**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ អញ្ជើញបើកសិក្ខាសាលាស្តីពី តួនាទី ភារកិច្ចរបស់មន្ត្រីនគរបាលយុត្តិធម៌ និងការទំនាក់ទំនងជាមួយស្ថាប័នតុលាការ**ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ណែនាំឲ្យសមត្ថកិច្ចតាមបន្ទាត់ព្រំដែន ពង្រឹងកិច្ចសហការល្អជាមួយភាគីថៃ ដើម្បីសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមជាក់ស្ដែងរបស់ពលករ**ប្រមុខរដ្ឋស្តីទី ចេញព្រះរាជក្រឹត្យកែសម្រួល និងតែងតាំងឯកឧត្ដម ហួត ហាក់ ជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្ដម សុខ សូកេន ជារដ្ឋមន្ត្រីក្រសួងអធិការកិច្ច**រដ្ឋបាលខេត្តកណ្តាល រៀបចំវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម នៅកម្រិតឃុំ-សង្កាត់**កងពលតូចអន្តរាគមន៍១២៨ ត្រៀមកម្លាំងរួចជាស្រេច ដើម្បីចូលរួមជួយសង្គ្រោះពលរដ្ឋ រងគ្រោះដោយគ្រោះមហន្តរាយ**អគ្គនាយករង ប.ស.ស. អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យសេចក្តីព្រាងអនុស្សរណៈ នៃការយោគយល់គ្នារវាងក្រសួងការងារ និងក្រសួងព័ត៌មាន**ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញត្រួតពិនិត្យវឌ្ឍនភាពការងារ របស់សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ឆ្នាំង**មេបញ្ជាការកងពលតូចលេខ៧០ អញ្ជើញបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលពលទាហាន ជំនាន់ទី៧**ថ្នាក់ដឹកនាំខេត្តក្រចេះ អញ្ជើញសូត្រមន្តរាប់បាត្រ និងវេរភត្តឆ្លង កាន់បិណ្ឌវេនទី៣ នៅមណ្ឌលវិបស្សនាធុរៈជ្រោយថ្ម ក្នុងសង្កាត់រកាកណ្តាល ក្រុងក្រចេះ**អូស្ត្រាលី នឹងបន្តគាំទ្រលើចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណ ដែលកម្ពុជាកំពុងអនុវត្ត ដើម្បីឆ្ពោះទៅការអភិវឌ្ឍសង្គមសេដ្ឋកិច្ច**បុរសជនជាតិអ៊ីស្រាអែលម្នាក់​ត្រូវ​ចាប់ខ្លួន​ពី​បទ​គ្រោង​សម្លាប់​លោក Netanyahu**សិស្សានុសិស្ស ២០០នាក់ នៃសាលាបឋមសិក្សាក្របីរៀល ទស្សនកិច្ចសិក្សា នៅប្រាសាទបន្ទាយសំរែ**ឯកឧត្ដម ប្រាក់ សំអឿន ត្រូវបានតែងតាំងជារដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី**ឧត្ដមសេនីយ៍​ទោ​ ខាន់​ លីណា​ ត្រូវបានបន្ថយ​ឋានន្តរស័ក្ដិ​ មកនៅ​ត្រឹម​ពលបាលត្រី**ឯកឧត្តម ចាន់ សុធា បើកកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យស្ដីពីការកំណត់មុខតំណែងវិជ្ជាជីវៈ និងការពិពណ៌នាមុខតំណែងនានាក្នុងរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ**ឯកឧត្តម ប៉ែន បូណា បញ្ជាក់ច្បាស់ៗថា វត្តប៉ាកណាម មិនត្រូវបានវៀតណាមកាន់កាប់ដូចការចោទប្រកាន់របស់ក្រុមប្រឆាំងជ្រុលនិយម**មន្រ្តីជំនាញនៃសាខា ក.ប.ប. ខេត្តប៉ៃលិន ចុះត្រួតពិនិត្យទំនិញ ម្ហូបអាហារក្នុងផ្សារសាមគ្គី ខេត្តប៉ៃលិន**ភ្នំWuyiមិនត្រឹមតែផ្តល់កំណើតដល់ “ស្តេចតែ” ដ៏មានតម្លៃមហាសាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើត “ទីក្រុងនៃក្លិនតែ” ដ៏រស់រវើកថែមទៀត**តំណាងមូលនិធិ Dubai Cares បង្ហាញចំណាប់អារម្មណ៍ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ជាមួយក្រសួងអប់រំកម្ពុជា**ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ដឹកនាំកិច្ចប្រជុំស្តីពីសេចក្តីព្រាងច្បាប់អប់រំកាយ និងកីឡា

ឯកឧត្តម អ៊ុក ប្រជា ចូលរួមពិព័រណ៍តាំងបង្ហាញផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ក្នុងមហាសន្និបាទលើកទី៦៥ របស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោក នៅស្វីស

ភ្នំពេញ៖ នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមការពិព័រណ៍តាំងបង្ហាញផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ក្នុងមហាសន្និបាទលើកទី៦៥ របស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោក ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស និងមានសមាជិកអង្គការ WIPO ចូលរួមប្រមាណ ១៨០ប្រទេស។

ក្នុងអំឡុងពេលមហាសន្និបាទខាងលើនេះ គណៈប្រតិភូកម្ពុជា បានសហការ និងសម្របសម្រួល ដោយស្ថានបេសកកម្ម អចិន្ត្រៃយ៍ កម្ពុជា ប្រចាំអង្គការពាណិជ្ជកម្មពិភពលោកនិងអង្គការអន្តរជាតិពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម ប្រចាំទីក្រុងហ្សឺណែវ បានបង្ហាញអំពីការអភិវឌ្ឍផលិតផលម៉ាកសម្គាល់ភូមិសាស្រ្ត ក៏ដូចជាតាំងបង្ហាញ ផលិតផលម៉ាក សម្គាល់ភូមិសាស្រ្តកម្ពុជាក្នុងព្រឹត្តិការណ៍នេះ រួមមាន៖ ម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ ផ្កាអំបិលកំពត-កែប ទឹកឃ្មុំព្រៃមណ្ឌលគីរី ព្រមទាំងបានផ្ដល់អាហារជូនអ្នកចូលរួមភ្លក់រសជាតិម្រេចកំពតជ្រក់ ស្កត្នោតកំពង់ស្ពឺ និងទឹកឃ្មុំព្រៃមណ្ឌលគីរី ផងដែរ។

នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការប្រធានគណៈប្រតិភូកម្ពុជាបានសម្ដែងនូវការប្តេជ្ញាចិត្ត ក្នុងការបន្តចូលរួមជាមួយនឹងអង្គការ WIPO ក្នុងនាមជាសមាជិក និងបន្តលើកកម្ពស់ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញកម្ពុជាលើឆាកអន្តរជាតិ ព្រមទាំងបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធ បន្ថែមទៀត។

សូមជម្រាបជូនថា ការដាក់បង្ហាញផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រកម្ពុជាក្នុងព្រឹត្តិការណ៍នេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការលើកស្ទួយកេរ្តិ៍ឈ្មោះកម្ពុជាលើឆាកអន្តរជាតិ ព្រមទាំងបានផ្សព្វផ្សាយ និងលើកកម្ពស់ផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញកម្ពុជា ធ្វើឱ្យដៃគូអន្តរជាតិ និងបណ្តាប្រទេសជាច្រើនមានការចាប់អារម្មណ៍ និងយកចិត្តទុកដាក់លើផលិតផលម៉ាកសម្គាលភូមិសាស្រ្តកម្ពុជា ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង