋា សម្រាប់ចែកជូនយុវជនក្នុងស្រុកបវេល**កម្ពុជានាំយកផលិតផលអង្ករទៅបង្ហាញពិភពលោកក្នុងកម្មវិធីពិព័រណ៍ម្ហូបអាហារអន្តរជាតិនៅប្រទេសបារាំង**សម្តេចតេជោ ប្រកាសស្វាគមន៍ លោក ហៃ វណ្ណា ដែលផ្តាច់ខ្លួនចេញពី លោក សម រង្ស៉ី និងស្នើចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា**ឯកឧត្ដមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា ប្រកាសផ្ដល់អាហារូបករណ៍ ១០០% សិក្សារយៈពេល៤ឆ្នាំ នៅសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង**មហាវិថីចំនួន២នៅភ្នំពេញ គ្រោងនឹងរៀបចំកែលម្អឱ្យប្រសើរឡើងដោយប្រើប្រាស់ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)**ប្រធានគណៈមេធាវីថ្មី សន្យាអនុវត្តតាម គោលនយោបាយ ៩ ចំណុចរបស់ខ្លួន**អភិបាលខេត្តកំពត អញ្ជើញប្រកាសចូលកាន់មុខតំណែង ជូនមន្ត្រីរាជការក្នុងរចនាសម្ព័ន្ធសាលាខេត្ត សាលាស្រុក ក្រុង និងបណ្តាមន្ទីរ អង្គភាព ជុំវិញខេត្ត**រដ្ឋមន្រ្តីសុខាភិបាល៖ ក្នុងដង្ហើមចេញចូលរបស់យើង យើងត្រូវរកឱ្យឃើញអាទិភាព និងត្រូវធ្វើឱកាសទំាងឡាយឱ្យក្លាយជាកាលានុវត្តភាព ស្របទៅតាមកាលៈទេសៈ ទាំងវិស័យសាធារណៈនិងឯកជន**ប្រធានរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ៖ សម្ដេចមហាបវរធិបតី ជានាយករដ្ឋមន្ត្រី វ័យក្មេង សកម្ម និងជាបញ្ញវន្ត**រដ្ឋលេខាធិការក្រសួងសុខាភិបាល បើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាលផ្នែកសង្គ្រោះបន្ទាន់ និងរថយន្តគិលានសង្គ្រោះ**រណសិរ្ស កម្ពុជា-ឡាវ បានឯកភាពគ្នាចំនួន៨ចំណុចលើអនុស្សរណៈ ដើម្បីបន្តរិតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែង**ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ អញ្ជើញបិទការប្រកួតកីឡាប្រណាំងទូក និងបណ្តែតប្រទីប ក្នុងឱកាសបុណ្យចេញព្រះវស្សានៅខេត្តបាត់ដំបង ឆ្នាំ២០២៤**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអាយប៉ា ដើម្បីអនុម័តរបៀបវារៈមហាសន្និបាតលើកទី៤៥**ក្រសួងសាធារណការ រៀបចំសិក្ខាសាលាផ្សព្វផ្សាយសៀវភៅគម្រោងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៤-២០២៦ និងកម្មវិធីបណ្តុះបណ្តាលមន្ត្រីបង្គោលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ**ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត ដឹកនាំកិច្ចប្រជុំពិភាក្សាលើកម្រៃសេវាអត្តសញ្ញាណកម្ម និងសុពលភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ**អភិបាលរងខេត្តកណ្តាល បញ្ជាក់ច្បាស់ថា ប្រសិនបើទូកណា មិនគោរពបទបញ្ជាផ្ទៃក្នុង និងត្រូវចាញ់ដោយស្វ័យប្រវត្តិ**ស្រូវពូជប្រមាណជាង២៥៧តោន ត្រូវបានរាជរដ្ឋាភិបាលចែកជូនដល់កសិករជាង ២ពាន់គ្រួសារ នៅស្រុកក្រូចឆ្មារ

តំបន់ប្រតិបត្តិការសឹករងខេត្តប៉ៃលិន បានទទួលអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ពិធី សំណេះសំណាល សួរសុខទុក្ខ និង ប្រគល់អំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អង្ករចំនួន៥តោន ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ គីម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអម នាយករដ្ឋមន្ត្រី ជួន អង្គភាពតំបន់ប្រតិបត្តិការសឹករងខេត្តប៉ៃលិន យោធភូមិភាគទី៥ ដេីម្បី ផ្តល់ ជូន អតីតយុទ្ធជន គ្រួសារយោធិនជួបការលំបាក និង ប្រជាពលរដ្ឋក្នុងមូលដ្ឋានខ្វះខាត ។

ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ត្រី កែម អនុជ មេបញ្ជាការ បានដឹកនាំ នាយទាហាន ទទួលបដិសណ្ឌារកិច្ច និង អានរបាយការណ៍ ស្វាគមន៍ជូន ឯកឧត្តម រដ្ឋមន្ត្រី អធិបតី នូវ ការអនុវត្តតាមផែនការ របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ការងារយោធាសន្តិសុខប្រចាំឆ្នាំ ការងារកសាងអង្គភាពរឹងមាំលើគ្រប់វិស័យ ការងារប្រឡងប្រណាំង ការងារគ្រប់គ្រងកម្លាំង សម្ភារ រថយន្ត ត្រៀមចុះជួយប្រជាពលរដ្ឋ ដោះស្រាយយថាហេតុ ក្នុងភូមិសាស្រ្តដែលអង្កភាពឈរជើងទទួលខុសត្រូវ ក្នុងខេត្តប៉ៃលិន។

មានប្រសាសន៍សំណេះ សំណាលសួរសុខទុក្ខ ឯកឧត្តម រដ្ឋមន្រ្តី អមនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា ប៉ៃលិន ជាតំបន់វាយប្រយុទ្ធ និងសមរភូមិក្តៅក្រោយមក ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត សម្តេចតេជោ ហ៊ុន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានលះបង់សាច់ស្រស់ ឈាមស្រស់ និង អាយុជីវត ដើម្បីប្តូរយកសន្តិភាព ដើម្បីជាប្រយោជ៏ ដល់ប្រជាជនទូទាំងប្រទេស និង ការអភិវឌ្ឍន៍ ប្រទេសលើគ្រប់វិស័យ។

ម៉្យាងទៀត ត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះការទុកដាក់ អាវុធគ្រាប ត្រូវ ទុកដាក់តាមបទដ្ឋានបចេ្ចកទេស និង ការពារយ៉ាងម៉ឹងមាត់ កុំឱ្យមានឧបទ្ធវហេតុកើតឡើង នៅក្នុងអង្គភាព និង ភូមិសាស្រ្តដែល អង្គភាពទទួលខុសត្រូវ។នៅពេលខាងមុខ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ រាជរដ្ឋាភិបាល បើកការដ្ឋានជីកព្រែក ហ្វូនតេជជោ ដែលជាផលប្រយោជន៍ ដ៍មហាសាលរបស់កម្ពុជា ជាអាទិ៍ការលើកម្ពស់វិស័យ កសិកម្ម, ដឹកជញ្ជូន ប្រទាក់ក្រឡារវាងផ្លូវទឹក និង ផ្លូវគោកការធ្វើទំនើបបកម្មប្រព័ន្ធធារាសាស្រ្ត បម្រើឱ្យវិស័យ កសិកម្មវារីវប្បកម្ម ទេសចរណ៍ ព្រមទាំងរំដោះទឹកក្នុងរដូវវស្សា ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ ម៉ឺងម៉ាត់ និងទស្សនវិស័យវែឆ្ងាយរបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម រដ្ឋមន្រ្តី មានប្រសាសន៏ថា ប្រព័ន្ធឌីជីថលកំពង់តែមានការ អភិវឌ្ឍន៍ គួរឱ្យកត់សម្គាល់ដែលបំរើឱ្យ ការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងប្រទេសកម្ពុជា ពិសេស លើវិស័យ ការពារជាតិ។ ម៉្យាងវិញទៀត កងទ័ពត្រូវ គោរពច្បាប់ បទវិន័យទូទៅ នៃកងយោពលខេមរភូមិន្ទ បទវិន័យអង្គភាព និង ត្រូវជៀសឱ្យផុត មិនត្រូវរក្សាទុក ប្រើប្រាស់ និង ជូនដូរគ្រឿងញៀនជាដាច់ខាង និង មិនត្រូវពាក់ព័ន្ធជាដាច់ខាត នូវការកាប់ទន្ទ្រានព្រៃ យកដី ឈើ លក់ដូរ លើធនធានធម្មជាតិ ក្នុងភូមិសាស្រ្ត ដែលអង្គភាព ឈើជើង និង ក្រៅអង្គភាពឈរជើងឡើយ។

នៅទីបញ្ជាប់ ឯកឧត្តម រដ្ឋមន្រ្តី អមនាយករដ្ឋមន្រ្តី ប្រគល់អំណោយ ដ៏ថ្លៃថ្លារ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង លោក ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដល់អង្គភាព តំបន់ប្រតិបត្តិការសឹករងប៉ៃលិន យោធភូមិភាគទី៥។

ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ត្រី កែម អនុជ មេបញ្ជាការ ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ទូទាំង អង្គភាព តំបន់ប្រតិបត្តិការសឹករងប៉ៃលិន សូមគោរព ថ្លែង អំណរគុណ យ៉ាង ជ្រាលជ្រៅ និង សូមគោរពជូនពរជ័យ បវរសួរស្ដី សេរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូនចំពោះសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងបុត្រា បុត្រី សូមមានសុខភាពល្អ ដើម្បីជាម្លប់ដឹកនាំ ដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដល់កងកម្លាំងគ្រប់ប្រភេទ មន្ត្រីរាជការ និង ដល់ប្រពលរដ្ឋ ទូទាំងប្រទេស បន្តដឹកនាំ នាវាកម្ពុជា ក្នុងកោះសន្តិភាព ឈានឆ្ពោះទៅរក ការអភិវឌ្ឍន៍លើគ្រប់វិស័យល្បីរន្ទឺលើឆាកអន្តរជាតិ និង ពិភពលោក៕

អត្ថបទដែលជាប់ទាក់ទង